ទូរទស្សន៏

photo_2018-04-10_07-38-53តើអ្នកធ្លាប់គិតថា មើលទូរទស្សន៏ច្រើនឥតប្រយោជន៏ដែរឬទេ កាន់តែធ្វើឲយើងខាតពេលចោលទទេៗដែរទេ? បើធ្លាប់ តើអាចកាត់បន្ថយបានឬមិនបាន? សាកកុំមើលទូរទស្សន៏មួយថ្ងៃពេញទៅមើល តើវាយ៉ាងម៉េចដែរ? មានធូរអារម្មណ៏ខ្លះទេ? មានចំណេញពេលយកទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៏ជាងណឹងឬអត់?

សាកចាប់ផ្តើមពីថ្ងៃនេះទៅមើល ព្រោះយើងគ្រប់គ្នាប្រាកដជាបានដឹងពីតថភាពពិតរបស់ទូរទស្សន៏សម័យបច្ចុប្បន្នច្បាស់ហើយ ។ ជាទូទៅ វាដូចជាមិនផ្តល់ពត៌មាន ឬខ្លឹមសារ ឬគោលគំនិតអ្វីដែលល្អ ដែលអប់រំ ដែលប្លែក ដែលមានប្រយោជន៏អ្វីទេ! ជាក់ស្តែង កម្មវិធីភាគច្រើនគឺនិនាយវែងអន្លាយ វិភាគឡប់ឡែ អធិប្បាយគាំទ្រលើកជើងគណបក្សនយោបាយ ។ បើមិនអព្ចាឹងទេ និយាយតែពីរឿងអាស្រូវ ឬជីវិតឯកជនរបស់អ្នកនេះអ្នកនោះ តារានេះ តារានោះ ឬរឿងឃាដកម្ម រឿងកាប់រឿងចាក់សំលាប់គ្នា រឿងផិតក្បត់ស្នេហា ។ល។ និង ។ល។ រឿងល្អៗ កម្មវិធីអប់រំចំណេះដឹងសង្គមមានតិចតួចបំផុត ។

សាកធ្វើតាមលោក ហ្គ្រូឆូ ម៉ាកស៏ (Groucho Marx) តារាសំដែងដ៏ល្បីល្បាញរបស់អាមេរិកលមើល ។ លោកថា គ្រប់ពេលដែលអ្នកណាម្នាក់បើកទូរទស្សន៏ក្បែរលោក លោកគេចទៅអានសៀវភៅបាត់ធ្វើប្រងើយ ។ លោកផ្លែរផ្កាថា លោកធ្វើដូច្នេះក៏ព្រោះទូរទស្សន៏ណឹង វាជួយបង្ហាត់បង្រៀនលោកបានច្រើនពេក ។ 



Categories: សំរាប់ធ្វើថ្ងៃនេះ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: