តើរៀនជំនាញថ្មីមួយក្នុងរយះពេលតែ១៥នាទីដូចមេ្តច?

លោក ដានីញែល ខោលល៏ (Daniel Coyle) អ្នកនិពន្ធសៀវភៅ The Talent Code បព្ជាក់ថា វិធីល្អបំផុតសំរាប់រៀនជំនាញអ្វីមួយថ្មី គឺមើលគេធ្វើបង្ហាញដោយយកចិត្តទុកដាក់ម្តងហើយម្តងទៀត រហូតទាល់តែខួរក្បាលចងចាំ ។

លោកដានីញែលបានលើកយកឧទាហរណ៏របស់គ្រូបង្ហាត់វាយកូនបាល់ និងជាអ្នកនិពន្ធសៀវភៅកីឡារបស់អាមេរិក លោក ធីម៉ូស្សុី ហ្គាល់វេ (Timothy Gallwey) មកបង្ហាញ ។ លោកថា ថ្ងៃមួយលោក ហ្គាល់វេ បានបង្កើតក្រុមអ្នកវាយកូនបាល់មួយក្រុម ដោយជ្រើសរើសមនុស្សវ័យកណ្តាលដែលមិនធ្លាប់លេងកីឡានេះសោះពីមុន ឲធ្វើការហ្វឹកហាត់ជាមួយគ្នា ។ លោកហ្គាល់វេចាប់ផ្តើមដោយការសាកល្បងសមត្ថភាពសមាជិកក្រុមម្នាក់ម្តងៗ ។ បន្ទាប់មក លោកក៏រើសកីឡាការនីក្នុងក្រុមម្នាក់ ដែលលេងខ្សោយជាងគេមកបង្ហាត់របៀបលេង ។

golf-1802020_1920

ដោយមិននិយាយណែនាំអ្វីទាំងអស់ លោកហ្គាល់វេ ចាប់ផ្តើមវាយកូនបាល់ឲកីឡាការនីនោះមើល ។ លោកហ្គាល់វេ ប្រាប់កីឡាការនីឲមើលថាតើ គាត់ឈរយ៉ាងម៉េច ដៃកាន់រឺកែតយ៉ាងម៉េច និងតាមមើលចង្វាក់នៃការវាយកូនបាល់របស់គាត់ផងដែរ ។ កីឡាការនីរូបនោះបានមើលគ្រប់ចំនុចដែលលោកហ្គាល់វេប្រាប់ ដោយយកចិត្តទុកដាក់បំផុតមិនដាក់ភ្នែក ។ ក្រោយបង្ហាញចប់សព្វគ្រប់ លោកហ្គាល់វេប្រាប់ឲកីឡាការនីនោះធ្វើតាមលោកឲដូចបុិះបិទ ។ តែប្រហែលម្ភៃនាទីក្រោយនោះ កីឡាការនីម្នាក់ដែលលេងអន់បំផុតក្នុងក្រុម អាចវាយកូនបាល់បានល្អមិនគួរជឿ ។

ផ្អែកទៅលើរូបមន្តខាងលើ លោកដានីញែលលើកឡើងថា យើងអាចរៀនជំនាញថ្មីអ្វីមួយ បានលឿនបំផុតនិងមានប្រសិទ្ធភាពខ្ពស់ បើយើងគ្រាន់តែ ផ្ចង់អារម្មណ៏ ផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលកំពុងរៀននោះឲបានល្អបំផុត ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: