ចង់បំបាត់ស្រេ្តសកុំពន្យារការងារដែលត្រូវធ្វើ

question-2519654_1280ទំលាប់ទុកសិនចាំធ្វើពេលក្រោយ ឬភាសាអង់គ្លេសហៅថា Procrastination ជាទំលាប់មិនល្អ ព្រោះវាមិនត្រឹមតែធើ្វឲរាំងស្ទះការងារ ធ្វើឲបាត់បង់ពេលវេលា និងបាត់បង់ឪកាស​ប៉ុណ្ណោះទេ តែវាធ្វើឲប៉ះពាល់ដល់សុខភាពដោយសារស្រេ្តសផងដែរ ។ ខាងក្រោមនេះជាវីធីងាយៗបីយ៉ាងសំរាប់ដោះស្រាយទំលាប់ពន្យាការងារមិនល្អនោះ ។

ទីមួយ គឺរៀនកំណ់តអាទិភាពការងារឲច្បាស់លាស់ ថាតើការងារ​ណាសំខាន់ចាំបាច់ត្រូវធ្វើបន្ទាន់ និងការងារណា​មិនសូវសំខាន់ហើយអាចរង់ចាំបាន ។

ទីពីរ ត្រូវឈប់គិតពីភាពឥតខ្ចោះ ។ មានន័យថាកុំរង់ចាំដល់ពេលរកបានពេលឬរកឃើញវិធីឬរបៀបធ្វើបានល្អឥតខ្ចោះទើបចាប់ផ្តើមធ្វើ ។ ផ្ទុយទៅវិញ គួរតែចាប់ផ្តើមធ្វើសិនហើយចាំលៃលកកែតំរូវតាមក្រោយ ។ អ្វីៗក្នុងលោកនេះមិនមែនធ្វើភ្លាមល្អឥតខ្ចោះភ្លែតនោះទេ ។ មើលតែលោក ថូម៉ាស់ អេឌីសិន (Thomas Edison) ធ្វើអំពូលភ្លើងទៅឃើញហើយ គាត់ធ្វើចុះធ្វើឡើងៗ​រហូតមូួយពាន់ដងឯណោះទើបបានសំរេច ។

ទីបី ធ្វើបន្តិចម្តងៗ ។ ពេលខ្លះយើងទុកការងារចោលដោយ​សារតែ​យើងមិនដឹងត្រូវចាប់ផ្តើមពីណាទៅណា ។ អព្ចាឹងហើយទើបយើងគួរធ្វើអ្វីមួយពីតូចទៅធំបន្តិចម្តងៗ មួយជំហ៊ានម្តងៗ ។ ហូបដំរីទាំងមូលមួយម៉ាត់ឲអស់ទៅមិនរួចទេ ចង់ហូបឲអស់ទាល់តែហូបម្តងមួយម៉ាត់ៗ ។ សំរេចកិច្ចការតូចៗ ម្តងមួយៗធ្វើឲយើងសប្បាយចិត្ត មានមោទនភាព ហើយចង់បន្តធ្វើទៅមុខទៀត ។

សូមឈប់បពន្យារការងារដែលត្រូវធ្វើ ចូរសាកអនុវត្តតាម​វីធីខាងលើនេះមើល៎ !

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: