Month: March 2018

បើសំរេចចិត្តធ្វើហើយ កុំខ្លាច!

តើអ្នកមានគោលដៅចង់សំរេចអ្វីខ្លះក្នុងខែនេះ ឬខែក្រោយ ឆ្នាំនេះឬឆ្នាំក្រោយ? តើមានចង់បានប្រាក់ខែ ប្រាក់ចំណូលច្រើនជាងមុនឬទេ? ឬក៏ចង់ទៅរៀននៅសាលាល្អ ឬចង់បានអាហារូបករណ៏ទៅរៀននៅបរទេស? ការដែលខ្ញុំសួរបែបនេះ ក៏ព្រោះថា បើអ្នកចង់សំរេចបំណងប្រាថ្នាខាងលើនេះ ឬកិច្ចការអ្វីៗគ្រប់បែបយ៉ាងក្រៅពីនេះ វាទាមទានូវការតាំងចិត្តប្រឹងប្រែងអំណត់អត់ធ្មត់ខ្ពស់ ពោលគឺមិនរុញរាមិនចុះញ៉ម និងឧបសគ្គទោះជាឧបសគ្គនោះធំប៉ុណ្ណា ឬពិបាកយ៉ាងណា ព្រោះទាល់ធ្វើបែបនេះជាប្រចាំទើបអាចនាំយើងទៅភាពជោគជ័យបាន ។ ពិតប្រាកដណាស់ ការសំរេចចិត្តធ្វើអ្វីមួយមិនពិបាកទេ ។ ដែលពិបាកគឺពេលធ្វើសកម្មភាជាក់ស្តែង។ ពេលធ្វើសកម្មភាពយើងច្បាស់ជាជួបឧបសគ្គនេះឧបសគ្គនោះជៀសមិនផុតទេ ។ តែឧបសគ្គដែលយើងត្រូវជំនះជាចំបងនោះគឺប្រហែលមានតែពីរធំៗតែប៉ុណ្ណោះ គឺឧបសគ្គដែលកើតចេញពីកត្តាខ្លាចនិងឧបសគ្គដែលបណ្តាលមកពីកត្តារំខានជុំវិញខ្លួន ។ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ឧបសគ្គបែបនេះរាប់មិនអស់ ។ ដូចជាកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំតាំងចិត្តថា ខ្ញុំនឹងដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតឲបាន ហើយ បានខិតខំសរសេរផែនការសកម្មភាពសំរាប់អនុវត្តន៏គោលដៅនោះបានយ៉ាងល្អ ។ ខ្ញុំច្បាស់ក្នុងចិត្តថាខ្ញុំអាចធ្វើបាន តែដល់ថ្ងៃត្រូវធ្វើមែនទែន ស្រាប់តែខ្ញុំចាប់ផ្តើមខ្លាច ចាប់ផ្តើមសង្ស័យលើខ្លួនឯង ថាប្រហែលជាខ្លួនធ្វើមិនបាននិងមិនអាចប្រកួតប្រជែងជាមួយបេក្ខជនរាប់រយនាក់មកពីប្រទេសផ្សេងៗជុំវិញពិភពលោកនោះទេ ។… Read More ›