Month: December 2017

ចង់សន្សំពេលវេលាសំរាប់ខ្លួនឯងគួររៀនបដិសេធន៏ខ្លះ

ជឿមិនជឿ? កំពូលអ្នកនិពន្ធនិងជាសាស្រ្តាចារ្យ ដ៏ល្បីល្បាញរបស់អាមេរិក លោក ចសហ៏ ប៊ីលីង (Josh Billings) បានអះអាងថា ពាក់កណ្តាល នៃបព្ហារបស់មនុស្សយើង កើតឡើងដោយសារតែយើងមិនប្រញាប់បដិសេធន៏ មិនចេះឆ្លើយទេឲបានលឿនបន្តិច? សំដីរបស់លោកសបព្ចាក់ថា ចេះថាទេ ជាមេរៀនជីវិតដ៏សំខាន់។ យើងគួររៀនប្រើវាឲបានច្រើន ជាពិេសសនៅក្នុងសម័យឌីជីថលបច្ចុបន្ប ដែលកំពុងតែវាយលុក ទាញយកការចាប់អារម្មណ៏របស់យើងតាមគ្រប់រូបភាព ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកបង្ហាញពីផលប៉ះពាល់មួយចំនួន ព្រមទាំងដំណោះស្រាយផ្សេងៗដែលទាក់ទិននឹងបព្ហាេនះ ។ ពាក្យ “ទេ” ជាពាក្យខ្លីតែមួយម៉ាត់គត់ ហើយជាពាក្យងាយមិនពិបាកនឹងនិយាយអ្វីឡើយ។ ប៉ុន្តែជារៀងរាល់ថ្ងៃ មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅទីណាៗ យើងសង្កេតឃើញថា មនុស្សយើងភាគច្រើនមិនសូវហ៊ានថាទេ ចំពោះសំនេីរអ្នកនៅជុំវិញខ្លួនយើងឡើយ (បើមិត្តអ្នកអានពុំមែនជាមនុស្សបែបនោះទេ វាពិតជាប្រសើរណាស់ ខ្ញុំសូមចូលរួមអបអរសាទដោយស្មោះ)។ តែក្នុងសង្គមបច្ចុប្បន្ន មានមនុស្សមិនតិចទេ ដែលសុខចិត្តលេបគ្រួសលេបថ្ម លូនក្រាប ក្រាញ…

ចង់រស់នៅសប្បាយចិត្ត កុំប្រៀបធៀបជាមួយអ្នកដទៃ

មនុស្សយើងចូលចិត្តប្រៀបធៀបខ្លួនជាមួយអ្នកដទៃឥតឈប់ឈរ ។ ហើយសព្វថ្ងៃ បណ្តាញទំនាក់ទំនងសង្គមដ៏ទូលំទូលាយ កាន់តែជួយសំរួល និងបានផ្តល់ឲយើងនូវអ្វីៗគ្រប់បែបយ៉ាង សំរាប់ធ្វើការប្រៀបធៀបកាន់តែខ្លាំងក្លា ។ តែបើចង់រស់នៅឲបានសប្បាយ បានស្ងប់ទាំងផ្លូវចិត្តផ្លូវកាយ និងមានជោគជ័យទាំងក្នុងជីវិតក៏ដូចជាក្នុងការងារ យើងគប្បីជៀសវាង កុំព្យាយាមប្រៀបធៀប ពីព្រោះការប្រៀបធៀប ទោះជាតាមទ្រង់ទ្រាយណាឬកំរិតណា វាមិនបានចំណេញអ្វី ក្រៅពីនាំយើងឲកាន់តែច្រណែនឈ្នានីស កាន់តែបាត់ទំនុកចិត្តលើខ្លួនឯង កាន់តែធ្លាក់ទឹកចិត្ត ព្រមទាំងធ្វើឲយើងបាត់ជំនឿទុកចិត្តលើអ្នកដទៃនោះទេ ។ ខាងក្រោមនេះគឺហេតុផលបីយ៉ាង ដែលយើងគួរឈប់យកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកដទៃ ។ ហេតុផលទីមួយ ចូរកុំប្រៀបធៀប ព្រោះអី្វដែលយើងកំពុងប្រៀបធៀបអាចមិនមែនជាការពិតទេ ព្រោះមនុស្សសម័យឥឡូវចូលចិត្តបង្ហាញឲអ្នកដទៃឃើញតែអ្វីដែលជាតថភាពក្រឡៃ តថភាពស្រមើស្រមៃបែបកុនល្ខោនប៉ុណ្ណោះ ។ ដូច្នេះយើងគ្មានពត៌មានគ្រប់គ្រាន់សំរាប់ប្រៀបធៀបឡើយ ។ ទីពីរ ការប្រៀបធៀបមិនជួយឲយើងសំរេចគោលដៅអ្វីពិតប្រាកដនោះទេ​ ។ ផ្ទុយទៅវិញ វាធ្វើអោយតែយើង​ធ្លាក់ទឹកចិត្ត បាត់បង់ការតាំងចិត្ត និងធ្វើអ្វីក៏មិនបានសំរេចតែប៉ុណ្ណោះ ។ ដូច្នេះយើងគួរបង្វែរពេលវេលា និងកំលាំងពលំដែលយើងមាន ទៅធ្វើអី្វដែលជាគោលដៅដែលយើងឲតំលៃវិញ…

កត្តាមួយដែលអាចជួយលើកដំកើងការរៀនសូត្ររបស់កូនខ្មែរ

នៅក្នុងអត្ថបទអំពីស្ថានភាពនៃការបង្រៀននិងការរៀនថ្នាក់ឧត្តមសិក្សានៅកម្ពុជា ខ្ញុំបានបង្ហាញជូននូវបញ្ហាប្រឈមទាំងឡាយ ព្រមទាំងដំណោះស្រាយផ្សេងៗទាក់ទងនឹងការបង្រៀន​ និងការរៀន ដែលភាគីពាក់ព័ន្ធក្នុងវិស័យឧត្តមសិក្សានៅកម្ពុជាបានលេីកឡេីង និងចង់ឃេីញអេាយមានការផ្លាស់ប្តូរ ។ ខាងក្រោម​ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលខ្ញុំគិតថា ប្រទេសយើងគួរយកមកពិចារណា ដើម្បីកែលម្អរ​ការបង្រៀននិងរៀននៅក្នុងសាកលវិទ្យាល័យអេាយមានប្រសិទ្ធភាព ។ ជាការពិតណាស់ ខ្មែរយេីងមានវប្បធម៌ដ៏ល្អផូរផង់អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ហើយជនជាតិខ្មែរគ្រប់រូប (រួមទាំងរូបខ្ញុំផងដែរ) ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវប្បធម៌ខ្មែរដ៏ត្រចះត្រចង់ ។ ប៉ុន្តែខ្ញុំគិតថាវប្បធម៌ដ៏ផូរផង់ដដែលនេះ ក៏មានបង្កប់នូវលក្ខណះមួយចំនួនតូចដែលហាក់កំពុងរារាំងដល់ប្រសិទ្ធិភាពរៀនសូត្ររបស់កូនខ្មែរ ។ ខ្ញុំជឿថាការលើកកម្ពស់ប្រសិទ្ធិភាពនៃការបង្រៀននិងការរៀន ទាមទារអេាយយេីងទាំងអស់គ្នាក្រឡេកមេីលលេីកត្តាវប្បធម៌មួយចំនួនដែលបានដាក់ចារឹសយ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរយើង ។ ខ្ញុំគិតថា កត្តាវប្បធម៌មួយខាងក្រោមបានលើកទឹកចិត្តអេាយសិស្សនិស្សិតមិនសូវស្រវាស្រទិញ ក្នុងសកម្មភាពរៀនសូត្រ តាំងពីកំរិតទាបរហូតដល់កំរិតក្រាយឧត្តម ព្រោះតាំងពីវ័យក្មេង កូនខ្មែរគ្រប់រូបត្រូវបានមាតាបិតាបង្រៀននិងទូន្មានប្រៀនប្រដៅឱ្យស្គាល់ឋានៈក្នុងសង្គមរបស់គេ ពេាលគឺេក្មងត្រូវចេះស្ដាប់បង្គាប់មាតាបិតានិងគ្រូបង្រៀនដោយគ្មានការតវ៉ា។ នៅផ្ទះក៏ដូចនៅសាលា ក្មេងទទួលគំនាបមិនឲនិយាយស្តីច្រើន ពោលត្រូវចេះស្តាប់ជាជាងនិយាយ។ ការដែលពួកគេដឹងក្តីធំធាត់ក្នុងវប្បធម៌ដូចនេះ ចង់មិនចង់ ពួកគេបានចងចាំដិតជាប់និងស្គាល់ច្បាស់ថាអ្វីជាឋានៈរបស់ពួកគេ ហេីយគេត្រូវសំរបខ្លួនដូចម្តេចឲស្របតាមគំនាបសង្គម ។ ឥទ្វិពលវប្បធម៌នេះ កំពុងកើតឡើងនៅក្នុងថ្នាក់រៀនយ៉ាងពិតប្រាកដ ។ គ្រោះថ្នាក់របស់វាឋិតនៅត្រង់ថា បេីទោះជាវិធីសាស្រ្តរៀនិងបង្រៀនថ្មីៗត្រូវបានដាក់បព្ចាូលក្នុងកម្មវិធីសិក្សា…

ខ្លាចអ្នកដទៃគេ…

រឿងចង់បានដូចអ្នកដទៃ មិនមែនជារឿងអាក្រក់ទាំងអស់ទេ ។ តើមានអ្វីមិនល្អ បើយើងចង់អានសៀវភៅឲបានច្រើនដូចអ្នកដទៃ ឬពេលយើងឃើញអ្នកដទៃចេះស្រលាញ់កូនប្រពន្ធឬក្រុមគ្រួសារ ហើយយើងចង់ធ្វើដូចគេនោះ ។ ការដែលអ្នកខ្លះប៉ុនប៉ងចង់បានអ្វីមួយដែលខ្លួនមិនទាន់បាន  ហើយជ្រើសរើសអ្នកដែលធ្វើបានជោគជ័យមកធ្វើជាគំរូ ដើម្បីសំរេចបំណងនោះ ៗក៏មិនមានអ្វីអាក្រក់ដែរ ។ តែេនះមិនមែនជារឿងដែលខ្ញុំចង់លើកមកនិយាយនៅទីនេះទេ ។ នៅទីេនះ ខ្ញុំចង់និយាយរឿងដែលយើងម្នាក់ៗខ្លាចចាញ់អ្នកដទៃ ខ្លាចមិនបានដូចអ្នកដទៃក្នុងន័យមួយបែបផ្សេងទៀត ។ នេះជារឿងដែលមនុស្សយើងភាគច្រើនកំពុងតែជួបប្រទះ ឬយ៉ាងហោចណាស់ក៏បានដឹង បានឮស្ទើរាល់ថ្ងៃ ជាពិសេសក្នុងសម័យបច្ចុប្បន្ន ដែលអ្វីៗក៏មាននៅលើបណ្តាញទំនាក់ទំនងសង្គម សម័យដែលយើងគ្រប់គ្នាទាំងក្មេងទាំងចាស់ អ្នកណាៗក៏ប្រើ Facebook ប្រើអុីម៉ែល Twitter និងមានទូរស័ព្ឌកាន់គ្រប់ដៃដែរនោះ ។ ជាការពិតណាស់ បណ្តាញទំនាក់ទំនងសង្គមដ៏សំបូរបែបៗនេះបានផ្តល់ប្រយោជន៏ដ៏ច្រើនដល់អ្នកប្រើប្រាស់ ប៉ុន្តែទន្ទឹមគ្នានេះ វាក៏នាំបព្ហា នាំទុក្ខ នាំរឿងរ៉ាវមិនចេះចប់ដល់អ្នកប្រើប្រាស់ដូចគ្នាដែរ ដោយសារតែវាធ្វើឲមនុស្សយើងមួយចំនួន ចេះតែគិតនិងមើលឃើញថាអ្នកដទៃេគទៅមុខអស់ហើយ គេធូរធាជាងខ្លួន គេបានជោគជ័យ ឬមានជីវិតល្អប្រសើរជាងខ្លួន ដូេច្នះខ្លួនត្រូវតែធ្វើអោយបានដូចគេ តាមអោយទាន់គេ…

​Higher education should engage employers to improve the disconnect

Let us talk a bit about the employers’ participation in higher education. These are private or public industries or businesses that employ graduates of the higher education system. Their participation in the education provision is significant as it can help improve the disconnect between…

About reading and its benefits

I don’t know if the following description resonates with you, but it certainly does for me. Have you ever heard this? Someone says “I want this book, I want that book, I want this catalogue here too. I must have it; it is relevant…

Here’s how a Cambodian university leader appointed and how it should be

Effective senior leadership is a crucial ingredient for the success of any higher education institutions. The leaders are there to provide guidance, assistance, and motivation to achieve institutional goals. How is a university leader in Cambodia selected? How can we improve? These are two important…

Want to attend a conference? Here are some good places to start.

Many organisations around the world put together professional conferences every year. If you are interested in education/higher education-related issues and looking to attend one in the future so you can catch up with the latest developments in your field, or you just want to pitch your…

Who teaches in Cambodian universities and what government planned for them?

Cambodian education is a fast-growing sector. Almost every year, new schools and/or universities are added to an already long list of education providers. Until the time of this writing, for higher education alone, there are 121 public and private institutions spreading across the country….

4 ways to improve​ the quality of higher education in Cambodia

Cambodian higher education institutions need to improve quality to strengthen their relevance to the labour market needs. I am well aware that Cambodia lacks resources to do this critical job well, but that should not become a justification for poor quality higher education. Building…

%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this: