ខ្លាចអ្នកដទៃគេ…

រឿងចង់បានដូចអ្នកដទៃ មិនមែនជារឿងអាក្រក់ទាំងអស់ទេ ។ តើមានអ្វីមិនល្អ បើយើងចង់អានសៀវភៅឲបានច្រើនដូចអ្នកដទៃ ឬពេលយើងឃើញអ្នកដទៃចេះស្រលាញ់កូនប្រពន្ធឬក្រុមគ្រួសារ ហើយយើងចង់ធ្វើដូចគេនោះ ។ ការដែលអ្នកខ្លះប៉ុនប៉ងចង់បានអ្វីមួយដែលខ្លួនមិនទាន់បាន  ហើយជ្រើសរើសអ្នកដែលធ្វើបានជោគជ័យមកធ្វើជាគំរូ ដើម្បីសំរេចបំណងនោះ ៗក៏មិនមានអ្វីអាក្រក់ដែរ ។ តែេនះមិនមែនជារឿងដែលខ្ញុំចង់លើកមកនិយាយនៅទីនេះទេ ។

27729010-979B-45F0-A7D7-A4DA502333EB

នៅទីេនះ ខ្ញុំចង់និយាយរឿងដែលយើងម្នាក់ៗខ្លាចចាញ់អ្នកដទៃ ខ្លាចមិនបានដូចអ្នកដទៃក្នុងន័យមួយបែបផ្សេងទៀត ។ នេះជារឿងដែលមនុស្សយើងភាគច្រើនកំពុងតែជួបប្រទះ ឬយ៉ាងហោចណាស់ក៏បានដឹង បានឮស្ទើរាល់ថ្ងៃ ជាពិសេសក្នុងសម័យបច្ចុប្បន្ន ដែលអ្វីៗក៏មាននៅលើបណ្តាញទំនាក់ទំនងសង្គម សម័យដែលយើងគ្រប់គ្នាទាំងក្មេងទាំងចាស់ អ្នកណាៗក៏ប្រើ Facebook ប្រើអុីម៉ែល Twitter និងមានទូរស័ព្ឌកាន់គ្រប់ដៃដែរនោះ ។ ជាការពិតណាស់ បណ្តាញទំនាក់ទំនងសង្គមដ៏សំបូរបែបៗនេះបានផ្តល់ប្រយោជន៏ដ៏ច្រើនដល់អ្នកប្រើប្រាស់ ប៉ុន្តែទន្ទឹមគ្នានេះ វាក៏នាំបព្ហា នាំទុក្ខ នាំរឿងរ៉ាវមិនចេះចប់ដល់អ្នកប្រើប្រាស់ដូចគ្នាដែរ ដោយសារតែវាធ្វើឲមនុស្សយើងមួយចំនួន ចេះតែគិតនិងមើលឃើញថាអ្នកដទៃេគទៅមុខអស់ហើយ គេធូរធាជាងខ្លួន គេបានជោគជ័យ ឬមានជីវិតល្អប្រសើរជាងខ្លួន ដូេច្នះខ្លួនត្រូវតែធ្វើអោយបានដូចគេ តាមអោយទាន់គេ ទោះជាប្រើមធ្យោបាយណា​ ក្នុងតំលៃណា ហើយប្រាស់ចាកពីគោលដៅជីវិត ឬកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃពិតប្រាកដយ៉ាងណាក៏ដោយ ។

ទស្សនះបែបនេះធ្វើឲអ្នកខ្លះ មួយថ្ងៃៗ មិនដឹងមើលទូរស័ព្ទ ឬបើកហ្វេសប៊ុកប៉ុន្មានដងទេ ភ្ញាក់ពីដេកមើល មុនចូលដេកមើល ពេលកំពុងញាំុបាយក៏មើល ព្រោះចង់ដឹងថាតើអ្នកណាខ្លះខលមករក ឬផ្ញើរសារមកលេង ឬថាតើមានអ្នកចូលចិត្តអី្វដែលខ្លួនផុសឬទេ? ច្រើនដូចអ្នកនេះឬអ្នកននោះឬអត់? មានអ្នកខំមិន (comment) ឬទេ? មានប៉ុន្មាននាក់? ឬហេតុអ្វីបានជាអត់មាន? ។ ល ។ និង ។ ល ។

ក្នុងពេលថ្មីៗនេះ នៅសហរដ្ឌអាមេរិក  មានអ្នកធ្វើរហូតដល់ជួលអ្នកដទៃអោយចុចលៃកផុសរបស់ខ្លួននៅលើហ្វេសប៊ុក ដោយហ៊ានចំណាយប្រាក់កាសមិនចេះតិច ព្រោះតែចង់អោយបានដូចអ្នកដទៃ ចង់អោយគេមើលមកខ្លួនថា​ ខ្លួនសម្បើម ខ្លនមិនចាញ់អ្នកណាទេ ខ្លួនក៏មានអ្នកចូលចិត្តច្រើនមិនអន់ឯណា?

ដល់តែញៀនខ្លាំងពេកទៅ ហើយខំប្រឹងធ្វើអព្ចាឹងពេកទៅ លទ្ធផលចុងក្រោយគឺខ្លួនឯងរកសេចក្តីសុខមិនឃើញ គ្មានសេសសល់ពេលវេលាសំរាប់ខ្លួនឯង ឬក្រុមគ្រួសារ​ ឬសំរាប់ធ្វើកិច្ចការអ្វីមួយឲចប់ចុងចប់ដើម ព្រោះតែបន្តិចរត់ទៅឯណេះបន្តិចរត់ទៅឯណោះ រវល់តែចង់ធ្វើអោយដូចគេ ភ្លេចខិតខំធ្វើកិច្ចការចំបងដែលខ្លួនប្រាថ្នាចង់ធ្វើដើម្បីសំរេចគោលដៅជីវិតដែលខ្លួនចង់បាន។ បើទោះជាជូួនកាល ខ្លួនឯងកំពុងមានអ្វីៗទាំងនោះស្រាប់ហើយក្តី ។ ភ្លេចគិតថា ជួនកាលអ្នកដទៃដែលយើងកំពុងតែតាមធ្វើអោយដូចនោះ មិនមែនអស្ចារ្យ ឬសុទ្ធតែជោគជ័យ ឬមានសុភមង្គលសប្បាយរីករាយដូចដែលយើងគិត ឬមើលឃើញទាំងអស់គ្នាឯណា ។ ជួនកាលអ្នកទាំងនោះក៏ដូចតែយើងដែរណឹង រស់នៅក្នុងសម័យប្រកួតប្រជែង ប្រៀបធៀប ដណ្តើមឈ្នះចាញ់គ្នា ទាំងចេញមុខទាំងកំបាំងមុខដូចតែគ្នា ។

ហើយបើនិយាយរឿងហ្វេសប៊ុកវិញ យើងសុទ្ធតែដឹងគ្រប់គ្នា​ ហើយថាវាមិន​បង្ហាញតថភាពពិតពីជីវិតរស់នៅប៉ុន្មានទេ ។ ផ្ទុយទៅវិញ វាជាកន្លែងដែលអ្នកប្រើប្រាស់មួយចំនួនធំ យកជាឧបករណ៏សំរាប់អួតអាង និងសំរាប់សំញែងរបស់ដាក់គ្នា ។ ទស្សនាវត្តី Time ក៏ធ្លាប់អះអាងលើរឿងនេះដែរថា បើសិនហ្វេសប៊ុកបិទមិនអោយអ្នកប្រើប្រាស់ផុសរបស់អស់ណឹងទេ នោះគេប្រហែលនឹងមិនផុសអី្វឡើយ ។ និយាយសរុបទៅភាពមិនចង់ចាញ់អ្នកដទៃ ឬចិត្តដែលខ្លាចចាញ់គេ ខ្លាចគេមានលើសល្អលើសណឹង វាកើតចេញពីភាពច្រណែនឈ្នានីស និងភាពមិននឹងនផ្នែកផ្លូវចិត្ត ដែលនាំទៅរកតែភាពធុញថប់ក្នុងអារម្មណ៌ និងពុំមានគោលដៅអ្វីច្បាស់លាស់ក្នុងជីវិត ។

ទង្វើរឬអាកប្បកិរិយាយាបែបនោះ នាំមកនូវផលអាក្រក់ច្រើនជាងផលល្អដល់យើង ក៏ដូចជាក្រុមគ្រួសារ យើងនិងសង្គមទាំងមូល ។ ដូចដែលខ្ញុំបានលើកបន្តិចខាងលើអពា្ចឹង រាល់ទង្វើរដែលធ្វើឡើងដោយភាពច្រណែនឈ្នានីស មិនធ្វើអោយយើងរស់នៅបានស្ងប់ស្ងៀមទេ ។ ផ្ទុយទៅវិញ វាមានតែធ្វើអោយយើងកាន់តែបាត់ភាពជឿជាក់លើខ្លួនឯង ធ្វើអោយយើងរឹតកាន់តែខ្លាចចាញ់គេ ហើយលទ្ធផលចុងក្រោយគឺធ្វើអោយយើងកាន់តែចាញ់ កាន់តែតាមគេមិនទាន់ ។

និយាយបែបម្យ៉ាងទៀត ឥរិយាបថខ្លាចមិនបានដូចគេដូចដែលបានរៀបរាប់ខាងលើ បើប្រកាន់ទុកកាន់តែយូរ កាន់តែធ្វើអោយជីវិតរស់នៅរបស់យើងកាន់តែអាប់អួរ ធ្វើអោយទំនាក់ទំនងក្នុងក្រុមគ្រួសារកាន់តែចុះទន់ខ្សោយ និងធ្វើអោយយើងកាន់តែឃ្លាតឆ្ងាយពីបំណងប្រាថ្នា ពីជោគជ័យដែលយើងចង់បាន ។ បើដូច្នេះ តើយើងត្រូវធ្វើដូចម្តេច ដើម្បីដោះស្រាយបព្ហា ដើម្បីជៀសអោយផុតពីបព្ហា ហើយបែមកធ្វើអ្វីដែលជាគោលដៅពិតប្រាកដរបស់ខ្លួនវិញ ។ នៅក្នុងអត្ថបទក្រោយ ខ្ញំុនឹងលេីកយកវិធីដោះស្រាយបព្ហានេះ សំខាន់ៗមួយចំនួនមកបកស្រាយជូន ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: