បើសំរេចចិត្តធ្វើហើយ កុំខ្លាច!

implement-2372179_1920តើអ្នកមានគោលដៅចង់សំរេចអ្វីខ្លះក្នុងខែនេះ ឬខែក្រោយ ឆ្នាំនេះឬឆ្នាំក្រោយ? តើមានចង់បានប្រាក់ខែ ប្រាក់ចំណូលច្រើនជាងមុនឬទេ? ឬក៏ចង់ទៅរៀននៅសាលាល្អ ឬចង់បានអាហារូបករណ៏ទៅរៀននៅបរទេស? ការដែលខ្ញុំសួរបែបនេះ ក៏ព្រោះថា បើអ្នកចង់សំរេចបំណងប្រាថ្នាខាងលើនេះ ឬកិច្ចការអ្វីៗគ្រប់បែបយ៉ាងក្រៅពីនេះ វាទាមទានូវការតាំងចិត្តប្រឹងប្រែងអំណត់អត់ធ្មត់ខ្ពស់ ពោលគឺមិនរុញរាមិនចុះញ៉ម និងឧបសគ្គទោះជាឧបសគ្គនោះធំប៉ុណ្ណា ឬពិបាកយ៉ាងណា ព្រោះទាល់ធ្វើបែបនេះជាប្រចាំទើបអាចនាំយើងទៅភាពជោគជ័យបាន ។

ពិតប្រាកដណាស់ ការសំរេចចិត្តធ្វើអ្វីមួយមិនពិបាកទេ ។ ដែលពិបាកគឺពេលធ្វើសកម្មភាជាក់ស្តែង។ ពេលធ្វើសកម្មភាពយើងច្បាស់ជាជួបឧបសគ្គនេះឧបសគ្គនោះជៀសមិនផុតទេ ។ តែឧបសគ្គដែលយើងត្រូវជំនះជាចំបងនោះគឺប្រហែលមានតែពីរធំៗតែប៉ុណ្ណោះ គឺឧបសគ្គដែលកើតចេញពីកត្តាខ្លាចនិងឧបសគ្គដែលបណ្តាលមកពីកត្តារំខានជុំវិញខ្លួន ។

ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ឧបសគ្គបែបនេះរាប់មិនអស់ ។ ដូចជាកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំតាំងចិត្តថា ខ្ញុំនឹងដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតឲបាន ហើយ បានខិតខំសរសេរផែនការសកម្មភាពសំរាប់អនុវត្តន៏គោលដៅនោះបានយ៉ាងល្អ ។ ខ្ញុំច្បាស់ក្នុងចិត្តថាខ្ញុំអាចធ្វើបាន តែដល់ថ្ងៃត្រូវធ្វើមែនទែន ស្រាប់តែខ្ញុំចាប់ផ្តើមខ្លាច ចាប់ផ្តើមសង្ស័យលើខ្លួនឯង ថាប្រហែលជាខ្លួនធ្វើមិនបាននិងមិនអាចប្រកួតប្រជែងជាមួយបេក្ខជនរាប់រយនាក់មកពីប្រទេសផ្សេងៗជុំវិញពិភពលោកនោះទេ ។ កត្តាខ្លាចធ្វើឲខ្ញុំរុញរា ដោយសារខ្ញុំខ្លាចធ្លាក់ ខ្លាចគេសើចចំអកថាមិនចេះមើលខ្លួន ។ តែខ្ញុំសំរេចចិត្តធ្វើតាមផែនការដែលខ្ញុំបានព្រៀងទុក ។ ខ្ញុំមិនយកត្រចៀកស្តាប់កត្តាខ្លាច ហើយខំសរសេរពាក្យនិងរៀបចំឯកសារចាំបាច់ផ្សេងៗទាំងយប់ទាំងថ្ងៃ ដោយខ្ញុំសង្ឈឹមថាបើទោះជាធ្លាក់ យ៉ាងហោចក៏ខ្ញុំបានរៀបចំឯកសារគ្រប់បែបយ៉ាងរួចរាល់សំរាប់ដាក់ឡើងវិញនៅឆ្នាំក្រោយៗបន្តបន្ទាប់ទៀតដែរ ។

តែដោយការតាំងចិត្ត ខំធ្វើអី្វដែលខ្លួនបានសំរេចចិត្តយ៉ាងមុតមាំ ខ្ញុំមិនចាំបាច់រង់ចាំដាក់ពាក្យឆ្នាំក្រោយៗទេ ខ្ញុំបានទទួលអាហារូបករណ៏ពេលលេញ ចូលរៀនក្នុងសាកលវិទ្យល័យដ៏ល្បីល្បាញមួយនៅប្រទេសកាណាដាក្នុងឆ្នាំនោះតែម្តង ។ បទពិសោធន៏ នេះបង្ហាញថា យើងពិតជាមិនដឹងថាតើយើងអាចសំរេចអ្វី ឬពូកែរឿងអ្វីមួយបានទេ បើយើងប្រឹងតែខ្លាច ហើយមិនខិតខំប្រឹងប្រែងធ្វើឲអស់ពីសមត្ថភាពសិននោះ ។

ចុះបើកត្តាខ្លាច កត្តាចាំរំខានចេះតែមាន ចេះតែវាយលុកគ្រប់ពេល គ្រប់ច្រកល្ហកបែបនេះ តើយើងគួរធ្វើដូចម្តេចដើម្បីជៀសវាងនិងទប់ស្កាត់? វិធីមួយគឺយើងគួរតែរៀនរស់នៅជាមួយភាពខ្លាច ព្រោះយើងគេចពីវាមិនបានទេ វាជាធម្មជាតិ ហើយវាក៏ផ្តល់ប្រយោជន៏ដ៏លើសលប់ឲយើងផងដែរ ។ ចេះខ្លាចមិនមានអីអាក្រក់ទេ ព្រោះបើកាលណាយើងខ្លាចមានន័យថា យើងចេះខ្វល់ខ្វាយ ចេះបារម្មណ៏ ចេះឲតំលៃទៅលើបព្ហា ដែលយើងកំពុងប្រឈម ។ ប៉ុន្តែការខ្លាចនឹងនាំមកនូវបព្ហាដល់យើង បើវាឈានទៅប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ។ ដូច្នេះយើងត្រូវយល់ឲបានច្បាស់ថាតើពេលណាត្រូវអោបក្រសោបរស់នៅជិតដិតនិងភាពខ្លាច ហើយតើពេលណាយើងត្រូវដកខ្លួនងាកចេញឲឆ្ងាយនិងជៀសវាងកុំឲវារំខានដល់យើង ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: