កុំភ្លេចធ្វើអោយបានរាល់ថ្ងៃ!

result-3236280_1920អស់សង្ឈឹម? ធុញធប់? រសាប់រសល់តប់ប្រមល់ក្នុងចិត្ត? ខ្លាច? អារមណ្មមិននឹងន? ស្តាយក្រោយរឿងអ្វីមួយ? ខឹងខ្លួនឯងឬខឹងអ្នកដទៃជុំវិញខ្លួន? ចូរសាកអនុវត្តចំនុចខាងក្រោមលមើល ក្រែងវាអាចធ្វើអោយអ្នករសាយចិត្ត សប្បាយរីករាយ មានជីវិតជីវាឡើងវិញ ។ ធ្វើបានរាល់ថ្ងៃ វាអាចជួយតំរែតំរង់ផ្លូវទៅរកជោគជ័យបាន ព្រោះបើអ្នកចង់បានជោគជ័យ ចង់ផ្លាស់ប្តូរធ្វើខ្លួនឲប្រសើរ វាត្រូវតែចាប់ផ្តើមពីយើងម្នាក់ៗធ្វើអ្វីជាមុនសិន ។ បានឡើងបុណ្យឡើងស័ក្ត បានឡើងប្រាក់ខែ បានការងារថ្មី មានទំនាក់ទំនងស្នេហាផ្អែមល្ហែមល្អូកល្អឺន វាជាលទ្ធផលដែលកើតចេញពីយើងម្នាក់ៗយ៉ាងពិតប្រាកដ ។

  • ញញឹមអោយបានច្រើន (ញញឹមច្រើនកើនអាយុ បង្កើនកំលាំង ធ្វើអោយចិត្តក្លាហាន ពង្រឹងទំនុកចិត្តលើខ្លួនឯង)
  • គេងអោយគ្រប់គ្រាន់ (៨ម៉ោង ជាការណែនាំដែលយើងដឹងឮទូទៅ តែអ្នកខ្លះមិនត្រូវការ៨ម៉ោងទេ បួនប្រាំម៉ោងក៏គ្រប់គ្រាន់ដែរ)
  • កុំមើលទូរទស្សន៏ច្រើនពេក (ព្រោះវាមានតែធ្វើអោយកាន់តែឯកោ កាន់តែេវទនាផ្លូវចិត្តណឹងឯង)
  • កុំហូបអាហារដែលប៉ះពាល់សុខភាព (ព្រោះវាជាដើមចមនាំមកនូវជំងឺបេះដូង ទឹកនោមផ្អែម ធាត់ លើសឈាម ដាច់សរសៃរខួរក្បាល…)
  • ឈប់រអ៊ូរទាំច្រើន (វាមិនសូវជាដោះស្រាយអ្វីបានទេ មានតែធ្វើឲស្ថានភាពកាន់តែអាប់អួរ មួរម៉ៅក្តៅក្រហាយកាន់តែខ្លាំង)
  • កុំនិយាយដើមគេ (ប្រយ័ត្នបាត់ញាតិ បាត់មិត្ត បាត់ការងារ ដោយសារតែពូកែអេចអូចរឿងគេ)
  • ប្រើពាក្យ ‘អរគុណ’ អោយបានច្រើន (សង្គមយើងសព្វថ្ងៃ ហាក់ដូចជាបាត់ភាពចេះគួរសមណឹងម៉េចទេ?)
  • មើលកុន-ស្តាប់កំប្លែង (យកល្អ បង្កើតរាត្រីណាត់គ្នាមើលកុនជាមួយក្រុមគ្រួសារឬមិត្តភ័ក្រ្ត ដើម្បីបង្កើនក្តីស្រលាញ់ ភាពស្និទស្នាល)
  • កត់ត្រាគំនិតផ្សេងៗទុកក្នុងសៀវភៅ (គំនិតអីក៏បាន ឬសរសេររឿងរ៉ាវប្រចាំថ្ងៃអ្វីមួយដែលសំខាន់គួរចងចាំ)
  • អានអត្ថបទឬសៀវភៅអប់រំផ្លូវចិត្ត (វានឹងជួយធ្វើអោយចិត្តស្ងប់ស្ងាត់ ស្រស់ស្រាយមានសង្ឈឹម មានពន្លឺ)
  • តាំងចិត្តជួយអ្នកណាម្នាក់ក្នុងថ្ងៃនេះ (មួយកាក់មួយសេន ជួយដឹកដៃឆ្លងថ្នល់… ធ្វើអ្វីមួយ វានឹងផ្តល់ផលតបស្នងមិនខាន-វាមានទៅទើបវាមានមក)
  • ចាប់ផ្តើមរៀនជំនាញមួយថ្មី (រៀនច្រៀង រៀនរាំ ឬលេងព្យាណូ ឬរៀនលេងអុក រៀនអីក៏បានឲតែចូលចិត្ត)
  • ធ្វើផែនការការងារដែលខ្លួនចង់ ឬត្រូវធ្វើប្រចាំថ្ងៃ (វាអាចជួយសន្សំពេលបានច្រើន ព្រោះដឹងថាត្រូវធ្វើអ្វីពិតប្រាកដ)
  • ធ្វើអ្វីមួយឲអ្នកណាម្នាក់ភ្ញាក់ផ្អើល (ស្វាមី សាកទិញផ្កាមួយបាច់ឲភរិយាមើល? ភរិយា សាកនិយាយពាក្យស្រលាញ់ទៅស្វាមីឲអស់ពីបេះដូងមើល?)
  • ជ្រើសរើសមនុស្សបួនដប់នាក់សំរាប់តបស្នងអំពើល្អ ដែលគេបានធ្វើមកលើខ្លួន (ឪពុកម្តាយ គូរស្នេហ៏ ប្តីប្រពន្ធ មិត្តភ័ក្រ្ត ឬមិត្តរួមការងារ ។ល។)
  • អត់អោនអភ័យទោសអោយអ្នកណាម្នាក់ (សុំទោសផ្ទាល់ចំពោះមុខ ឬក៏សរសេរជាសំបុត្រក៏បាន)
  • កុំប្រើជណ្តើរយន្ត (ដើរទៅ វាបានហាត់ប្រាណផង)
  • កុំថាអុឺអើ កុំថាអូខេ បើខ្លួនមិនចង់ (តែបើយល់ព្រមសន្យាធ្វើអ្វីមួយហើយកុំខកខាន កុំអោយគេដៀល)
  • ប្រាប់អ្នកណាម្នាក់ថាអ្នកស្រលាញ់គេអោយបានរាល់ថ្ងៃ (កុំខ្លាចឬអៀនប្រៀនមិនហ៊ាននិយាយពាក្យនេះសូម្បីជាមួយឪពុកម្តាយ ប្តីប្រពន្វឬបងប្អូនឯងនោះ)
  • កុំប្រថុយប្រាណជាមួយមនុស្សដែលខ្លួនមិនស្រលាញ់ (វាមិនថិតថេរបានយូរទេ!)
  • ងូតទឹកដុសក្អែលសំអាតខ្លួនប្រាណអោយជ្រះចង្រៃ (បើមិនចង់ធ្វើសូម្បីតែងូតទឹក មិនដឹងត្រូវនិយាយថាម៉េចទេ?)
  • អានសៀវភៅប្រវត្តិរបស់មនុស្សដែលអ្នកចូលចិត្ត (មួយទំព័រពីរក៏ល្អជាងអត់សោះដែរ-អ្នកនឹងរៀនសូត្របានច្រើនពីមេរៀនជីវិត)
  • ចំណាយពេលជាមួយក្រុមគ្រួសារអោយបានច្រើន (នេះគួរតែជាអាទិភាពធំបំផុតសំរាប់មនុស្សគ្រប់ៗគ្នា កុំអោយស្តាយក្រោយ!)
  • រៀនដកដង្ហើមវែងៗ និងរៀនធ្វើសាមាធិជាប្រចាំ (រៀនប្រមូលអារមណ្ម ជួយកុំអោយចិត្តគិតផ្តេសផ្តាស់ច្រើន។)

ពិតណាស់ នៅមានចំនុចដែលអ្នកអាចធ្វើជាច្រើនទៀត ។ បើនឹកឃើញចំនុចក្រៅពីេនះ សូមជួយបំពេញបន្ថែមក្នុងខំមិនខាងក្រោមផង ។

 

One Comment on “កុំភ្លេចធ្វើអោយបានរាល់ថ្ងៃ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: