បួនវិធីដែលជួយយើងឲរស់សប្បាយរីករាយក្នុងថ្ងៃនេះ

ជាញឹកញយ មនុស្សយើងចូលចិត្តគិតខ្វល់ខ្វាយពីរឿងរ៉ាវអតីតកាលឬបើមិនដូច្នោះទេ ក៏វីវល់ជុំវិញតែបព្ហាដែលមិនទាន់កើតឡើងដែរ ។ ម្នាក់ៗចេះតែមិនអស់ចិត្តថាខ្លួនមិនគួរថ្លោះធ្លោយធ្វើកិច្ចការនេះ ឬកិច្ចការនោះមិនបានល្អ ហើយចេះតែរំលឹកប្រាប់ខ្លួនឯងថា នៅពេលខាងមុខនឹងមានហេតុការណ៏ផ្សេងៗកើតឡើង ដែលតំរូវឲខ្លួនដោះស្រាយឬជៀសវាងមិនខាន ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងវក់វីតែរឿងអស់ណឹងដដែលៗ ធ្វើឲយើងបាត់បង់ពេលវេលាយ៉ាងច្រើន ហើយ សឹងតែភ្លេចរស់នៅសំរាប់ថ្ងៃនេះទាំងស្រុង ។ ការជ្រើសរើសជីវិត​បែបខាងលើ ដែលគិតតែពីអតីតកាល​ឬអនាគតកាល វាមិនត្រឹមតែប្លន់យកសេចក្តីសុខផ្លូវចិត្តនិងផ្លូវកាយរបស់យើងតែ ក្នុងថ្ងៃនេះប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲជីវិតរស់នៅរបស់យើងទាំងមូលគ្មានន័យ និងបាត់បងគោលដៅផងដែរ ។ ដូចនេះ យើងតោងនាំគ្នាងាកមករៀនរស់នៅក្នុងពេលបច្ចុប្បន្នឲបានច្រើន ។

តើរស់នៅក្នុងពេលបច្ចុប្បន្នមានន័យដូចម្តេច ។ មានន័យថា យើងផ្តោតអារម្មណ៏ ផ្តោតចិត្តគំនិត អាកប្បកិរិយានិងទង្វើរសព្វបែបយ៉ាងសំរាប់តែនាទីនេះ និងព្រឹត្តិការណ៏ដែលកំពុងកើតឡើងក្នុងពេលនេះ ដោយមិនខ្វល់ មិនព្រួយបារម្មណ៏ពីពេលខាងមុខ ឬពីរឿងដែលកន្លងផុតទៅហើយនោះឡើយ ។ អតីតកាលនិងអនាគតកាល មិនមានរូបរាងឯណាឲពិតប្រាកដ នោះទេ ។ ស្អែកពិតជាពុំដែលមានទេ ។ យើងគ្រប់គ្នាខំទន្ទឹងរង់ចាំថ្ងៃស្អែក តែដល់ថ្ងៃស្អែកមកដល់វាក៏ក្លាយទៅជាថ្ងៃនេះភ្លាម ។ អតីតកាលក៏គ្មានដូចគ្នា ហើយយើងមិនអាចវិលត្រឡប់ទៅក្រោយវិញដែរ ។ និយាយឲខ្លី រស់នៅសំរាប់ថ្ងៃនេះគឺរស់នៅក្នុងពេលដែលយើងកំពុងដកដង្ហើមនេះឯង ព្រោះបើយើងគិតឲដល់មែនទែនទៅ អី្វគ្រប់យ៉ាងអាចធ្វើបានតែក្នុងថ្ងៃនេះ ឬពេលនេះតែប៉ុណ្ណោះ ។ ញុាំបាយក៏បានតែឥឡូវ ងូតទឹក ដេកអាំងថ្ងៃ សរសេរអុីម៉ែល ឆែកហ្វេសប៊ុកឬធ្វើអី្វៗគ្រប់យ៉ាងផ្សេងៗទៀតក៏ធ្វើបានតែក្នុងពេលឥឡូវដែរ ទោះជាយើងចង់បែរត្រឡប់ទៅធ្វើអ្វីមួយដែលកើតឡើងកាល ម្សិលមិញ ឬនឹងកើតឡើងថ្ងៃស្អែកក៏មិនអាចទៅរួចដែរ ។

coffee-1790641_1920

ការដែលយើងគ្រប់គ្នាខំដើរឲទាន់ឬឆ្លើយតបឲបានតាមតំរូការនៃការវិវត្តន៏ទៅមុខដ៏លឿននៃសង្គមបច្ចុប្បន្ន មិនមែនជារឿងងាយស្រួសនោះទេ ព្រោះវារមែងមានការងារដែលត្រូវធ្វើមិនចេះចប់ មានពត៌មានថ្មីៗដែលយើងត្រូវវិភាគ និងមនុស្សដែលយើងត្រូវជួបប្រាស្រ័យរាប់មិនអស់ ។ ប៉ុន្តែដើម្បីឲយើងមានសុភមង្គល មានភាពស្ងប់ស្ងាត់ផ្លូវចិត្ត មានទំនាក់ទំនងល្អ ជាមួយក្រុមគ្រួសារក៏ដូចអ្នកដទៃ និងដើម្បីឲយើងអាចរស់នៅសំរាប់ថ្ងៃនេះបានល្អ យើងមិនគួរព្រួយបារម្មណ៏គ្រប់រឿងកំបុិកកំបុក រឿងអតីតកាលនិងអនាគតកាលនោះទេ ។ ផ្ទុយទៅវិញ យើងគួរចាប់ផ្តើមដកខ្លួនបណ្តើរៗចេញពីជីវិតដែលវក់វីនឹងបព្ហាទាំងអម្បាលមាណនោះ ហើយផ្តោតការយកចិត្តទុកដាក់លើបព្ហាចំពោះមុខក្នុងពេលបច្ចុប្បន្នដោយអនុវត្តន៏វីធីខ្លះៗដូចខាងក្រោម ។

ទីមួយ យើងគួរញញឹមឲបានច្រើន ។ ការញញឹមអាចជួយគ្រប់គ្រងចិត្តនិងឥរិយាបថរបស់យើងបាន ធ្វើឲយើងមានសុទិ្ធដនិយម មានជំនឿជឿជាក់លើខ្លួនឯង ព្រមទាំងធ្វើឲយើងនិងអ្នកនៅជុំវិញខ្លួនយើងបានសប្បាយរីករាយផងដែរ ។

ទីពីរ យើងត្រូវបំភ្លេចការឈឺចាប់ពីអតីតកាលឲអស់ ។ ហើយចង់បំភ្លេចឲបាននូវរាល់រឿងរ៉ាវដែលអ្នកណាម្នាក់បានធ្វើមកលើយើង ទាល់តែយើងចេះអត់អោនអភ័យទោសឲគេ ។ ធ្វើដូច្នេះគឺដើម្បីឲខ្លួនយើងឈប់ខ្វល់ឈប់គិតរឿងចាស់ៗទាំងឡាយនោះ ហើយយើងអាចបន្តដំណើរជីវិតរស់នៅរបស់យើងទៅមុខទៀតបាន ដោយស្ងប់ចិត្តមានសុភមង្គល ។

ទីបី គឺយើងគួរចៀសវាងនិងកំចាត់ចេញឲអស់នូវការចង់បានរបស់នេះឬរបស់នោះដែលមិនចាំបាច់ ដែលយើងមិនត្រូវការ ឬដែលលើសពីតំរូវការប្រចាំថ្ងៃរបស់យើង ។ ជាពិសេសគឺលះបង់ចោលរបស់ណា ឬអនុស្សាវរីយ៏ពីអតីតកាលណា ដែលធ្វើឲចិត្តយើងមិនស្ងប់ មិនសប្បាយ ហើយដែលចេះតែធ្វើឲយើងនៅចង់គិតពីវាមិនអស់មិនហើយ ។

ទីបួន យើងគួរកុំពឹងពាក់ដាក់កាយដាក់ចិត្តទោទន់តែទៅលើជោគជ័យពីអតីតកាលខ្លាំងពេក ។ នៅប្រទេសលោកខាងលិច គេនិយាយម្យ៉ាងដែរថា បើយើងរវល់តែនិយាយពីរឿងអតីតកាល នោះមានន័យថាយើងនឹងគ្មានពេលច្រើនសំរាប់ធ្វើកិច្ចការផ្សេងក្នុងថ្ងៃនេះទេ ។

ចុះចំពោះចំនុចដែលថា យើងម្នាក់ៗត្រូវចេះគិតពីអនាគត ត្រៀមខ្លួនឲល្អឬកំណត់គោលដៅឲច្បាស់លាស់សំរាប់អនាគតនោះ តើេនះមិនល្អទេឬ ?  ពិតណាស់ ចេះគិតពីអនាគត ឬស្រមៃចង់បានអ្វីមួយ នាពេលខាងមុខមិនទាស់ខុសអ្វីទេ ។ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានគោលដៅេនះរៀងៗខ្លួន ។ តែប្រការសំខាន់គឺវាថិតនៅត្រង់ថា យើងត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការដែលយើងកំណត់ទុកនោះក្នុងថ្ងៃនេះ ដើម្បីឈានទៅសំរេចគោលដៅ មិនមែនរៀបគំរោងអ្វីមួយហើយដេកចាំមើលលទ្ធផលនោះទេ ។ លទ្ធផលល្អៗ និងគោលដៅធំៗមិនអាចសំរេចបានឡើយ បើយើងមិនចាប់ផ្តើមធ្វើក្នុងថ្ងៃនេះទេនោះ ។

សរុបមក យើងគួរតែរៀនរស់សំរាប់ថ្ងៃនេះ ។ កុំរស់នៅសំរាប់ថ្ងៃម្សិលមិញឬថ្ងៃស្អែក ។ យើងពុំគួរខ្វល់អ្វីពីអតីតកាល មិនបាច់ខំចង់ត្រឡប់ទៅគិតពីវាទៀតទេ ។ ល្អបំផុតគឺត្រឹមចេះយករឿងរ៉ាវអតីតកាលមកពិនិត្យពិចារណាដើម្បីរៀនសូត្រកែលំអរ និងចៀសវាងសំរាប់ថ្ងៃក្រោយបានហើយ ។ អនាគតក៏មិនត្រូវខ្វល់ខ្វាយខ្លាំងពេកដែរ ព្រោះយើងមិនអាចដឹងថាវានឹងនាំអី្វមកឲយើងនោះទេ ។ រស់នៅសំរាប់តែថ្ងៃេនះទើបជាការប្រសើរបំផុត ។



Categories: គន្លឹះជីវិតនិងការងារ

Tags: , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: