រៀនកាត់បន្ថយភាពធុញថប់ក្នុងចិត្ត

pencil-2878764_1920តើអ្នកដែលមានពេលណាមួយដែលអ្នកចង់ធ្វើអ្វីមួយ តែដូចជាគ្មានទឹកចិត្តចង់ធ្វើ ឬទុញទ្រាន់នឹងធ្វើដែរឬទេ? បើធ្លាប់ នោះគឺវាបណ្តាលមកពីអ្នកធុញថប់ ឬមិនមានគោលដៅច្បាស់លាស់ ថាខ្លួនចង់ធ្វើអ្វីឬចង់បានអ្វី ។ បើប្រទះបព្ហានេះ ចូរកុំបណ្តែតបណ្តោយឲស្ថានភាពនេះអូសបន្លាយពេលយូរទៅមុខឲសោះ គឺត្រូវរកវិធីសាស្រ្តផ្សេងៗមកទប់ស្កាត់ឲទាន់ពេលវេលា ពីព្រោះថាករណីនេះវាអាចនាំឲអ្នកកាន់តែមិនសប្បាយចិត្ត ឬមានភាពរឹតរួតតាងតឹងផ្នែកផ្លូវចិត្ត ប៉ះពាល់ដល់សុខភាព សុភមង្គល និងផលិតភាពការងាររបស់អ្នកកាន់តែធ្ងន់ធ្ងរ ។

វិធីទប់ស្កាត់មានច្រើនយ៉ាង ហើយមនុស្សម្នាក់ៗមានវិធីលើកទឹកចិត្តខ្លួនឯងខុសៗគ្នា ។ អ្នកខ្លះចូលចិត្តស្តាប់តន្រ្តី ។ អ្នកខ្លះចូលចិត្តធ្វើម្ហូបឆ្ងាញ់ៗ អ្នកខ្លះហាត់ប្រាណ បរិភោគអាហារដែលខ្លួនចូលចិត្ត អ្នកខ្លះចូលចិត្តធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗ ហើយអ្នកខ្លះទៀតយកសៀវភៅមកធ្វើជាមិត្ត ឬរៀនអ្វីដែលថ្មីៗ មើលកុនមើលទូរទស្សន៏ជាដើម ។ល។ ខ្ញុំចូលចិត្តអានសៀវភៅព្រឹកព្រលឹមក្រោយងើបពីដំណេកភ្លាម ធ្វើបែបនេះជួយឲខ្ញុំកាត់សាញឈប់ស្មុកបានយ៉ាងច្រើន ។ ដូច្នេះធ្វើអ្វីក៏បានដែរឲតែវាជួយដល់អ្នក ។

បើអ្នកចង់កុំឲខ្លួនមានការធុញថប់ អ្នកគួរចៀសវាងកុំអង្គុយរង់ចាំពេលដែលខ្លួនឈប់ធុញមកដល់ ត្រូវចេះរកវិធីមកផ្លាស់ប្តូរវាតាមរយះការធ្វើសកម្មភាពមួយចំនួនដូចដែលរៀបរាប់មកខាងលើ ឬសកម្មភាពផ្សេងៗដទៃទៀតដែលអាចជួយឲអ្នកត្រឡប់ទៅរកភាពជាមនុស្សចង់ធ្វើការងារឡើងវិញ ។



Categories: គន្លឹះជីវិតនិងការងារ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: