ចង់សន្សំពេលវេលាសំរាប់ខ្លួនឯងគួររៀនបដិសេធន៏ខ្លះ

ជឿមិនជឿ? កំពូលអ្នកនិពន្ធនិងជាសាស្រ្តាចារ្យ ដ៏ល្បីល្បាញរបស់អាមេរិក លោក ចសហ៏ ប៊ីលីង (Josh Billings) បានអះអាងថា ពាក់កណ្តាល នៃបព្ហារបស់មនុស្សយើង កើតឡើងដោយសារតែយើងមិនប្រញាប់បដិសេធន៏ មិនចេះឆ្លើយទេឲបានលឿនបន្តិច?

សំដីរបស់លោកសបព្ចាក់ថា ចេះថាទេ ជាមេរៀនជីវិតដ៏សំខាន់។ យើងគួររៀនប្រើវាឲបានច្រើន ជាពិេសសនៅក្នុងសម័យឌីជីថលបច្ចុបន្ប ដែលកំពុងតែវាយលុក ទាញយកការចាប់អារម្មណ៏របស់យើងតាមគ្រប់រូបភាព ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកបង្ហាញពីផលប៉ះពាល់មួយចំនួន ព្រមទាំងដំណោះស្រាយផ្សេងៗដែលទាក់ទិននឹងបព្ហាេនះ ។

ពាក្យ “ទេ” ជាពាក្យខ្លីតែមួយម៉ាត់គត់ ហើយជាពាក្យងាយមិនពិបាកនឹងនិយាយអ្វីឡើយ។ ប៉ុន្តែជារៀងរាល់ថ្ងៃ មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅទីណាៗ យើងសង្កេតឃើញថា មនុស្សយើងភាគច្រើនមិនសូវហ៊ានថាទេ ចំពោះសំនេីរអ្នកនៅជុំវិញខ្លួនយើងឡើយ (បើមិត្តអ្នកអានពុំមែនជាមនុស្សបែបនោះទេ វាពិតជាប្រសើរណាស់ ខ្ញុំសូមចូលរួមអបអរសាទដោយស្មោះ)។ តែក្នុងសង្គមបច្ចុប្បន្ន មានមនុស្សមិនតិចទេ ដែលសុខចិត្តលេបគ្រួសលេបថ្ម លូនក្រាប ក្រាញ ននាល កាត់ទឹក កាត់ទន្លេសមុទ្រ នឿយហត់ប៉ុណ្ណា ខាតពេលវេលាផ្ទាល់ខ្លួនកំរិតណា ឬបើទោះជាដឹងយ៉ាងច្បាស់ថាអី្វដែលអ្នកដទៃចង់ឲខ្លួនធ្វើនោះ វាមិនឆ្លុះពីអតច្ចរឹករបស់ខ្លួន ទស្សនះ ឆន្ទះ ឬអ្វីដែលខ្លួនចង់បានក្នុងជីវិតក៏ដោយ ក៏មិនហ៊ានថាទេដែរ ដើម្បីបំពេញចិត្តគេ។ សូម្បីតែអ្នកដែលមិនខ្លាចនឹងប្រើពាក្យទេ ក៏មិនហ៊ានបដិសេធន៏ញឹកញាប់នោះដែរ ។ មនុស្សបែបនេះ ជាមនុស្សយកចិត្តអ្នកដទៃ គិតពីអ្នកដទៃច្រើនជាងខ្លួន ជាប្រភេទមនុស្សសន្សំសុខ។

ខ្ញុំក៏ធ្លាប់ជាមនុស្សប្រភេទណឹងដែរ ។ ខ្ញុំយល់ស្រប ខ្ញុំឆ្លើយអូេខ ខ្ញុំសុខចិត្តធ្វើកិច្ចការដែលខ្ញុំមិនចាប់អារម្មណ៏ ដែលខ្ញុំពុំមានពេលធ្វើ ហើយទាំងខ្លួនឯងមិនចេះធ្វើទៅទៀត ។ តើនេះមកពីកត្តាអី្វបានជាយើងគ្រប់គ្នាហាក់រុញរាមិនហ៊ានបដិសេធន៏ មិនហ៊ានប្រាប់ទេឲចំៗចំពោះមុខ ។

តាមពិតទៅ យើងធ្វើបែបនោះដោយសារកត្តាច្រើនយ៉ាង ។ ជាមួយក្រុមគ្រួសារ ជាមូួយមិត្តភ័ក្រ្តឬមិត្តរួមការងារ យើងចង់រក្សាមុខមាត់ឲគ្នាទៅវិញទៅមក មិនចង់ឃើញអ្នកទាំងនោះមិនសប្បាយចិត្ត មិនចង់ឲគេខកចិត្ត និងចង់ជៀសវាងកុំឲវាមានទំនាស់ មានជំលោះទាស់ទែងគ្នាវែងឆ្ងាយ ។ ជាមួយមេកើយ ថ្នាក់ដឹកនាំ យើងមិនហ៊ានឆ្លើយបដិសេធន៏ ដោយសារ សំពាធការងារ ខ្លាចគេដកបុណ្យស័ក ខ្លាចគេមិនដំឡើងប្រាក់ខែ ខ្លាចគេដេញចេញពីការងារ ។ ល ។ តែមានពេលខ្លះក៏មកពីយើងខ្លួនឯង សប្បាយត្រេកអរនឹងសំនើអ្វីមួយខ្លាំងពេក ភ្លេចគិតពីផលប៉ះពាល់របស់វាក៏មាន ។

ការមិនហ៊ាននិយាយថាទេ វានាំមកនូវគ្រោះថ្នាក់យ៉ាងច្រើនដល់យើង ។ វានាំឲយើងខាតឬបាត់បង់ពេលវេលាសំរាប់បំពេញកិច្ចការដែលជាគោលដៅពិតប្រាកដរបស់យើង ។ វាធ្វើឲផ្លូវចិត្តយើងអាប់អួរ អារម្មណ៏ស្មុកស្មាញ មិនស្រស់ស្រាយ ខួរក្បាលវិលវល់គិតអីមិនឃើញ ។ វាក៏ជាផ្លូវនាំយើងឆ្ពោះទៅរកភាពអាក់អន់ស្រពន់ចិត្តនិងគ្នា នាំមកនូវចំណោតសុខភាពទាំងផ្នែកផ្លូវចិត្តនិងរាយកាយ ហើយជួនកាលអាចនាំទៅដល់ការធ្វើអត្តឃាដក៏ថាបាន ។

tree-bark-1209874_1920ដូច្នេះយើងទាំងអស់គ្នាគួរតែរៀនបដិសេធខ្លះ ។ ខ្ញុំនិយាយបែបនេះមិនមែនសំដៅថា យើងមិនត្រូវគិតគូរពីអ្នកដទៃ ឬទុក ពេលវេលា ឬផ្តល់អាទិភាពឲអ្នកដទៃនោះទេ ។ ផ្ទុយទៅវិញ យើងនៅតែធ្វើអ្វីៗ ដើម្បីគ្រួសារ នៅតែចាំជួយមិត្តភ័ក្រ្ត មិត្តរួមការងារ និងសូម្បីអ្នកដទៃដែលយើងមិនស្គាល់ដដែល នៅពេលដែលអ្នកទាំងនោះត្រូវការយើង ។ តែខ្ញុំគ្រាន់តែចង់ផ្តាំផ្ញើរថា យើងត្រូវចេះគិតគូពីខ្លួនឯងផង ព្រោះយើងក៏មានសេចក្តីត្រូវការ មានភារកិច្ច មានគោលដៅជីវិតរបស់យើងដែរ ។ ពោលយើងត្រូវចេះនិងហ៊ានបដិសេធន៏ ចំពោះសំណើរ ឬកិច្ចការដែលមិនចាំបាច់ ហើយបង្វែរកំលាំងធនធាន និងពេលវេលាដែលយើងមាន ទៅបំពេញតំរូវការរបស់យើងមុននឹងជួយអ្នកដទៃ ។

អ្នកធ្លាប់ធ្វើដំណើរតាមយន្តហោះច្បាស់ជានូវចាំហើយថា មុនពេលហោះហើរ បុគ្គលិកបម្រើការងារតាមយន្តហោះ តែងណែនាំឲអ្នកដំណើរទាំងអស់ ពាក់ម៉ាស់អុកសុីស៊ែនខ្លួនឯងជាមុនសិន មុននឹងជួយអ្នកដទៃ រាប់ទាំងកូនចៅ ឬសមាជិកគ្រួសារ ដែលកំពុងធ្វើដំណើរជាមួយខ្លួន ក្នុងករណីគ្រោះអាសន្នដោយប្រការណាមួយពេលកំពុងធ្វើដំណេីរ ។ យើងគួរប្រកាន់ទ្រឹស្តីនេះក្នុងការរស់នៅ ក៏ដូចជាក្នុងពេលបំពេញការងារប្រចាំថ្ងៃផ្សេងៗរបស់យើង ។

មានតែយើងចេះរៀនបដិសេធន៏ទេ ទើបយើងអាចមានពេលវេលាគ្រប់គ្រាន់ សំរាប់ធ្វើកិច្ចការរបស់យើងឲមានប្រសិទ្ធភាព ។ វិធីទីមួយ ដែលយើងគួរពិចារណាយកមកប្រើប្រាស់ឲបានទំលំទូលាយនិងញឹកញាប់ គឺការ ប្រាស្រ័យទាក់ទងនិងពន្យល់អ្នកជុំវិញខ្លួនឲយល់ច្បាស់ថា តើមកពីកត្តាអី្វបានជាពេលខ្លះ យើងត្រូវបដិសេធន៏ចំពោះសំណើរផ្សេងៗ ។ ពោលគឺយើងត្រូវពន្យល់ឲអ្នកនៅជុំវិញយើងយល់ ពីជំហររបស់យើង ឲគេយល់ថាយើងមិនស្អប់ខ្ពើម ឬមិនចង់រាប់អាន ឬមិនចង់ជួយនោះទេ តែយើងគ្រាន់តែទទូចសុំឲអ្នកទាំងនោះយល់ថា យើងក៏មានចក្ខុវិស័យ មានទិស ដៅជីវិត និងមានទស្សនះយល់ឃើញផ្ទាល់ខ្លួន ដែលតំរូវឲខ្លួនត្រូវធ្វើដូច្នោះ ។

វិធីទីពីរ គឺយើងគួរស្គាល់ខ្លួនឯងឲបានច្បាស់ តើខ្លួនជាមនុស្សបែបណា មានទិសដៅជីវិតដូចម្តេច អាចធ្វើអី្វបាន មិនអាចធ្វើអី្វបាន ខ្លួនចង់ធ្វើអី្វ ឬមិនចង់ធ្វើអី្វ ។ ព្រោះការស្គាល់ខ្លួនឯងច្បាស់ វាជួយសំរួលដល់ការសំរេចចិត្តរបស់យើង។

ទីបី រៀនសុំពេលវេលាគិត សុំពត៌មានបន្ថែម មុននឹងឆ្លើយយល់ព្រមធ្វើអី្វមួយ ។ យើងត្រូវពិចារណាឲច្បាស់ថាតើសំណើរទាំងនោះ វាឆ្លុះបព្ចាំងចំនុចទីពីរខាងលើឬទេ ។ ឧទាហរណ៏ ដូចជាយើងអាចប្រាប់ទៅវិញថា យើងនឹងឆ្លើយប្រាប់ ក្រោយពីយើងពិភាក្សាជាមួយក្រុមគ្រួសារជាមុនសិន ។ យើងគួរជៀសវាង និងបោះបង់ចោលឲអស់ នូវទំលាប់ឆ្លើយអូខេលឿនដូចភ្នែកបន្ទោរដែលយើងធ្លាប់ធ្វើកន្លងមក ។

ទីបួន បើអាច កុំព្យាយមាវាយព្រៃបង្អើលពស់ ពោលគឺកុំនៅនិយាយបូបាច់វែងឆ្ងាយ ឬវែកញែកច្រើនពេក បើសំណើរនោះមិនសមហេតុផល ឬបើវាមិនចំលក្ខ័ណ្ឌរបស់យើងទេ ប្រាប់ថាទេតែម្តងទៅ ។ បើគិតថាគួរតែផ្តល់ហេតុផលក៏ផ្តល់ទៅ ។ តែគួរកុំនិយាយហួសអ្វីដែលត្រូវនិយាយ ។ និយាយកាន់តែតិចកាន់តែល្អ ។ ពេលខ្ញុំនិយាយបែបនេះ ច្បាស់ជាមានអ្នកខ្លះឆ្លើយតបមកវិញភ្លាមថា មិនហ៊ានទេ ព្រោះខ្លាចគេខឹង ខ្លាចគេអន់ចិត្ត ។ ខ្ញុំដឹង ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់មានទស្សនះបែបនេះដែរ តែខ្ញុំតែងប្រាប់ខ្លួនឯងថា បើអ្នកណាខឹងឬអន់ចិត្តដោយមិនស្តាប់ហេតុផល ដែលខ្ញុំផ្តល់ឲទេ អ្នកនោះប្រហែលជាមិនមែនជាមិត្តពិតប្រាកដរបស់ខ្ញុំទេ ។

ខាងលើនេះគ្រាន់តែជាវិធីមួយចំនួន ដែលយើងអាចយកមកប្រើប្រាស់ ដើម្បីជួយកាត់បន្ថយការរំខានពេលវេលាពីសំណាក់អ្នកនៅជុំវិញខ្លួនយើង ដើម្បីជួយយើងឲឈប់បារម្មណ៏តែរឿងខំបំពេញចិត្តអ្នកដទៃ មកគិតគូរពីផលប្រយោជន៏របស់ខ្លួនម្តង ។



Categories: គន្លឹះជីវិតនិងការងារ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: