គិតពីខ្លួនឯងមុនល្អឬអាក្រក់?

តើមានអ្នកណាកំពុងអស់សង្ឈឹមខ្លាំងនឹងរឿងអ្វីមួយ? រឿងរកសុីខាត រឿងស្នេហាបែកបាក់ រឿងមិត្តភ័ក្រ្តឈប់រាប់រក ឬរឿងរ៉ាវផ្សេងៗ រហូតដល់ថ្នាក់ បាយមិននឹកទឹកមកស្រេក ឬធំរហូតដល់ចង់សំលាប់ខ្លួនដែរឬទេ? បើមាន កុំអាលគិតខ្លី ។ ឬតើមានអ្នកណាដែលកំពុងរិះរកផ្លូវជីវិតសមស្របសំរាប់ដើរទៅមុខ តែកំពុងមិនដឹងត្រូវចេញដំនើរពីណាទេ? បើមាន កុំអាលអស់សង្ឈឹម សូមងាកមកស្តាប់ដំបូន្មានរបស់លោក James Altucher ទាំងអស់គ្នា ។ លោក ចេមស៏បានឆ្លងកាត់ឧបសគ្គជីវិតមិនធម្មតារាប់មិនអស់ ។ លោកធ្លាក់ខ្លួនរហូតចង់បព្ចាប់ជីវិតដោយ​សារអស់សង្ឈឹមកខ្លាំង ជាពិសេស​ ពេលលោកខាតប្រាក់រាប់លានដុល្លារក្នុងមុខរបរកសុីម្តងហើយម្តងទៀត ។

ក្នុងសៀវភៅរបស់លោក​ ដែលទទួលបានការនិយមចូលចិត្តនិងទទួលស្គាល់ដ៏ទូលំទូលាយពីមហាជនទូទៅ (Choose Yourself) លោកចេមស៏បានសរសេរបកស្រាយអំពីរឿងរ៉ាវជីវិតតស៊ូយ៉ាងច្រើន ។ តែចំនុចសំខាន់មួយដែលខ្ញុំចង់លើកយកមកចែករំលែកនៅទីនេះ​ គឺរឿងលោកទទូចសុំកុំឲយើងគ្រប់គ្នាអស់សង្ឈឹម ដោយសារបរាជ័យ ឬការខាតបង់ ឬបើគ្រាន់តែយើងមិនទាន់ដឹងត្រូវដើរតាមផ្លូវណាដើម្បីបានជោគជ័យនឹងគេនោះ ។ woman-1566154_1920

លោកចេមស៏លើកឡើងថា បើចង់បានជោគជ័យ យើងម្នាក់ៗគួរតែងាកមកផ្តោតលើខ្លួនឯង ចេះស្រលាញ់ខ្លួនឯង ខិតខំតស៊ូជំនះរាល់ថ្ងៃ អប់រំនិងថែទាំសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត កុំខ្វល់សំដីឬអាកប្បកិរិយារបស់អ្នកដទៃ ។ ព្រោះបើយើងមិនជ្រើសរើសយកខ្លួនឯងទេ អ្នកដទៃគេនឹងជ្រើសរើសឲយើង ហើយលទ្ធផលច្បាស់ជាមិនល្អនោះឡើយ ។

បើចង់ដឹងថាអ្នកដទៃគេគិតពីយើងបែបណា លោកចេមស៏អះអាង​ថា​ មានតែប្រហែល៣០ភាគរយទេ ដែលស្រលាញ់យកចិត្តទុកដាក់យល់ទុក្ខធុរះយើង ៣០ភាគរយទៀតមិនខ្វល់សូម្បីបន្តិច​ ហើយប្រមាណ៣០ភាគរយទៀតស្អប់មិនចង់នៅក្បែរឬបន់អោយតែយើងបរាជ័យប៉ុណ្ណោះ ។ ដូច្នេះយើងមិនគួរអនុញាត្តឲអ្នកណាម្នាក់មកកាន់កាប់បង្គាប់បព្ជាគ្រប់គ្រងជីវិតយើងនោះទេ ។

បើចង់រស់នៅសប្បាយរាល់ថ្ងៃ​ លោកចេមស៏ផ្តាំឲយើងគិតត្រឹមតែមនុស្សដែលយើងចូលចិត្តចង់នៅក្បែរប៉ុណ្ណោះបានហើយ​ ។ បើអានគឺអានតែសៀវភៅណាដែលយើងចូលចិត្ត ដែលយើងចង់អានឬចូលចិត្តអាន។ បើចូលរួមពិធី ចូលរួមតែពិធីណាដែលធ្វើឲយើងសើច ឲយើងសប្បាយ ដែលយើង​ស្រលាញ់ចូលចិត្ត ។ បើចង់ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ​ ទាក់ទងរាប់រកតែអ្នកណាដែលស្រលាញ់យើងដូចដែលយើងស្រលាញ់គេ ។ ពីព្រោះទីបំផុត អ្វីៗដែលសំខាន់ក្នុងជីវិតយើងម្នាក់ៗគឺទំនាក់ទំនងដែលយើងបង្កើតឡើងជាមួយមនុស្សដែលយើងស្រលាញ់ មិនមែនជាមួយអ្នកស្អប់យើងទេ ។

ម៉េចដែរធ្វើបានទេ? សាកលមើលៗ!


រូបថត៖ Gerd Altmann



Categories: គំនិតល្អៗពីសៀវភៅ, ឧត្តមសិក្សា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: