គិតតែកុំឲហួសហេតុ!

ជាញឹកញាប់ មនុស្សយើងមិនព្រមធ្វើអ្វីទៅតាមសុភាវគតិធម្មជាតិខ្លះទេ ។ មុននឹងធ្វើអ្វីមួយ យើងរមែងគិតចុះគិតឡើង ម្តងហើយម្តងទៀត រកហេតុ រកផលគ្មានទីបព្ចាប់ រហូតជួូនកាលដល់ពេលដែលត្រូវធ្វើមែនទែន បែទៅជាខ្លាចមិនហ៊ានធ្វើទៅវិញក៏មាន ។ ព្រោះអី្វ? ព្រោះតែយើងចូលចិត្តគិតច្រើនហួសហេតុ ចូលចិត្តធ្វើឲរឿងសាមញតូចមួយ ទៅជារឿងធំ ទៅជារឿងពិបាកដោះស្រាយ។ ជួនកាលរឿងដែលល្អសោះក៏គិតឃើញទៅជាអាក្រក់ ទៅជារឿងគួរឲខ្លាច ។ សត្រូវក្លាយជាមិត្ត មិត្តក្លាយជាសត្រូវ ។ វក់វីមិនដឹងទឹសមិនដឹងតំបន់ មិនដឹងត្រូវធ្វើយ៉ាងម៉េច ចេញតាមច្រកណា ។

បើនិយាយទៅ វាមានឧទាហរណ៏ទាក់ទិននឹងបព្ហាខាងលើនេះច្រើនរាប់មិនអស់ ។ តែ តើមិត្តអ្នកអានមានធ្លាប់ឮ​ ឬធ្លាប់ជួបប្រទះទេ រឿងដែលពេលយើងមិននូវផ្ទះ ឬមិននៅកន្លែងធ្វើការ ហើយមានមិត្តភ័ក្រ ឬអ្នកណាម្នាក់ទូរស័ព្ឌមករក ហើយផ្តាំផ្ញើរឲយើងទៅជួបឬខលទៅរក? សំរាប់មនុស្សមួយចំនួនធំ ពេលឮគេប្រាប់ដូច្នេះភ្លាម គឺគេមិនប្រញាប់ខលទៅរក ឬចេញទៅជួប​ទេ ផ្ទុយទៅវិញគេបែរទៅជាខ្វល់ខ្វាយនៅមិនស្ងៀម ចំណាយពេលមិនតិចសួរខ្លួនឯងចុះឡើងថា តើវាមានបព្ហាអ្វីបានជាគេចង់ឲទៅជួបឬខលទៅរក ។ តើខ្លួនបានធ្វើអ្វីខុស? តើខ្លួនត្រូវនិយាយដូចម្តេច? តើនឹងមានរឿងអីកើតឡើង?​ ។​ ល​។ និង ។ ល។

ចូរចាំថាគំនិតអស់នេះមិនបានជួយអ្វីដល់យើងឡើយ ។ អ្វីដែល​ យើងគួរធ្វើនោះ គឺលើកទូរស័ព្ឌខល ឬចេញទៅជួបតែម្តងឯណោះទេទើបជាការប្រសើរ ។ ដូច្នេះយើងគ្រប់គ្នាគួរឈប់ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាង ព្រោះធាតុពិតយើងមិនអាចគ្រប់គ្រងអ្វីៗបានទាំងអស់គ្រប់បែបយ៉ាងនោះទេ ព្រោះវាគ្មានអ្នកណាទៅដឹង និងចេះមើលឃើញឬទាយត្រូវនូវរឿងរ៉ាវអស់ទាំងនោះជាមុនឡើយ ។

implement-2372179_1920

ចង់កុំគិតច្រើនពេកមុនធ្វើអ្វីមួយទេ? បើចង់ ចូររៀនកំណត់អាទិភាពនិងគោលដៅផ្សេងៗ ដែលខ្លួនចង់ធ្វើ ហើយផ្តោតតែទៅលើគោលដៅនិងអាទិភាពដែលយើងកំណត់ទុក​ រួចជាស្រេចនោះទៅ ។ កាលណាយើងមានអាទិភាព មានគោលដៅច្បាស់នៅចំពោះមុខ វាជួយពន្លឿនការសំរេចចិត្តរបស់យើង ។ ដូច្នេះយើងនឹងមិនចំណាយពេលគិតអ្វីច្រើនតទៅ ទៀត​ ។ ឧទាហរណ៏ បើការខំប្រឹងប្រែងរកប្រាក់កាសជាអាទិភាពសំខាន់ យើងគួរប្រញាប់ប្រញាល់ស្វែងរកការងារ​ណាដែលផ្តល់ប្រាក់ខែខ្ពស់។ បើគោលដៅចំបងគឺចេញទៅរៀននៅបរទេស យើងតោងខិតខំរៀនសូត្រឲអស់ពីសមត្ថភាព ប្រឹងប្រែងបង្កើនចំណេះដឹងនិងជំនាញភាសា ដើម្បីជួយយើងឲកាន់តែមានឪកាស ឬមានសង្ឈឹមកាន់តែច្រើន ។ ចៀសវាងកុំអង្គុយគិតតែពីអ្វីដែមិនទាន់កើតឡើងខ្លាំងពេក ។ កុំខ្លាច! តែបើខ្លាច រៀនសួរខ្លួនឯងទៅមើល ថាតើបើរឿងរ៉ាវណាមួយវាកើតឡើងមែន តើវានឹងនាំមកនូវផលអាក្រក់ធំបំផុតប៉ុណ្ណា? តើយើងអាចដោះស្រាយបានដែរឬទេ? ជួនកាល វាមិនមែនធ្ងន់ធ្ងរដូចដែលយើងគិតក៏ថាបាន ។

មួយវិញទៀត ចង់កុំគិតច្រើន យើងគួរខិតខំប្រែខ្លួនឲក្លាយជាមនុស្សចូលចិត្តធ្វើសកម្មភាព កុំនៅស្ងៀម ព្រោះបើរវល់នឹងធ្វើកិច្ចការអ្វីមួយ នោះយើងនឹងមិនមានពេលសំរាប់គិតច្រើន បានទេ ។ សេបគប់ជាមូួយអ្នកដែលមិនទំលាប់គិតច្រើន ក៏អាចជួយកុំឲយើងគិតច្រើនបានដែរ ។ តែមិនចាំបាច់តែជាមួយ​មនុស្សទេ សូម្បីតែអានសៀវភៅឬសរសេរសៀវភៅ ស្តាប់វិទ្យុ ស្តាប់ចំរៀង ឬមើលកុនមើលទូរទស្សន៏ក៏អាចជួយយើងកុំឲគិត​ច្រើនបានដែរ​ ។ តែចូរប្រញាត់! រឿងមើលកុនមើលទូរទស្សន៏ ខ្ញុំមិនណែនាំឲមួយថ្ងៃៗ​ អង្គុយមើលតែកុនឬទូរទស្សន៏តែហូតទេ ។ ធ្វើអ្វីក៏ដោយ ធ្វើកុំឲហួសហេតុទើបល្អ ។អព្ចាឹង តើមានអ្វីត្រូវធ្វើ ឬចង់ធ្វើសំរាប់ថ្ងៃនេះទេ? បើមានកុំនៅគិតច្រើន ចាប់ផ្តើមតែម្តងទៅ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: