អំពើបាបក្នុង​សង្គម​​​៧យ៉ាង​?

ខាងក្រោម​នេះ​ជាអំពើបាបក្នុង​សង្គម​​​៧យ៉ាង​ ដែល​លោក​ Frederick Lewis Donaldson​ ​បានលើក​ឡើង​​កាល​ពី​ឆ្នាំ​១៩២៦​ ក្នុង​ក្រុង​ឡុង​ប្រទេស​អង់គ្លេស ។ មានទ្រព្យ​​ពុំធ្វើការ សប្បាយ​គ្មាន​​មនសិការ មានចំណេះ​តែ​ខ្វះ​​មាយាទ ធ្វើជំនួញ​គ្មាន​សីលធម៌ វិទ្យាសាស្ត្រ​អមនុស្សធម៌ គោរព​​បូជា​តែមិន​បរិច្ចាគ ធ្វើ​នយោបាយ​មិន​គោរព​គោល​ការណ៍ “The Seven Social Sins are: Wealth without work. Pleasure without conscience. Knowledge without character. Commerce without morality. Science without humanity. Worship without sacrifice. Politics without… Read More ›

Recent Posts

  • គំនិតល្អពីសៀវភៅ៖ តើគួរសាកល្បងដែរឬទេ?

    មនុស្សយើងភាគច្រើន តែងគិតគូរធ្វើអ្វីមួយទៅតាមឆ្នាំ ពោលគឺមួយឆ្នាំម្តងៗ ។ ឧទាហរណ៏ ពេលឆ្នាំថ្មីចូលមកដល់ យើងនាំគ្នាកំនត់និងរៀបរាប់ពីការប្តេជ្ញាចិត្តសំរាប់ឆ្នាំថ្មី ។ មួយឆ្នាំម្តងៗ យើងនាំគ្នាប្រារព្វខួប អនុស្សាវរីយ៏រាប់មិនអស់ ។ ស្ថាប័នរដ្ធ ស្ថាប័នឯកជន តែងតំរូវឲបុគ្គលិកក្រោមបង្គាប់ធ្វើរបាយការណ៏សរុបវាយតំលៃសមិទ្ធផលនានា និងកំន់តផែនការនិងគោលដៅការងារសំរាប់ឆ្នាំថ្មី ។ យើងធ្វើដូច្នេះដដែលៗ ១២ខែម្តងៗ មិនដែលខកខានជារៀងរាល់ឆ្នាំ ។ ទំលាប់ខាងលើនេះមិនសូវមានប្រសិទ្ធិភាពប៉ុន្មានទេ ។ នេះបើតាមការលើកឡើងរបស់លោក Brian Moran និងលោក Michael Lennington អ្នកនិពន្ធសៀវភៅ The 12 Week Year: Get More Done in 12 Weeks… Read More ›

  • អំពីជីវិត!

      ជីវិតជាឧកាស ចូរប្រើវាឲមានប្រយោជន៏ ជីវិតជាសម្ភស្ស ត្រូវចេះស្រលាញ់វា ជីវិតជាក្តីស្រមៃ ចូរខំធ្វើអោយវាក្លាយជាការពិត ជីវិតជាឧបសគ្គ ត្រូវប្រឈម កុំរត់គេចពីវា ជីវិតជាកាតព្វកិច្ច ចូរធ្វើវាឲចប់ចុងចប់ដើម ជីវិតជាល្បែង ចូរកុំខ្លាចនឹងលេង ជីវិតជាការសន្យា ចូររក្សាវា ជីវិតជាទុក្ខព្រួយ ចូរជំនះវាឲបាន ជីវិតជាចំរៀង កុំខ្លាចនឹងច្រៀង ជីវិតជាការតស៊ូ កុំតវ៉ាជាមួយវា ជីវិតជាសោកនាដកម្ម កុំខ្លាចនឹងប្រឈម ជីវិតជាការផ្សងព្រេង កុំខ្លាចនឹងចាប់ផ្តើម ជីវិតជាសំណាង ចូរធ្វើវាឲឃើញផ្លែផ្កាពិតៗ ជីវិតមានតំលៃកាត់ថ្លៃមិនបាន ចូរកុំបំផ្លាញវា ជីវិតជាជីវិត ត្រូវតែតស៊ូ (អនាមិក) “Life is an opportunity, benefit from it…. Read More ›

  • Who is the real hero in your business?

    The answer can be found in this book: ‘Building A StoryBrand’ by Donald Miller. The key message of this book is that there is a strategy to make your marketing efforts pay off: Create and communicate a clear brand message… Read More ›

  • គោលការណ៏ជីវិត១២ចំនុចគួរពិចារណា

    នេះជាគោលការណ៏ដែលលោក Jordan Peterson សាស្រ្តាចារ្យ ផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យតូរុងតូ ប្រទេសកាណាដា បានរៀបរាប់ក្នុងសៀវភៅកំរាស់៤៤៨ទំព័របោះពុម្ពឆ្នាំ២០១៨របស់លោក ក្រោមចំនងជើងថា 12 Rules For Life ។ លោកអះអាងថា គោលការណ៏ទាំងនេះ គឺសំរាប់អ្នកអានយកទៅកសាងកែលំអជីវិតរស់នៅឲមានភាពប្រសើរឡើង ។ ខ្ញុំសុំដកស្រង់ខ្លឹមសារសំខាន់ៗរបស់ចំនុចទាំង១២នោះសំរាប់ប្រិយមិត្តពិចារណាទាំងអស់គ្នា ។ បើអ្នកចង់ឲខ្លួនមានប្រៀប លោក Jordan Peterson ណែនាំឲអនុវត្តតាមគោលការណ៏ទីមួយ ។ នោះគឺខិតខំពង្រឹងកាយសម្បាទារ ចិត្តគំនិតឲបានរឹងបុឹង ។ លោកថា បើឈៗឲត្រង់ខ្លួន បើដើរៗឲស្វាហាប់ ដើររបៀបអ្នកឈ្នះ ។ បើនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចូរធ្វើដោយសេចក្តីក្លាហាន និងជំនឿជាក់លើខ្លួនឯង ។ យកចិត្តទុកដាក់លើខ្លួនឯងឲបានច្រើនដូចដែលខ្លួនយកចិត្តទុកដាក់ចំពោះអ្នកជុំវិញដែលខ្លួនស្រលាញ់ ។ លោកផ្តាំផ្ញើរថា… Read More ›

  • តើរូបមន្តរបស់កសិករដាំល្ពៅអាចជួយអ្នកជំនួញដូចម្តេច?

    នៅក្នុងផុសសំរាប់ថ្ងៃនេះ ខ្ញុំចង់លើកយកគំនិតគោល ដែលលោក Mike Michalowicz អ្នកនិពន្ធសៀវភៅ The Pumpkin Plan: A Simple Strategy to Grow a Remarkable Business in Any Field បានព្យាយាមណែនាំឲអ្នកប្រកបមុខជំនួញ គ្រប់ប្រភេទយកទៅអនុវត្តដើម្បីទទួល​បានជោគជ័យក្នុងមុខរបររបស់គេ ។ លោក Mike Michalowicz ធ្វើការប្រៀបប្រដូចការងារជំនួញទៅនឹងរបៀបដែលកសិករដាំនិងថែទាំដំណាំល្ពៅដូច្នោះដែរ ។ លោកថា ដើម្បីបានផ្លែល្ពៅធំល្អ អាចយកទៅប្រកួតឈ្នះរង្វាន់ កសិកររមែងធ្វើតាមវិធីសាស្រ្តជាក់លាក់ប្រាំពីរដំនាក់កាលដូចខាងក្រោម៖ ជ្រើសរើសនិងដាំតែពូជល្អ​ ។ ស្រោចទឹក ស្រោចទឹក ស្រោចទឹក​ ។ កំចាត់ជំងឺដែលអាចបំផ្លាញ ឬសំលាប់ដើមល្ពៅ​… Read More ›

  • The ONE Thing

    The ONE Thing និយាយពីគុណសម្បត្តិនៃការកំនត់អាទិភាព និងណែនាំអ្នកអានឲផ្តោតធ្វើកិច្ចការសំខាន់ៗទាំងឡាយ ម្តងមួយៗ ។ អ្នកនិពន្ធបានរៀបរាប់អំពីជំនឿខុសមួយចំនួន ដែលរារាំងដល់ការរីកចំរើនទៅមុខរបស់យើង និងបានផ្តល់ដំបូន្មានជាច្រើន អំពីថាតើ មនុស្សម្នាក់ៗ គួររៀនរស់នៅដូចម្តេច ដើម្បីឲជីវិតមានន័យ ស្គាល់អាទិភាព និងមានគោលដៅច្បាស់លាស់ ។ សៀវភៅនេះអាចជាជំនួយ សំរាប់ប្រិយមិត្តទាំងឡាយណា ដែលកំពុងរកពេលធ្វើអ្វីមួយពុំបាន ឬសំរាប់អ្នកណាដែលចង់ប្រើប្រាស់ពេលវេលាឲមានប្រសិទ្ធភាព ឬអ្នកស្វែងរកតំលាភាពនិងគោលដៅជីវិតច្បាស់លាស់ ។ អ្នកអាននឹងបានរៀនសូត្រនិងយល់ដឹងនូវគំនិតនិងវិធីសាស្រ្តល្អៗ ដែលអាចជួយកាត់បន្ថយភាពច្របូកច្របល់ ភាពរំខាន និង ស្រ្តេសត៏ក្នុងជីវិតរស់នៅនិងការងារប្រចាំថ្ងៃ ។ សៀវភៅនេះក៏នឹងជួយអ្នកអានឲចេះកំនត់គោលដៅជីវិត និងចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ មានប្រសិទ្ធភាពក្នុងការសំរេចគោលដៅសំខាន់ៗផងដែរ ។ ខាងក្រោមនេះជាគោលគំនិតសំខាន់ៗ ដែលខ្ញុំទាញចេញពីសៀវភៅ The ONE Thing ។ ១-… Read More ›