កត្តាមួយដែលអាចជួយលើកដំកើងការរៀនសូត្ររបស់កូនខ្មែរ

change-1245949_1920នៅក្នុងអត្ថបទអំពីស្ថានភាពនៃការបង្រៀននិងការរៀនថ្នាក់ឧត្តមសិក្សានៅកម្ពុជា ខ្ញុំបានបង្ហាញជូននូវបញ្ហាប្រឈមទាំងឡាយ ព្រមទាំងដំណោះស្រាយផ្សេងៗទាក់ទងនឹងការបង្រៀន​ និងការរៀន ដែលភាគីពាក់ព័ន្ធក្នុងវិស័យឧត្តមសិក្សានៅកម្ពុជាបានលេីកឡេីង និងចង់ឃេីញអេាយមានការផ្លាស់ប្តូរ ។ ខាងក្រោម​ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលខ្ញុំគិតថា ប្រទេសយើងគួរយកមកពិចារណា ដើម្បីកែលម្អរ​ការបង្រៀននិងរៀននៅក្នុងសាកលវិទ្យាល័យអេាយមានប្រសិទ្ធភាព ។

ជាការពិតណាស់ ខ្មែរយេីងមានវប្បធម៌ដ៏ល្អផូរផង់អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ហើយជនជាតិខ្មែរគ្រប់រូប (រួមទាំងរូបខ្ញុំផងដែរ) ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវប្បធម៌ខ្មែរដ៏ត្រចះត្រចង់ ។ ប៉ុន្តែខ្ញុំគិតថាវប្បធម៌ដ៏ផូរផង់ដដែលនេះ ក៏មានបង្កប់នូវលក្ខណះមួយចំនួនតូចដែលហាក់កំពុងរារាំងដល់ប្រសិទ្ធិភាពរៀនសូត្ររបស់កូនខ្មែរ ។ ខ្ញុំជឿថាការលើកកម្ពស់ប្រសិទ្ធិភាពនៃការបង្រៀននិងការរៀន ទាមទារអេាយយេីងទាំងអស់គ្នាក្រឡេកមេីលលេីកត្តាវប្បធម៌មួយចំនួនដែលបានដាក់ចារឹសយ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរយើង ។

ខ្ញុំគិតថា កត្តាវប្បធម៌មួយខាងក្រោមបានលើកទឹកចិត្តអេាយសិស្សនិស្សិតមិនសូវស្រវាស្រទិញ ក្នុងសកម្មភាពរៀនសូត្រ តាំងពីកំរិតទាបរហូតដល់កំរិតក្រាយឧត្តម ព្រោះតាំងពីវ័យក្មេង កូនខ្មែរគ្រប់រូបត្រូវបានមាតាបិតាបង្រៀននិងទូន្មានប្រៀនប្រដៅឱ្យស្គាល់ឋានៈក្នុងសង្គមរបស់គេ ពេាលគឺេក្មងត្រូវចេះស្ដាប់បង្គាប់មាតាបិតានិងគ្រូបង្រៀនដោយគ្មានការតវ៉ា។ នៅផ្ទះក៏ដូចនៅសាលា ក្មេងទទួលគំនាបមិនឲនិយាយស្តីច្រើន ពោលត្រូវចេះស្តាប់ជាជាងនិយាយ។ ការដែលពួកគេដឹងក្តីធំធាត់ក្នុងវប្បធម៌ដូចនេះ ចង់មិនចង់ ពួកគេបានចងចាំដិតជាប់និងស្គាល់ច្បាស់ថាអ្វីជាឋានៈរបស់ពួកគេ ហេីយគេត្រូវសំរបខ្លួនដូចម្តេចឲស្របតាមគំនាបសង្គម ។

ឥទ្វិពលវប្បធម៌នេះ កំពុងកើតឡើងនៅក្នុងថ្នាក់រៀនយ៉ាងពិតប្រាកដ ។ គ្រោះថ្នាក់របស់វាឋិតនៅត្រង់ថា បេីទោះជាវិធីសាស្រ្តរៀនិងបង្រៀនថ្មីៗត្រូវបានដាក់បព្ចាូលក្នុងកម្មវិធីសិក្សា ដេីម្បីជំរុញលេីកកំពស់ប្រសិទ្ធិភាពនៅក្នុងថ្នាក់រៀនក៏ដោយ ក៏សិស្សនិស្សិត នៅតែមិនសកម្មក្នុងដំណើរការ រៀនសូត្ររបស់ពួកគេដែរ ដោយសារគេនៅតែធ្វើតាម និងទទួលស្គាល់លក្ខណះប្រពៃណី ដែលគេបានជ្រួតជ្រាបតាំងពីតូច ។ ដូច្នេះពួកគេមិនចង់កែប្រែ ឬបេីចង់ក៏ដេាយចុះ ក៏គេពិបាកនឹងផ្លាស់ប្តូរដែរ ។ ជាទូទៅយើងសង្កេតឃើញថា និស្សិតស្រីរិតតែពិបាក ក្នុងការនិយាយស្តី និងចែករំលែកគំនិតផ្សេងៗក្នុងថ្នាក់រៀន ដោយសារតែក្រមសីលធម៌សង្គមបានដាក់គំនាបខ្លាំងលើពួកគេ។ ចំនុចទាំងនេះវាដេីរផ្ទុយទៅនឹងបទដ្ធានអប់រំ ដែលជំរុញលើកទឹកចិត្តសិស្សឲចូលរួមសកម្មក្នុងការសិក្សា។

ដើម្បីលើកស្ទួយការរៀនសូ្រតរបស់សិស្សនិស្សិតឲមានប្រសិទ្ធភាពខ្ពស់ យើងទាំងអស់គ្នាគួរប្រកាន់ទស្សនះបើកចំហ ឱ្យកូនចៅរបស់យើងអាចនិយាយស្តី និងបង្ហាញពីអារម្មណ៍ខ្លួនអេាយបានកាន់តែច្រេីន នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់គេ។ ឪពុកម្ដាយគួរឈប់សំឡក់សម្លឹង គំរាមកំហែងកូនរបស់ខ្លួន មិនអេាយនិយាយស្តី ឬមិនឲបព្ចេាញយេាលប់លេីគ្រប់បព្ហាដែលពួកគេចង់និយាយ ទាំងចំពោះមុខខ្លួនក្តី ឬចំពោះមុខភ្ញៀវឬអ្នកដទៃក្តី ។ យេីងទាំងអស់គ្នា គួរយកចិត្តទុកដាក់និងធានាឲសិស្សនិស្សិតរបស់យេីង មានលទ្ធភាពចូលរួមចំនែកសកម្មក្នុងការរៀនសូត្រ ទាំងក្នុងថ្នាក់ទាំងក្រៅថ្នាក់ ។ ពេាលគឺយើងត្រូវធានាថា សិស្សនិស្សិតមិនត្រឹមតែចង់ចូលរួមក្នុងការរៀនសូត្រប៉ុណ្ណោះទេ បុន្តែគឺគេចង់ចូលរួមដោយឆន្ទះចេះឆ្នៃប្រឌិត ផ្តួចផ្តើមគំនិត និងដេាយមានទំនុកចិត្តខ្ពស់ទៀតផង ។



Categories: ឧត្តមសិក្សា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: