Month: April 2018

ហេតុអ្វីបានជាមុខជំនួញបរាជ័យ? តើគួរធ្វើដូចម្តេច?

សំរាប់អ្នកកំពុងប្រកបមុខរបរឯកជនខ្នាតតូច ឬអ្នកចង់ចាប់ផ្តើមមុខជំនួញដោយខ្លួនឯង ។ ឬសំរាប់ម្ចាស់មុខរបរទាំងឡាយដែលកំពុងស្វែងរកវិធីជួយសង្រ្គោះជំនួញដែលកំពុងជួបឧបស័គ្គ ឬម្ចាស់សហគ្រាសដែលចង់ឃើញមុខរបររបស់ខ្លួនបានរីកចំរើនជោគជ័យ ឬសំរាប់អ្នកដែលគិតថាការងារជំនួញមានភាពងាយស្រួល ។ សូមងាកមកចាប់អារមណ្មខ្លឹមសារគោលៗរបស់សៀវភៅ The E-Myth Revisited: Why Most Small Businesses Don’t Work and What to Do About It by Michael E. Gerber ទាំងអស់គ្នា ។ The E-Myth Revisited ពន្យល់ពីមូលហេតុធំៗដែលធ្វើឲមុខជំនួញខ្នាតតូចប្រមាណ៨០ភាគរយបរាជ័យ និងណែនាំបង្ហាញវិធីសាស្រ្តសំខាន់ៗមួយចំនួនដែល អាចជួយធ្វើឲមុខជំនួញបានជោគជ័យ ។ អ្នកនិពន្ធ លោក Michael Gerber… Read More ›

កត្តាងាយៗទាំងបីដែលអ្នកជំនួញគួរចងចាំ!

លោក Dave Thomas ស្ថាបនិកក្រុមហ៊ុនភោជនីដ្ធាន Wendy’s របស់អាមេរិក បានផ្តែរផ្តាំ អ្នកចង់ប្រឡូកក្នុងកិច្ជការជំនួញថា ពេលចាប់ផ្តើមមុខជំនួញអ្វីមួយ គេត្រូវផ្តោតលើកត្តាងាយៗបីយ៉ាង ។ កត្តាទីមួយគឺ ត្រូវស្គាល់ផលិតផលឬសេវារបស់ខ្លួនឲបានច្បាស់ជាងអ្នកណាៗទាំងអស់ ។ កត្តាទីពីរគឺ ត្រូវស្គាល់ថាអ្នកណាខ្លះជាអតិថិជនរបស់ខ្លួន និងកត្តាទីបីគឺ ត្រូវមានឆន្ទះមុះមុតបំផុតក្នុងការសំរេចគោលដៅដែលខ្លួនកំនត់ចង់បាន ។

អំពីមិត្តភ័ក្រ្តអវិជ្ជមាន

ចង់បានជីវិតប្រសើរជាងមុន? ចូរសាកលះបង់មិត្តភ័ក្រ្តឬមនុស្សអវិជ្ជមានជុំវិញខ្លួនឲអស់ កុំនៅស្តាយអាឡោះអាល័យ ព្រោះបើទុកឲអ្នកទាំងនោះនៅរុំព័ទ្ធជីវិតយើង ស្មើរនឹងយើងអនុព្ញាត្តឲគេបំផ្លាញពេលវេលានិងរារាំងដល់ការងារនិងជីវិតរស់នៅរបស់យើងរាល់ថ្ងៃ ។ ខ្ញុំធ្លាប់ដើរចេញពីមិត្តភ័ក្រ្តបែបនេះមួយចំនួនដែរ ។ ខ្ញុំមិនដែលស្តាយក្រោយម្តងណា សូម្បីបន្តិច ។ មែនទែនទៅ ខ្ញុំមានតែធូទ្រូងទៅវិញទេ ហើយចាត់ទុកថានេះជាការសំរេចចិត្តដ៏ល្អបំផុតមួយដែលខ្ញុំបានធ្វើមកទល់ពេលនេះ ។ តើធ្វើម៉េចទើបដឹងថាមិត្តភ័ក្រ្តឬមនុស្សណាម្នាក់ជាប្រភេទមនុស្សអវិជ្ជមាន ដែលគួរត្រូវដកឬលះបង់ចេញឲផុតពីជីវិតរបស់យើង? ចំនុចសំខាន់ៗរបស់មនុស្សប្រភេទនេះគឺមានត្រួសៗដូចតទៅ ។ មនុស្សដែលចូលចិត្តរំខាន ដែលនាំតែរឿងទោមនស្សមកឲយើង មនុស្សដែលពិបាកផ្គាប់ ចិត្តអាក្រក់ រាប់អានមិនស្មោះត្រង់ហុតទឹកសំឡឹងកាក ។ មិនតែប៉ុណ្ណឹង មនុស្សប្រភេទនោះចូលចិត្តត្រួតត្រា មិនចង់នៅក្រោមអ្នកណាឬសូម្បីស្មើអ្នកណាឡើយ ។ គេមិនខ្វល់ពីសិទ្ធរបស់អ្នកដទៃ ។ សំរាប់គេ យើងគ្រាន់តែជាឧបករណ៏សំរាប់គេប្រើប្រាស់បំរើប្រយោជន៏សួនតួប៉ុណ្ណោះ ។ តើបងប្អូនធ្លាប់ចាប់អារម្មណ៏ថាមិត្តភ័ក្រ្តឬអ្នកនៅជុំវិញខ្លួនគិតតែពីអញៗ អាេនះជារបស់អញ អានោះក៏របស់អញ យកៗ មិនដែលអោយ មិនដែលបរិច្ចាកដាក់ទាន… Read More ›

កុំភ្លេចធ្វើអោយបានរាល់ថ្ងៃ!

អស់សង្ឈឹម? ធុញធប់? រសាប់រសល់តប់ប្រមល់ក្នុងចិត្ត? ខ្លាច? អារមណ្មមិននឹងន? ស្តាយក្រោយរឿងអ្វីមួយ? ខឹងខ្លួនឯងឬខឹងអ្នកដទៃជុំវិញខ្លួន? ចូរសាកអនុវត្តចំនុចខាងក្រោមលមើល ក្រែងវាអាចធ្វើអោយអ្នករសាយចិត្ត សប្បាយរីករាយ មានជីវិតជីវាឡើងវិញ ។ ធ្វើបានរាល់ថ្ងៃ វាអាចជួយតំរែតំរង់ផ្លូវទៅរកជោគជ័យបាន ព្រោះបើអ្នកចង់បានជោគជ័យ ចង់ផ្លាស់ប្តូរធ្វើខ្លួនឲប្រសើរ វាត្រូវតែចាប់ផ្តើមពីយើងម្នាក់ៗធ្វើអ្វីជាមុនសិន ។ បានឡើងបុណ្យឡើងស័ក្ត បានឡើងប្រាក់ខែ បានការងារថ្មី មានទំនាក់ទំនងស្នេហាផ្អែមល្ហែមល្អូកល្អឺន វាជាលទ្ធផលដែលកើតចេញពីយើងម្នាក់ៗយ៉ាងពិតប្រាកដ ។ ញញឹមអោយបានច្រើន (ញញឹមច្រើនកើនអាយុ បង្កើនកំលាំង ធ្វើអោយចិត្តក្លាហាន ពង្រឹងទំនុកចិត្តលើខ្លួនឯង) គេងអោយគ្រប់គ្រាន់ (៨ម៉ោង ជាការណែនាំដែលយើងដឹងឮទូទៅ តែអ្នកខ្លះមិនត្រូវការ៨ម៉ោងទេ បួនប្រាំម៉ោងក៏គ្រប់គ្រាន់ដែរ) កុំមើលទូរទស្សន៏ច្រើនពេក (ព្រោះវាមានតែធ្វើអោយកាន់តែឯកោ កាន់តែេវទនាផ្លូវចិត្តណឹងឯង) កុំហូបអាហារដែលប៉ះពាល់សុខភាព (ព្រោះវាជាដើមចមនាំមកនូវជំងឺបេះដូង ទឹកនោមផ្អែម… Read More ›