គំនិតល្អៗពីសៀវភៅ-Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done

photo_2018-01-10_20-35-48តើប្រិយមិត្តមើលអុីមែលប៉ុន្មានដងក្នុងមួយថ្ងៃ? បើប្រិយមិត្តឆែកអុីមែលលើសពី ២-៣ដងក្នុងមួយថ្ងៃ នោះប្រិយមិត្តនិងខ្ញុំមានចំនុចមួយដូចគ្នា គឺយើងថិតនៅក្នុងក្រុមអ្នកញៀនមើលអុីមែលតែមូួយ ។ យើងជាខ្ញុមបំរើរបស់អុីមែល មួយថ្ងៃៗធ្វើតែតាមការបព្ជារបស់អុីមែល ។ ការញៀននេះ ធ្វើឲយើងខាតពេលវេលាសំរាប់ធ្វើកិច្ចការសំខាន់ផ្សេងៗដទៃទៀត ។

តែមិនថ្វីទេ កុំបារម្មណ៏ ព្រោះយើងមានវីធីកែតំរូវលើចំនុចខ្សោយនេះបាន ។ យើងអាចឈប់ធ្វើជាខ្ញុមអុីមែល ហើយត្រឡប់មកធ្វើជាម្ចាស់វាវិញម្តង ។ វិធីសាស្រ្តនិងគន្លឹះល្អៗគឺមាននៅក្នុងសៀវភៅរបស់អ្នកនិពន្ធ Jocelyn K. Glei កំរាស់២៤០ទំព័រ បោះពុម្ពឆ្នាំ ២០១៦ ក្រោមចំណងជើងថា Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done ។

អ្នកនិពន្ធលើកឡើងថា ជាទូទៅមនុស្សយើងឆែកមើលអុីមែលឥតឈប់ឈរតាំងពីព្រលឹមទល់ព្រលប់ ។ គិតជាមធ្យម មនុស្សយើងម្នាក់ៗមើលអុីមែលប្រមាណ៧៧ដងក្នុងមួយថ្ងៃ ផ្ញើររនិងទទួល១២២អុីមែល និងចំណាយយ៉ាងតិចក៏ជាង២៨ភាគរយនៃម៉ោងធ្វើការប្រចាំសប្តាហ៏ទៅលើអុីមែល ។ អ្នកនិពន្ធដាស់តឿនថា យើងគ្រប់គ្នាគួរយកពេលវេលានេះទៅធ្វើកិច្ចការសំខាន់ៗវិញទើបមានប្រយោជន៏ ។

ខ្ញុំគិតថា សៀវភៅេនះមិនមែនជារបកគំហើញវិទ្យាសាស្រ្តថ្មីអ្វីទេ​ ។ គំនិតនិងទស្សនះមួយចំនួនដែលអ្នកនិពន្ធលើកឡើងក្នុងសៀវភៅនេះ គឺខ្ញុំធ្លាប់បានដឹង និងធ្លាប់បានអានកន្លងមកដែរ តែខ្ញុំគិតថាអ្នកនិពន្ធបានប្រមែប្រមូល ទស្សនះ ដំបូន្មាន គន្លឹះនិង​វីធីសាស្រ្តអនុវត្តល្អៗនិងថ្មីៗជាច្រើន មកប្របាច់បព្ចាូលគ្នា ចងក្រងសៀវភៅនេះឡើងជាកំរងឯកសារដ៏សំខាន់ សំរាប់ជួយរំដោះយើងគ្រប់គ្នាឲរួចផុតពីការរំខាននៃការប្រើអុីមែល​មិនចំគោលដៅ ។ អានសៀវភៅនេះហើយ វាអាចជួយឲយើងចេះភ្ញាក់រលឹក ចេះសន្សំសំចៃពេលវេលា និងចេះប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រោះពេលវេលាជាទ្រព្យមួយដ៏កំរហើយងាយនឹងបាត់បង់ណាស់ ជាពិសេស​ក្នុងសម័យបច្ចេកវិជ្ជាបច្ចុប្បន្ន ។

យើងត្រូវយល់ដឹងពីសារះ​សំខាន់នៃពេលវេលាឲបានច្បាស់​និង​រកវិធីរក្សាការពារកុំឲវាបាត់បង់ឥតប្រយោជន៏ ។ យើងអាចអនុវត្តតាមវីធីបួនយ៉ាងដូចតទៅ ។ វីធីទីមួូយគឺ កំនត់ឲច្បាស់ថាតើអី្វដែលយើងធ្វើនោះអាចផ្តល់ប្រយោជន៏ដល់យើង ឬអាចជួយយើងទៅសំរេចគោលដៅជីវិតដែរឬទេ ។ ទីពីរ យើងគួរកំណត់ពេលវេលាឆែកអុីមែលប្រចាំថ្ងៃឲសមស្រប ដោយមិនគួរចាប់ផ្តើមថ្ងៃថ្មីដោយឆែកអុីមែលនោះទេ ។ ទីបី រៀបចំអុីមែល​ទៅតាមអាទិភាពរបស់វាឲបានត្រឹមត្រូវដើម្បីងាយស្រួសក្នុងការឆ្លើយតប ។ ហើយបើយើងគិតថាមានមនុស្សសំខាន់ឬកិច្ចការណាដែលទាមទារឲយើងឆ្លើយតបភ្លាមៗ យើងអាចសិតឲទូរស័ព្ធប្រាប់យើងបាន ដោយមិន ចាំបាច់ទន្ទឹងរង់ចាំសំឡឹងចាំឆែកអុីមែលគ្រប់ពេលនោះទេ ។ ទីបួន ត្រូវហាត់រៀនសរសេរអុីមែលឲច្បាស់ៗចំចំនុច ព្រោះសព្វថ្ងៃមនុស្សយើងម្នាក់ៗហាក់​ រវល់ខ្លាំងណាស់ យើងគ្មានពេលច្រើនសំរាប់អានអុីមែលវែង​អន្លាយឡើយ ។

សរុបមក ខ្លឹមសារសំខាន់ដែលយើងអាចទាញចេញពីសៀវភៅមួយក្បាលនេះ គឺថាយើងមានវិធីសំរាប់ដោះស្រាយបព្ហាខ្ជះខ្ជាយពេលវេលាទៅលើអុីមែល ។ យើងគ្រប់គ្នាគួរពិនិត្យមើលទំលាប់ប្រើអុីមែលរបស់ខ្លូនឡើងវិញ ហើយចេះធ្វើការកែប្រែទំលាប់អាក្រក់ចេញឲអស់ ដោយអនុវត្តតាមវីធី​មួយចំនួនដែលអ្នកនិពន្ធបានលើកឡើងក្នុងសៀវភៅេនះ ។



Categories: គំនិតល្អៗពីសៀវភៅ

Tags: , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: