អានច្រើននាំមកនូវជោគជ័យ

reading-3037641_1920

តើការអានផ្តល់ប្រយោជន៏អ្វីខ្លះ? ការអានមិនថាសៀវភៅ កាសែត ទស្សនាវដ្តី ។ល។ និង ។ល។ ផ្តល់ទាំងការអប់រំនិងការកំសាន្ត ។ មនុស្សយើងជាច្រើន រាប់តាំងពីវីរជនរហូតដល់ជនធម្មតា រមែងអះអាងថា ការអានបានរួមចំនែកធ្វើអោយខ្លួនទទួលជោគជ័យ និងសំរេចគោលដៅធំៗក្នុងជីវិត។ អានបានច្រើនធ្វើអោយយើងចេះកាន់តែច្រើន និងយល់ដឹងជ្រួតជ្រៀបពីស្ថានការណ៏ផ្សេងៗកាន់តែសុីជំរៅ ។

ក្នុងថ្នាក់រៀនជោគជ័យមួយភាគធំក៏កើតឡើងតាមរយៈការអាន ហើយបើចាប់ផ្តើមអានតាំងពីវ័យក្មេងកាន់តែប្រពៃ ។ អ្នកស្រាវជ្រាវផ្នែកអប់រំនៅប្រទេសលោកខាងលិចបព្ជាក់លើបព្ហានេះថាក្មេងដែលមិនពូកែអានត្រឹមថ្នាក់ទីបី ប្រឈមនឹងការបោះបង់ចោលការសិក្សារហូតដល់ទៅបួនដងឯណោះ ។ ក្នុងវិស័យជំនួញ កិច្ចការនយោបាយ ការងារទូតក៏ដូចក្នុងជីវភាពរស់នៅប្រចាំថ្ងៃធម្មតា ការអានធ្វើអោយយើងចេះវិភាគ ចេះឆ្លុះបព្ចាំង និងធ្វើការសំរេចចិត្តបានច្បាស់លាស់ ដោយសារតែយើងអាចមើលឃើញ និងយល់ដឹងបព្ហាផ្សេងៗបានគ្រប់ជ្រុងជ្រោយ តាមរយៈគំនិត ទស្សនៈ មេរៀននិងបទពិសោធន៏ដែលបានមកពីការអាន ។ មួយផ្នែកទៀត ការអានច្រើនក៏ជួយបង្កើនចំណេះដឹង ពង្រឹងជំនាញ និងបំនិនទាំងក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រមទាំងក្នុងការសរសេរតែងនិពន្ធសព្វបែបយ៉ាង ។ មិនតែប៉ុណ្ណោះ ការអានក៏នូវជួយពង្រឹងស្មារតីចងចាំរបស់យើងផងដែរ ។ និយាយបែបម្យ៉ាងទៀត បើយើងអានកាន់តែច្រើន វាកាន់តែធ្វើឲយើងងាយស្រួលក្នុងការចងចាំមិនងាយភ្លេចភ្លាំង ។ ចំនុចនេះពិតជាល្អសំរាប់មនុស្សវ័យចំណាស់ព្រោះតែការចងចាំកាន់តែចុះខ្សោយពេលវ័យកាន់តែចាស់ ។

អ្នកខ្លះថា គេចូលចិត្តអាន គេចង់ណាស់អារឿងអានសៀវភៅណឹង តែដូចជារកពេលអានពុំបានទាល់តែសោះ ។ បានពេលឯណាមកអាន បើមួយថ្ងៃៗរវល់តែធ្វើការឬរកសុីចិព្ចាឹមគ្រួសារ ។ ពិតណាស់បើរវល់អព្ចាឹង ប្រហែលជាពិបាកបន្តិច ។ តែអារឿងអានណឹង មិនបានន័យថាទាល់តែអានយកងាប់រស់ទើបហៅថាអាននោះទេ ។ យើងម្នាក់ៗមានពេលតែ២៤ម៉ោងដូចតែគ្នា ចុះហេតុអីបាន ជាេគរកពេលអានបាន ហើយយើងរកពេលអានមិនបាន ។

តាមដែលយើងដឹងឮមក លោក បុីលហ្គេត គាត់អានសៀវភៅក្បែរមួយក្បាលឯណោះក្នុងមួយសប្តាហ៏ តែយើងមិនចាំបាច់អានឲបានដូចគាត់ទេ ។ មានពេលប៉ុណ្ណាអានប៉ុណ្ណឹងទៅ កុំឲតែអត់សោះទើបមិនល្អ ។ យើងអាចអានពេលកំពុងរង់ចាំអី្វមួយ ដូចជាពេលកំពុងរង់ចាំជួបពេទ្យ ឬពេលកំពុងរង់ចាំមើលគេប៉ះកង់ប៉ះម៉ូតូជាដើម ។ បើមានឡានបើករឹតតែពិសេសទៅទៀត សម័យឥឡូវបច្ចេកវិជ្ជាកាន់តែជឿនលឿន កាន់តែល្អអស្ចារ្យ  ដូច្នេះយើងអាចដោនឡូតសៀវភៅឌីជីថល ចាក់ស្តាប់ពេលកំពុងបើកទៅណាមកណាក៏បាន ។ ខ្ញុំធ្វើតែបែបណឹង ហើយចំណេញមិនចេះតិច ។ អ្នកខ្លះអានលើយន្តហោះ អ្នកធ្វើដំណើរតាមតាក់សុីក៏អាន(ស្តាប់)បាន ពេលកំពុងហាត់ប្រាណ កំពុងដឹកឆ្កែដើរក៏ស្តាប់បាន មានអ្នកខ្លះធ្វើរហូតដល់ពេលកំពុងងូតទឹកទៅទៀត ។ ខ្ញុំនិយាយនេះមិនមែនក្នុងន័យផ្ចាញ់ផ្ចាលរអីទេ គ្រាន់តែចង់ថា បើចង់អានឲបានខ្លះនិងគេ យើងគួរគិតលៃលកធ្វើបែបខាងលើនេះខ្លះទើបបាន ។still-life-1037378_1920អព្ចាឹងតើគួរអានសៀវភៅប្រភេទណា អានអត្ថបទអ្វីទើបល្អ? ចំលើយដ៏ងាយស្រួលគឺថា អានអ្វីក៏បានឲតែជាចំណង់ចំណូលចិត្ត ឬបើខ្លួនគិតថាវាអាចជួយសំរេចគោលដៅឬបំណងប្រាថ្នាផ្សេងៗរបស់ខ្លួនបាន ។ ជាឧទាហរណ៏ សំរាប់អ្នកដែលចង់ស្វែងយល់ពីជីវិតតស៊ូរបស់អ្នកដទៃ ថាតើេគគិតបែបណា ឆ្លងកាត់ឧបសគ្គដូចម្តេច បានជោគជ័យឬបរាជ័យអ្វីខ្លះ អ្នកទាំងនោះគួរអានសៀវភៅជីវប្រវត្តិទើបល្អ ព្រោះរឿងរ៉ាវទាំងនោះប្រហែលមានក្នុងសៀវភៅទាំងនោះច្រើនជាងសៀវភៅផ្សេងៗ ។

សរុបមក យើងគួរព្យាយាមអានឲបានរាល់ថ្ងៃ ដើម្បីជួយពង្រីកពង្រឹងនិងបំប៉នចំណេះដឹងខួរក្បាល ផ្លូវចិត្ត និងដើម្បីជួយអោយយើងចេះគិតវិភាគបានវែងឆ្ងាយ ក្លាយជាប្រភេទមនុស្សតាមទាន់ការវិវត្តន៏របស់សង្គម ក្លាយជាមនុស្សមានសមត្ថភាពអាចធ្វើកិច្ចការអី្វក៏បានសំរេចនិងបានទទួលជោគជ័យ ។



Categories: គន្លឹះជីវិតនិងការងារ

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: