ចង់រស់នៅសប្បាយចិត្ត កុំប្រៀបធៀបជាមួយអ្នកដទៃ

មនុស្សយើងចូលចិត្តប្រៀបធៀបខ្លួនជាមួយអ្នកដទៃឥតឈប់ឈរ ។ ហើយសព្វថ្ងៃ បណ្តាញទំនាក់ទំនងសង្គមដ៏ទូលំទូលាយ កាន់តែជួយសំរួល និងបានផ្តល់ឲយើងនូវអ្វីៗគ្រប់បែបយ៉ាង សំរាប់ធ្វើការប្រៀបធៀបកាន់តែខ្លាំងក្លា ។ តែបើចង់រស់នៅឲបានសប្បាយ បានស្ងប់ទាំងផ្លូវចិត្តផ្លូវកាយ និងមានជោគជ័យទាំងក្នុងជីវិតក៏ដូចជាក្នុងការងារ យើងគប្បីជៀសវាង កុំព្យាយាមប្រៀបធៀប ពីព្រោះការប្រៀបធៀប ទោះជាតាមទ្រង់ទ្រាយណាឬកំរិតណា វាមិនបានចំណេញអ្វី ក្រៅពីនាំយើងឲកាន់តែច្រណែនឈ្នានីស កាន់តែបាត់ទំនុកចិត្តលើខ្លួនឯង កាន់តែធ្លាក់ទឹកចិត្ត ព្រមទាំងធ្វើឲយើងបាត់ជំនឿទុកចិត្តលើអ្នកដទៃនោះទេ ។ ខាងក្រោមនេះគឺហេតុផលបីយ៉ាង ដែលយើងគួរឈប់យកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកដទៃ ។

self-care-2904778_1920

ហេតុផលទីមួយ ចូរកុំប្រៀបធៀប ព្រោះអី្វដែលយើងកំពុងប្រៀបធៀបអាចមិនមែនជាការពិតទេ ព្រោះមនុស្សសម័យឥឡូវចូលចិត្តបង្ហាញឲអ្នកដទៃឃើញតែអ្វីដែលជាតថភាពក្រឡៃ តថភាពស្រមើស្រមៃបែបកុនល្ខោនប៉ុណ្ណោះ ។ ដូច្នេះយើងគ្មានពត៌មានគ្រប់គ្រាន់សំរាប់ប្រៀបធៀបឡើយ ។

ទីពីរ ការប្រៀបធៀបមិនជួយឲយើងសំរេចគោលដៅអ្វីពិតប្រាកដនោះទេ​ ។ ផ្ទុយទៅវិញ វាធ្វើអោយតែយើង​ធ្លាក់ទឹកចិត្ត បាត់បង់ការតាំងចិត្ត និងធ្វើអ្វីក៏មិនបានសំរេចតែប៉ុណ្ណោះ ។ ដូច្នេះយើងគួរបង្វែរពេលវេលា និងកំលាំងពលំដែលយើងមាន ទៅធ្វើអី្វដែលជាគោលដៅដែលយើងឲតំលៃវិញ ទើបធ្វើឲជីវិតរស់នៅរបស់យើងមានសេចក្តីសុខ និងបានទទួលជោគជ័យ ។

ទីបី ការប្រៀបធៀបមានតែធ្វើឲយើងចាញ់តែប៉ុណ្ណោះ ព្រោះនៅជុំវិញយើង​​ វារមែងមានអ្នកណាម្នាក់ ដែលគេល្អជាងយើងឬប្រសើរជាងយើងជានិច្ច ។ ដូច្នេះ យកល្អយើងគួរខំប្រឹងធ្វើអោយបានតែប្រសើរជាងខ្លួនឯងទៅ​ វាប្រពៃណាស់ទៅហើយ​ ។



Categories: គន្លឹះជីវិតនិងការងារ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: