បោះបង់ចោលគំនិតអវិជ្ជមាន

field-328962_1920ចង់ផ្លាស់ប្តូរជីវិតទៅរកភាពជោគជ័យ យើងទាំងអស់គ្នាត្រូវផ្លាស់ប្តូរទំលាប់គិត ផ្លាស់ប្តូរគំនិតអវិជ្ជមាន ដែលតែងតែរារាំងរំខានដល់ការងារក៏ដូចជាជីវិតប្រចាំថ្ងៃរបស់យើង ។ គំនិតទាំងនេះប្រាប់យើងថាយើងមិនល្អ យើងមិនសាក់សម មានរូបរាងធាត់អាក្រក់ យើងចំឡែកខុសពីអ្នកដទៃ គ្មានអ្នកណាស្រលាញ់ឬចង់រាប់រក ឬធ្វើអី្វក៏មិនជោគជ័យដែរ យកល្អយើងគួរលះបង់ឈប់ធ្វើវាទៅ ។ ល។ និង ។ល។

មនុស្សយើងគ្រប់ៗគ្នាសុទ្ធតែធ្លាប់គិតរបៀបនេះ គ្រាន់តែថាអ្នកខ្លះគិតច្រើនអ្នកខ្លះមិនសូវគិតប៉ុណ្ណោះ ។ ការគិតបែបនេះរៀងរាល់ថ្ងៃ អាចបំផ្លាញសុភមង្គល ធ្វើឲយើងកាន់តែស្រេ្តស កាន់តែធ្លាក់ទឹកចិត្ត នាំមកនូវជំងឺ ប៉ះពាល់ដល់សុខភាពទូទៅ ហើយជាចុងក្រោយគឺទាញយើងឲដើរថយក្រោយ មិនអាចឈានទៅសំរេចគោលដៅជីវិតធំៗសំខាន់ៗអ្វីបានឡើយ ។ បើគិតតែពីអវិជ្ជមាន ពោលគឺគិតតែពីការលំបាកឬបរាជ័យនោះ ៗជីវិតយើងប្រាកដ ជានាំទៅរក ឬឆ្លុះឲឃើញតែពីភាពលំបាកភាពនិងបរាជ័យណឹងឯង ។

ដូច្នេះយើងត្រូវរៀនគ្រប់គ្រងចិត្តកុំឲគិតពីរឿងរ៉ាវអវិជ្ជមាន និងត្រូវផ្លាស់ប្តូរឬបំបាត់គំនិតអវិជ្ជមានទាំងថ្មីទាំងចាស់ចេញឲអស់ ដោយជំនួសមកវិញនូវផ្នត់គំនិតវិជ្ជមានសំខាន់ៗល្អៗ ដែលអាចធ្វើឲយើងអាចក្លាយជាម្ចាស់ក្នុងការសំរេចចិត្តសព្វសារពើ ។ ទីបំផុតក្លាយជាម្ចាស់លើជោគវាសនាខ្លួនបាន ដោយមិនថិតនៅក្រោមឥទ្ធិពលពីខាងក្រៅតទៅទៀត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: