Month: January 2018

តើរៀនជំនាញថ្មីមួយក្នុងរយះពេលតែ១៥នាទីដូចមេ្តច?

លោក ដានីញែល ខោលល៏ (Daniel Coyle) អ្នកនិពន្ធសៀវភៅ The Talent Code បព្ជាក់ថា វិធីល្អបំផុតសំរាប់រៀនជំនាញអ្វីមួយថ្មី គឺមើលគេធ្វើបង្ហាញដោយយកចិត្តទុកដាក់ម្តងហើយម្តងទៀត រហូតទាល់តែខួរក្បាលចងចាំ ។ លោកដានីញែលបានលើកយកឧទាហរណ៏របស់គ្រូបង្ហាត់វាយកូនបាល់ និងជាអ្នកនិពន្ធសៀវភៅកីឡារបស់អាមេរិក លោក ធីម៉ូស្សុី ហ្គាល់វេ (Timothy Gallwey) មកបង្ហាញ ។ លោកថា ថ្ងៃមួយលោក ហ្គាល់វេ បានបង្កើតក្រុមអ្នកវាយកូនបាល់មួយក្រុម ដោយជ្រើសរើសមនុស្សវ័យកណ្តាលដែលមិនធ្លាប់លេងកីឡានេះសោះពីមុន ឲធ្វើការហ្វឹកហាត់ជាមួយគ្នា ។ លោកហ្គាល់វេចាប់ផ្តើមដោយការសាកល្បងសមត្ថភាពសមាជិកក្រុមម្នាក់ម្តងៗ ។ បន្ទាប់មក លោកក៏រើសកីឡាការនីក្នុងក្រុមម្នាក់ ដែលលេងខ្សោយជាងគេមកបង្ហាត់របៀបលេង ។ ដោយមិននិយាយណែនាំអ្វីទាំងអស់ លោកហ្គាល់វេ ចាប់ផ្តើមវាយកូនបាល់ឲកីឡាការនីនោះមើល ។… Read More ›

កុំខ្លាចកំហុសហួសហេតុខ្លាំងពេក!

កំហុសជាចំណែកសំខាន់មួយនៃជីវិតមនុស្សយើង ។ តែមនុស្សគ្រប់គ្នាមិនចង់ឮទេពាក្យកំហុសនេះ ដោយសារតែយើងនាំគ្នាយល់ខុសថា កំហុសឆ្លុះឲឃើញថា យើងជាមនុស្សខ្សោយ ឬមនុស្សល្ងង់​ ឬមនុស្សអន់ ។ ការពិតវាមិនដូចដែលយើងគិតនេះទេ ។ ពិតមែនហើយ អ្នកណាៗក៏ចង់ធ្វើអី្វមួយឲបានត្រឹមត្រូវ ឲបានល្អឥតខ្ចោះនោះដែរ តែដូចដែលយើងបានដឹងបានឮ ឬធ្លាប់បានជួបប្រទះឆ្លងកាត់ផ្ទាល់ខ្លួនកន្លងមក ការធ្វើខុសត្រង់នេះបន្តិចត្រង់នោះបន្តិច ហាក់ដូចជាមិនមែនជាអ្វីធំដុំដល់ថ្នាក់ស្លាប់រស់ឯណាផង ។ មានចាំកាលនៅតូចៗទេ? កាលពីយើងរៀនជិះកង់ ជួនកាលយើងដួលត្រឡប់ត្រឡិន ដាច់ក្បាលជង្គង់ ដាច់ដៃដាច់ជើងម្តងជាពីរដង តែយើងនៅតែចង់ជិះហើយរៀនជិះរហូតទាល់តែចេះ ។ ករណីនេះក៏ដូចជាករណីផ្សេងៗរាប់មិនអស់ដទៃទៀតដែរ គឺថាកំហុសវាជួយយើងឲឈានទៅរកជោគជ័យ ។ មានកំហុសមានន័យថា យើងកំពុងធ្វើអ្វីមួយ ឬកំពុងស្វែងរកដំណោះស្រាយចំពោះបព្ហាដែលយើងកំពុងប្រឈម ។ លទ្វផលគឺវានាំយើងឲវិវត្តន៏រីកចំរើនទៅមុខ ។ ដែលគួរឲបារម្មណ៏គួឲខ្លាចគឺអ្នកដែលមិនធ្លាប់មានកំហុស ឬអ្នកដែលមិនចង់ធ្វើឲមានកំហុសសោះឯណោះទេ ព្រោះបើគ្មានកំហុសមានន័យថាអ្នកនោះឯងគ្មានបានធ្វើអី្វឡើយ ។ ដូច្នេះ… Read More ›

ចង់បំបាត់ស្រេ្តសកុំពន្យារការងារដែលត្រូវធ្វើ

ទំលាប់ទុកសិនចាំធ្វើពេលក្រោយ ឬភាសាអង់គ្លេសហៅថា Procrastination ជាទំលាប់មិនល្អ ព្រោះវាមិនត្រឹមតែធើ្វឲរាំងស្ទះការងារ ធ្វើឲបាត់បង់ពេលវេលា និងបាត់បង់ឪកាស​ប៉ុណ្ណោះទេ តែវាធ្វើឲប៉ះពាល់ដល់សុខភាពដោយសារស្រេ្តសផងដែរ ។ ខាងក្រោមនេះជាវីធីងាយៗបីយ៉ាងសំរាប់ដោះស្រាយទំលាប់ពន្យាការងារមិនល្អនោះ ។ ទីមួយ គឺរៀនកំណ់តអាទិភាពការងារឲច្បាស់លាស់ ថាតើការងារ​ណាសំខាន់ចាំបាច់ត្រូវធ្វើបន្ទាន់ និងការងារណា​មិនសូវសំខាន់ហើយអាចរង់ចាំបាន ។ ទីពីរ ត្រូវឈប់គិតពីភាពឥតខ្ចោះ ។ មានន័យថាកុំរង់ចាំដល់ពេលរកបានពេលឬរកឃើញវិធីឬរបៀបធ្វើបានល្អឥតខ្ចោះទើបចាប់ផ្តើមធ្វើ ។ ផ្ទុយទៅវិញ គួរតែចាប់ផ្តើមធ្វើសិនហើយចាំលៃលកកែតំរូវតាមក្រោយ ។ អ្វីៗក្នុងលោកនេះមិនមែនធ្វើភ្លាមល្អឥតខ្ចោះភ្លែតនោះទេ ។ មើលតែលោក ថូម៉ាស់ អេឌីសិន (Thomas Edison) ធ្វើអំពូលភ្លើងទៅឃើញហើយ គាត់ធ្វើចុះធ្វើឡើងៗ​រហូតមូួយពាន់ដងឯណោះទើបបានសំរេច ។ ទីបី ធ្វើបន្តិចម្តងៗ ។ ពេលខ្លះយើងទុកការងារចោលដោយ​សារតែ​យើងមិនដឹងត្រូវចាប់ផ្តើមពីណាទៅណា ។ អព្ចាឹងហើយទើបយើងគួរធ្វើអ្វីមួយពីតូចទៅធំបន្តិចម្តងៗ… Read More ›

គំនិតល្អៗពីសៀវភៅ-Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done

តើប្រិយមិត្តមើលអុីមែលប៉ុន្មានដងក្នុងមួយថ្ងៃ? បើប្រិយមិត្តឆែកអុីមែលលើសពី ២-៣ដងក្នុងមួយថ្ងៃ នោះប្រិយមិត្តនិងខ្ញុំមានចំនុចមួយដូចគ្នា គឺយើងថិតនៅក្នុងក្រុមអ្នកញៀនមើលអុីមែលតែមូួយ ។ យើងជាខ្ញុមបំរើរបស់អុីមែល មួយថ្ងៃៗធ្វើតែតាមការបព្ជារបស់អុីមែល ។ ការញៀននេះ ធ្វើឲយើងខាតពេលវេលាសំរាប់ធ្វើកិច្ចការសំខាន់ផ្សេងៗដទៃទៀត ។ តែមិនថ្វីទេ កុំបារម្មណ៏ ព្រោះយើងមានវីធីកែតំរូវលើចំនុចខ្សោយនេះបាន ។ យើងអាចឈប់ធ្វើជាខ្ញុមអុីមែល ហើយត្រឡប់មកធ្វើជាម្ចាស់វាវិញម្តង ។ វិធីសាស្រ្តនិងគន្លឹះល្អៗគឺមាននៅក្នុងសៀវភៅរបស់អ្នកនិពន្ធ Jocelyn K. Glei កំរាស់២៤០ទំព័រ បោះពុម្ពឆ្នាំ ២០១៦ ក្រោមចំណងជើងថា Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done… Read More ›