កុំខ្លាចកំហុសហួសហេតុខ្លាំងពេក!

ethics-2991600_1920កំហុសជាចំណែកសំខាន់មួយនៃជីវិតមនុស្សយើង ។ តែមនុស្សគ្រប់គ្នាមិនចង់ឮទេពាក្យកំហុសនេះ ដោយសារតែយើងនាំគ្នាយល់ខុសថា កំហុសឆ្លុះឲឃើញថា យើងជាមនុស្សខ្សោយ ឬមនុស្សល្ងង់​ ឬមនុស្សអន់ ។ ការពិតវាមិនដូចដែលយើងគិតនេះទេ ។ ពិតមែនហើយ អ្នកណាៗក៏ចង់ធ្វើអី្វមួយឲបានត្រឹមត្រូវ ឲបានល្អឥតខ្ចោះនោះដែរ តែដូចដែលយើងបានដឹងបានឮ ឬធ្លាប់បានជួបប្រទះឆ្លងកាត់ផ្ទាល់ខ្លួនកន្លងមក ការធ្វើខុសត្រង់នេះបន្តិចត្រង់នោះបន្តិច ហាក់ដូចជាមិនមែនជាអ្វីធំដុំដល់ថ្នាក់ស្លាប់រស់ឯណាផង ។ មានចាំកាលនៅតូចៗទេ? កាលពីយើងរៀនជិះកង់ ជួនកាលយើងដួលត្រឡប់ត្រឡិន ដាច់ក្បាលជង្គង់ ដាច់ដៃដាច់ជើងម្តងជាពីរដង តែយើងនៅតែចង់ជិះហើយរៀនជិះរហូតទាល់តែចេះ ។

ករណីនេះក៏ដូចជាករណីផ្សេងៗរាប់មិនអស់ដទៃទៀតដែរ គឺថាកំហុសវាជួយយើងឲឈានទៅរកជោគជ័យ ។ មានកំហុសមានន័យថា យើងកំពុងធ្វើអ្វីមួយ ឬកំពុងស្វែងរកដំណោះស្រាយចំពោះបព្ហាដែលយើងកំពុងប្រឈម ។ លទ្វផលគឺវានាំយើងឲវិវត្តន៏រីកចំរើនទៅមុខ ។ ដែលគួរឲបារម្មណ៏គួឲខ្លាចគឺអ្នកដែលមិនធ្លាប់មានកំហុស ឬអ្នកដែលមិនចង់ធ្វើឲមានកំហុសសោះឯណោះទេ ព្រោះបើគ្មានកំហុសមានន័យថាអ្នកនោះឯងគ្មានបានធ្វើអី្វឡើយ ។

ដូច្នេះ កំហុុសជាឪកាសដែលយើងគ្រប់គ្នាមិនគួររត់គេចនោះទេ ព្រោះវាធ្វើឲយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ។ ស្គាល់ថាខ្លួនជាមនុស្សប្រភេទណា មានដែនកំណត់ មានសមត្ថភាពត្រឹមណា អាចធ្វើអី្វបាន មិនអាចធ្វើអ្វីបាន។ វាជួយឲយើងចេះមានសមាណចិត្តល្អ មានការយោគយល់អត់ឪនទាំងចំពោះខ្លួនឯងនិងអ្នកដទៃ ។ ជាមួយនេះដែរ កំហុសក៏នៅបង្ហាត់បង្រៀនយើងឲស្គាល់មេរៀនជីវិតល្អៗ មានតំលៃជាច្រើនទៀតផងដែរ ។

mistake-1966460_1920

អព្ចាឹង ចូរកុំខ្លាចកំហុសខ្លាំងពេក ។ បើចង់ធ្វើអ្វីមួយធ្វើតែម្តងទៅ កុំនៅរុញរា កុំពន្យាពេល កុំទុកចោល ។ បើធ្វើទៅហើយវាមិនត្រូវឬវាថ្លោះធ្លយ ដោយប្រការណាមួយ កត្តាដែលសំខាន់បំផុតគឺគ្រាន់តែចេះស្គាល់កំហុស ហើយរៀនពីវានិងព្យាយាមទប់ស្កាត់វាកុំវាឲកើតឡើងក្នុងពេលអនាគតទៅបានហើយ ព្រោះកំហុសសព្វបែបយ៉ាង វាមានតំលៃតែពេលណាដែល យើងចេះស្វែងរកវិធីការពារទប់ ស្កាត់កុំឲវាកើតឡើងជាថ្មីទៀតតែប៉ុណ្ណោះ ។ បើដឹងថាខ្លួនធ្វើខុស ត្រូវរកដើមហេតុនៃកំហុសឲឃើញ ហើយត្រូវប្រញាប់ប្រញាល់រកដំណោះស្រាយ កុំបង្អែរបង្អង់។ បើដើមហេតុនៃការមិនបានសរសេរឬមិនបានអានសៀវភៅ វាកើតឡើងដោយសារយើងគ្មានពេលគ្រប់គ្រាន់ គឺយើងត្រូវលៃលករកពេលធ្វើយ៉ាងម៉េចឲយើងអាននិងសរសរបាន ។ បិទទូរទស្សន៏ ឈប់ឆែកហ្វេសប៊ុក បន្ថយម៉ោងទូរស័ព្ឌ ផ្អាកផ្ញើរសារខ្លះ​ទៅ! កុំនៅនិយាយដដែលៗថាគ្មានពេលៗ ។

តែកុំភ្លេចឲសោះ! បើខ្លួនធ្វើខុស កុំលើកដាក់អ្នកនេះឬអ្នកនោះ ។ បើខ្លួនខុសថាខុស សារភាពទទួលកំហុសរួចធ្វើការកែប្រែកំហុសនោះ កុំបដិសេធន៏យករួចខ្លួន បន្ទោសឬទំលាក់កំហុសទៅលើអ្នកផ្សេង ព្រោះតែចង់លាក់បាំងមោតនភាព មុខមាត់និងភាពភ័យខ្លាចរបស់ខ្លួន នោះ ។ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: