ផ្តោតលើចំនុចខ្លាំង!

មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចខ្សោយរៀងៗខ្លួន ។ អ្នកជោគជ័យប៉ុណ្ណាក៏មិនខ្វះចំនុចខ្សោយដែរ ។ តែអ្នកជោគជ័យភាគច្រើន គេមិនខ្វល់គិតបារម្មណ៏ពីចំនុចខ្សោយទេ ។ ផ្ទុយទៅវិញ គេផ្តោតតែទៅលើចំនុចខ្លាំង ឬចំនុចដែលគេអាចកែកុនធ្វើឲបានកាន់តែប្រសើរប៉ុណ្ណោះ​ ។

ដើម្បីជួយធ្វើឲយើងមានជំនឿជាក់លើខ្លួនឯង កាន់តែមានចំណេះដឹង កាន់តែរីក​ចំរើននិងកាន់តែមានជោគជ័យក្នុងជីវិត យើងគ្រប់គ្នាគប្បីខំបំភ្លេចនិងឈប់គិតពីចំនុចខ្សោយ​ ធ្វើតាមអ្នកជោគជ័យម្តង​ គឺបែទៅផ្តោតលើតែចំនុចខ្លាំងវិញ​ ។ កុំប្រកែកថាខ្លួនគ្មានចំនុចខ្លាំង ។ អ្នកណាក៏មានដែរ​ តិចតួចប៉ុណ្ណាមិនអត់ទេ ។

អ្វីទៅចំនុចខ្លាំង? ចំនុចខ្លាំងសំដៅលើចំណេះ ជំនាញ សមត្ថភាព បុគ្គលិកលក្ខណះ អាកប្បកិរិយា ភាពអំណត់ធ្មត់ អី្វល្អៗដែល​យើងមាន ឬដែលយើងអាចកែលំអឲកាន់តែល្អទៅមុខ ។ ពូកែសរសេរ ពូកែច្រៀង ចេះបង្រៀននេះបង្រៀននោះ ទាំងអស់នេះជាចំនុចខ្លាំង ។ បើពូកែសរសេរ គួរខិតខំសរសេរឲកាន់តែពូកែ​ កាន់តែប្រសើរ ។ បើយើងតាំងចិត្ត បើយើងចំណាយពេលអង្គុយសរសេរឲបានគ្រប់គ្រាន់នោះមិនយូរ​មិនឆាប់យើងនឹងកាន់តែពូកែសរសេរ និងកាន់តែមានជោគជ័យក្នុងការងារសរសេរ ។​ កុំរវល់តែគិតថាខ្លួនមិនចេះនេះមិនចេះនោះនាំតែខាតពេលឥតប្រយោជន៏ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: