អំពីមិត្តភ័ក្រ្តអវិជ្ជមាន

mural-1347673_1920ចង់បានជីវិតប្រសើរជាងមុន? ចូរសាកលះបង់មិត្តភ័ក្រ្តឬមនុស្សអវិជ្ជមានជុំវិញខ្លួនឲអស់ កុំនៅស្តាយអាឡោះអាល័យ ព្រោះបើទុកឲអ្នកទាំងនោះនៅរុំព័ទ្ធជីវិតយើង ស្មើរនឹងយើងអនុព្ញាត្តឲគេបំផ្លាញពេលវេលានិងរារាំងដល់ការងារនិងជីវិតរស់នៅរបស់យើងរាល់ថ្ងៃ ។ ខ្ញុំធ្លាប់ដើរចេញពីមិត្តភ័ក្រ្តបែបនេះមួយចំនួនដែរ ។ ខ្ញុំមិនដែលស្តាយក្រោយម្តងណា សូម្បីបន្តិច ។ មែនទែនទៅ ខ្ញុំមានតែធូទ្រូងទៅវិញទេ ហើយចាត់ទុកថានេះជាការសំរេចចិត្តដ៏ល្អបំផុតមួយដែលខ្ញុំបានធ្វើមកទល់ពេលនេះ ។

តើធ្វើម៉េចទើបដឹងថាមិត្តភ័ក្រ្តឬមនុស្សណាម្នាក់ជាប្រភេទមនុស្សអវិជ្ជមាន ដែលគួរត្រូវដកឬលះបង់ចេញឲផុតពីជីវិតរបស់យើង? ចំនុចសំខាន់ៗរបស់មនុស្សប្រភេទនេះគឺមានត្រួសៗដូចតទៅ ។ មនុស្សដែលចូលចិត្តរំខាន ដែលនាំតែរឿងទោមនស្សមកឲយើង មនុស្សដែលពិបាកផ្គាប់ ចិត្តអាក្រក់ រាប់អានមិនស្មោះត្រង់ហុតទឹកសំឡឹងកាក ។ មិនតែប៉ុណ្ណឹង មនុស្សប្រភេទនោះចូលចិត្តត្រួតត្រា មិនចង់នៅក្រោមអ្នកណាឬសូម្បីស្មើអ្នកណាឡើយ ។ គេមិនខ្វល់ពីសិទ្ធរបស់អ្នកដទៃ ។ សំរាប់គេ យើងគ្រាន់តែជាឧបករណ៏សំរាប់គេប្រើប្រាស់បំរើប្រយោជន៏សួនតួប៉ុណ្ណោះ ។

តើបងប្អូនធ្លាប់ចាប់អារម្មណ៏ថាមិត្តភ័ក្រ្តឬអ្នកនៅជុំវិញខ្លួនគិតតែពីអញៗ អាេនះជារបស់អញ អានោះក៏របស់អញ យកៗ មិនដែលអោយ មិនដែលបរិច្ចាកដាក់ទាន ឬចែករំលែកជាមួយអ្នកណាទេ? ទង្វើឬអាកប្បកិរិយាបែបណឹងក៏ជាសព្ញាសំគាល់សំខាន់មួយរបស់មនុស្សអវិជ្ជមានដែរ ចូរកត់ចំណាំទុក ។ នៅមានទៀត លក្ខណះបន្ទាប់គឺអ្នកទាំងនោះចូលចិត្តអួតអាង ឬបព្ចេាញអាកប្បកិរិយាថាខ្លួនឯងចេះគ្រប់សព្វ ស្អីក៏ចេះ មិនមានអ្វីដែលខ្លួនមិនដឹង មិនចេះទេ ។ លើសណឹងទៅទៀត គេរមែងត្រូវរហូត អត់ចេះខុសម្តងណាទាល់តែសោះ ។ មនុស្សប្រភេទណឹងឆ្លុះប្រាប់មកយើងយ៉ាងច្បាស់ក្រឡែតថា គេជាមនុស្សមិនស្មោះត្រង់ មិនត្រឹមតែចំពោះខ្លួនឯងទេ តែចំពោះអ្នកនៅជុំវិញខ្លួនគេផងដែរ ។ យកល្អបំផុត ចូរគេចអោយឆ្ងាយពីមនុស្សប្រភេទនេះ គេចបានកាន់តែឆ្ងាយកាន់តែប្រពៃ ព្រោះបើនៅក្បែរៗវាអាចនាំគ្រោះថ្នាក់ដល់យើង ។ លើសពីេនះ បុគ្គលនេះមិនចេះទទួលខុសត្រូវទេ ហើយបើចង់ឲគេកែប្រែគឺពិតជាមិនងាយឡើយ ។

ដូច្នេះ ចូរកុំខ្លាចនឹងលះបង់ ។ បើគិតថាអ្នកនោះកំពុងបំផ្លាញសេចក្តីសុខ សុភមង្គលរបស់យើង ឬជោគជ័យ ឬការរីកចំរើនទៅមុខរបស់យើង អោយគេទៅចុះ! កុំទុកគេឲនៅក្បែរខ្លួនយើងតទៅទៀត ព្រោះបងប្អូនត្រូវចងចាំថា ចង់មិនចង់ មិនយូរមិនឆាប់ យើងអាចនឹងទទួលឥទ្ធិពលអាក្រក់ពីមនុស្ស បែបនោះយ៉ាងពិតប្រាកដ ។ ពាក្យចាស់លោកពោលមិនខុសទេ សង្គមណា ចរិយាណឹង ។ មុននឹងរើសមិត្តថ្ងៃក្រោយ បងប្អូនគួរចំណាយពេលសិក្សាពីចរិកលក្ខណះរបស់គេអោយបានដិតដល់ជាមុន ។ តែកុំភ្លេចឲសោះ ខ្លួនឯងក៏ត្រូវព្យាយាមធ្វើជាមិត្តល្អសំរាប់អ្នកនៅជុំវិញខ្លួនផងដែរ ព្រោះបើចង់អោយគេធ្វើល្អមកលើខ្លួន ទាល់តែខ្លួនចេះធ្វើល្អទៅលើគេដូចគ្នា ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: