Month: February 2018

បោះបង់ចោលគំនិតអវិជ្ជមាន

ចង់ផ្លាស់ប្តូរជីវិតទៅរកភាពជោគជ័យ យើងទាំងអស់គ្នាត្រូវផ្លាស់ប្តូរទំលាប់គិត ផ្លាស់ប្តូរគំនិតអវិជ្ជមាន ដែលតែងតែរារាំងរំខានដល់ការងារក៏ដូចជាជីវិតប្រចាំថ្ងៃរបស់យើង ។ គំនិតទាំងនេះប្រាប់យើងថាយើងមិនល្អ យើងមិនសាក់សម មានរូបរាងធាត់អាក្រក់ យើងចំឡែកខុសពីអ្នកដទៃ គ្មានអ្នកណាស្រលាញ់ឬចង់រាប់រក ឬធ្វើអី្វក៏មិនជោគជ័យដែរ យកល្អយើងគួរលះបង់ឈប់ធ្វើវាទៅ ។ ល។ និង ។ល។ មនុស្សយើងគ្រប់ៗគ្នាសុទ្ធតែធ្លាប់គិតរបៀបនេះ គ្រាន់តែថាអ្នកខ្លះគិតច្រើនអ្នកខ្លះមិនសូវគិតប៉ុណ្ណោះ ។ ការគិតបែបនេះរៀងរាល់ថ្ងៃ អាចបំផ្លាញសុភមង្គល ធ្វើឲយើងកាន់តែស្រេ្តស កាន់តែធ្លាក់ទឹកចិត្ត នាំមកនូវជំងឺ ប៉ះពាល់ដល់សុខភាពទូទៅ ហើយជាចុងក្រោយគឺទាញយើងឲដើរថយក្រោយ មិនអាចឈានទៅសំរេចគោលដៅជីវិតធំៗសំខាន់ៗអ្វីបានឡើយ ។ បើគិតតែពីអវិជ្ជមាន ពោលគឺគិតតែពីការលំបាកឬបរាជ័យនោះ ៗជីវិតយើងប្រាកដ ជានាំទៅរក ឬឆ្លុះឲឃើញតែពីភាពលំបាកភាពនិងបរាជ័យណឹងឯង ។ ដូច្នេះយើងត្រូវរៀនគ្រប់គ្រងចិត្តកុំឲគិតពីរឿងរ៉ាវអវិជ្ជមាន និងត្រូវផ្លាស់ប្តូរឬបំបាត់គំនិតអវិជ្ជមានទាំងថ្មីទាំងចាស់ចេញឲអស់ ដោយជំនួសមកវិញនូវផ្នត់គំនិតវិជ្ជមានសំខាន់ៗល្អៗ ដែលអាចធ្វើឲយើងអាចក្លាយជាម្ចាស់ក្នុងការសំរេចចិត្តសព្វសារពើ ។ ទីបំផុតក្លាយជាម្ចាស់លើជោគវាសនាខ្លួនបាន ដោយមិនថិតនៅក្រោមឥទ្ធិពលពីខាងក្រៅតទៅទៀត ។

រៀនកាត់បន្ថយភាពធុញថប់ក្នុងចិត្ត

តើអ្នកដែលមានពេលណាមួយដែលអ្នកចង់ធ្វើអ្វីមួយ តែដូចជាគ្មានទឹកចិត្តចង់ធ្វើ ឬទុញទ្រាន់នឹងធ្វើដែរឬទេ? បើធ្លាប់ នោះគឺវាបណ្តាលមកពីអ្នកធុញថប់ ឬមិនមានគោលដៅច្បាស់លាស់ ថាខ្លួនចង់ធ្វើអ្វីឬចង់បានអ្វី ។ បើប្រទះបព្ហានេះ ចូរកុំបណ្តែតបណ្តោយឲស្ថានភាពនេះអូសបន្លាយពេលយូរទៅមុខឲសោះ គឺត្រូវរកវិធីសាស្រ្តផ្សេងៗមកទប់ស្កាត់ឲទាន់ពេលវេលា ពីព្រោះថាករណីនេះវាអាចនាំឲអ្នកកាន់តែមិនសប្បាយចិត្ត ឬមានភាពរឹតរួតតាងតឹងផ្នែកផ្លូវចិត្ត ប៉ះពាល់ដល់សុខភាព សុភមង្គល និងផលិតភាពការងាររបស់អ្នកកាន់តែធ្ងន់ធ្ងរ ។ វិធីទប់ស្កាត់មានច្រើនយ៉ាង ហើយមនុស្សម្នាក់ៗមានវិធីលើកទឹកចិត្តខ្លួនឯងខុសៗគ្នា ។ អ្នកខ្លះចូលចិត្តស្តាប់តន្រ្តី ។ អ្នកខ្លះចូលចិត្តធ្វើម្ហូបឆ្ងាញ់ៗ អ្នកខ្លះហាត់ប្រាណ បរិភោគអាហារដែលខ្លួនចូលចិត្ត អ្នកខ្លះចូលចិត្តធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗ ហើយអ្នកខ្លះទៀតយកសៀវភៅមកធ្វើជាមិត្ត ឬរៀនអ្វីដែលថ្មីៗ មើលកុនមើលទូរទស្សន៏ជាដើម ។ល។ ខ្ញុំចូលចិត្តអានសៀវភៅព្រឹកព្រលឹមក្រោយងើបពីដំណេកភ្លាម ធ្វើបែបនេះជួយឲខ្ញុំកាត់សាញឈប់ស្មុកបានយ៉ាងច្រើន ។ ដូច្នេះធ្វើអ្វីក៏បានដែរឲតែវាជួយដល់អ្នក ។ បើអ្នកចង់កុំឲខ្លួនមានការធុញថប់ អ្នកគួរចៀសវាងកុំអង្គុយរង់ចាំពេលដែលខ្លួនឈប់ធុញមកដល់ ត្រូវចេះរកវិធីមកផ្លាស់ប្តូរវាតាមរយះការធ្វើសកម្មភាពមួយចំនួនដូចដែលរៀបរាប់មកខាងលើ ឬសកម្មភាពផ្សេងៗដទៃទៀតដែលអាចជួយឲអ្នកត្រឡប់ទៅរកភាពជាមនុស្សចង់ធ្វើការងារឡើងវិញ ។

ផ្តោតលើចំនុចខ្លាំង!

មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចខ្សោយរៀងៗខ្លួន ។ អ្នកជោគជ័យប៉ុណ្ណាក៏មិនខ្វះចំនុចខ្សោយដែរ ។ តែអ្នកជោគជ័យភាគច្រើន គេមិនខ្វល់គិតបារម្មណ៏ពីចំនុចខ្សោយទេ ។ ផ្ទុយទៅវិញ គេផ្តោតតែទៅលើចំនុចខ្លាំង ឬចំនុចដែលគេអាចកែកុនធ្វើឲបានកាន់តែប្រសើរប៉ុណ្ណោះ​ ។ ដើម្បីជួយធ្វើឲយើងមានជំនឿជាក់លើខ្លួនឯង កាន់តែមានចំណេះដឹង កាន់តែរីក​ចំរើននិងកាន់តែមានជោគជ័យក្នុងជីវិត យើងគ្រប់គ្នាគប្បីខំបំភ្លេចនិងឈប់គិតពីចំនុចខ្សោយ​ ធ្វើតាមអ្នកជោគជ័យម្តង​ គឺបែទៅផ្តោតលើតែចំនុចខ្លាំងវិញ​ ។ កុំប្រកែកថាខ្លួនគ្មានចំនុចខ្លាំង ។ អ្នកណាក៏មានដែរ​ តិចតួចប៉ុណ្ណាមិនអត់ទេ ។ អ្វីទៅចំនុចខ្លាំង? ចំនុចខ្លាំងសំដៅលើចំណេះ ជំនាញ សមត្ថភាព បុគ្គលិកលក្ខណះ អាកប្បកិរិយា ភាពអំណត់ធ្មត់ អី្វល្អៗដែល​យើងមាន ឬដែលយើងអាចកែលំអឲកាន់តែល្អទៅមុខ ។ ពូកែសរសេរ ពូកែច្រៀង ចេះបង្រៀននេះបង្រៀននោះ ទាំងអស់នេះជាចំនុចខ្លាំង ។ បើពូកែសរសេរ គួរខិតខំសរសេរឲកាន់តែពូកែ​ កាន់តែប្រសើរ ។ បើយើងតាំងចិត្ត បើយើងចំណាយពេលអង្គុយសរសេរឲបានគ្រប់គ្រាន់នោះមិនយូរ​មិនឆាប់យើងនឹងកាន់តែពូកែសរសេរ…

គិតតែកុំឲហួសហេតុ!

ជាញឹកញាប់ មនុស្សយើងមិនព្រមធ្វើអ្វីទៅតាមសុភាវគតិធម្មជាតិខ្លះទេ ។ មុននឹងធ្វើអ្វីមួយ យើងរមែងគិតចុះគិតឡើង ម្តងហើយម្តងទៀត រកហេតុ រកផលគ្មានទីបព្ចាប់ រហូតជួូនកាលដល់ពេលដែលត្រូវធ្វើមែនទែន បែទៅជាខ្លាចមិនហ៊ានធ្វើទៅវិញក៏មាន ។ ព្រោះអី្វ? ព្រោះតែយើងចូលចិត្តគិតច្រើនហួសហេតុ ចូលចិត្តធ្វើឲរឿងសាមញតូចមួយ ទៅជារឿងធំ ទៅជារឿងពិបាកដោះស្រាយ។ ជួនកាលរឿងដែលល្អសោះក៏គិតឃើញទៅជាអាក្រក់ ទៅជារឿងគួរឲខ្លាច ។ សត្រូវក្លាយជាមិត្ត មិត្តក្លាយជាសត្រូវ ។ វក់វីមិនដឹងទឹសមិនដឹងតំបន់ មិនដឹងត្រូវធ្វើយ៉ាងម៉េច ចេញតាមច្រកណា ។ បើនិយាយទៅ វាមានឧទាហរណ៏ទាក់ទិននឹងបព្ហាខាងលើនេះច្រើនរាប់មិនអស់ ។ តែ តើមិត្តអ្នកអានមានធ្លាប់ឮ​ ឬធ្លាប់ជួបប្រទះទេ រឿងដែលពេលយើងមិននូវផ្ទះ ឬមិននៅកន្លែងធ្វើការ ហើយមានមិត្តភ័ក្រ ឬអ្នកណាម្នាក់ទូរស័ព្ឌមករក ហើយផ្តាំផ្ញើរឲយើងទៅជួបឬខលទៅរក? សំរាប់មនុស្សមួយចំនួនធំ ពេលឮគេប្រាប់ដូច្នេះភ្លាម គឺគេមិនប្រញាប់ខលទៅរក ឬចេញទៅជួប​ទេ ផ្ទុយទៅវិញគេបែរទៅជាខ្វល់ខ្វាយនៅមិនស្ងៀម ចំណាយពេលមិនតិចសួរខ្លួនឯងចុះឡើងថា តើវាមានបព្ហាអ្វីបានជាគេចង់ឲទៅជួបឬខលទៅរក…

%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this: