សាកលមើល ៥-៤-៣-២-១!

ភ័យ បារម្មណ៏ ខ្លាច ខ្ជិល… ជាពាក្យយើងគ្រប់គ្នារមែងនឹកឃើញមុននឹងគិតឬចង់ធ្វើអ្វីមួយ ។ ចង់ខលទៅរកអ្នកណាម្នាក់មិនហ៊ាន ខ្លាច ខ្លាចមិនដឹងនិយាយថាម៉េច ខ្លាចដល់ថ្នាក់គិតថាប្រហែលខលមិនចូលទៅទៀតក៏មាន ។ ចង់សុំឲគេជួយ ខ្លាច ។ ខ្លាចក្រែងគេមិនជួយ ខ្លាចគេបដិសេធន៏ ខ្លាចខ្មាស់គេ ។ ចង់ងើបពីដេកអោយរហ័សរហួនដូចគេ អោយទាន់ពេលទាន់វេលា ខ្ជិល ។ ចង់ណាត់ជួបគេក៏ខ្លាច ចង់ចាប់ផ្តើមរកសុីក៏ខ្លាច ចង់មានក៏ខ្លាច សូម្បីតែចង់បិទ Account ហ្វេសប៊ុកដោយដឹងថាខ្លួនមិនសូវប្រើ ឬប្រើមិនចំណេញក៏ខ្លាច ។ តែហេ! រឿងខ្លាច ពេលខ្លះខ្ជិល អ្នកណាៗក៏ខ្លាចដែរ មិនថាគេ មិនថាខ្ញុំ ។ ជារឿងធម្មតា ។

បើដឹងថាខ្លួនឯងខ្លាចច្រើន គួររៀនផ្លាស់ប្តូរនិងកាត់បន្ថយចេញខ្លះទើបបាន ។ មនុស្សយើងខុសៗគ្នា ដូច្នេះយើងពិតជាត្រូវការវិធីសាស្រ្តដោះស្រាយខុសៗគ្នា ។ តែវិធីម្យ៉ាងដែលប្រហែលជាអាចប្រើបានជាទូទៅគឺធ្វើតាមការណែនាំរបស់លោកស្រី Mel Robbins ។ អ្នកស្រីធ្លាប់ឆ្លងកាត់រឿង startup-3127292_1920អស់ណឹង ហើយធ្លាប់ធ្វើបានសំរេចដោយប្រើប្រាស់វិធីសាស្រ្តណឹង ។ អ្នកស្រីថាបើចង់ធ្វើអ្វីមួយកុំអោយភាពខ្លាចវាយលុកយកឈ្នះយើងបាន ចូរយើងរាប់បព្រា្ចស់ ៥-៤-៣-២ -១ ហើយចាប់ផ្តើមធ្វើភ្លាម (កំណត់ចំណាំ៖ កុំរាប់ ១ -២ -៣ -៤ -៥ អោយសោះ ព្រោះយើងអាចរាប់ដល់ ៦ ដល់ ៧ ដល់ ១០០ ហើយភ្លេចចាប់ផ្តើម -សើច) ។

ចង់ខលដោយក្លាហាន ៥-៤-៣-២-១ ខល ។ ចង់សួរ ៥-៤-៣-២-១ សួរ ។ ចង់ចាប់ផ្តើមសរសេរ ឬ អាន ៥-៤-៣ -២-១ ។ ចង់ងើបពីដំណេកកុំខ្ជិល ៥-៤-៣-២-១ ងើប ។ល។ និង ។ល។ សាកលមើលៗ ហើយប្រាប់ខ្ញុំផង តើវិធីណឹងជួយបានឬអត់ ។ ហើយបើចង់ពត៌មានលំអិតអំពីវិធីរាប់ ៥-៤-៣-២-១ នេះចូរអានសៀវភៅរបស់អ្នកស្រី The 5 Second Rule: Transform your Life, Work, and Confidence with Everyday Courage បន្ថែម ។



Categories: គន្លឹះជីវិតនិងការងារ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: