ហេតុអ្វីបានជាមុខជំនួញបរាជ័យ? តើគួរធ្វើដូចម្តេច?

សំរាប់អ្នកកំពុងប្រកបមុខរបរឯកជនខ្នាតតូច ឬអ្នកចង់ចាប់ផ្តើមមុខជំនួញដោយខ្លួនឯង ។ ឬសំរាប់ម្ចាស់មុខរបរទាំងឡាយដែលកំពុងស្វែងរកវិធីជួយសង្រ្គោះជំនួញដែលកំពុងជួបឧបស័គ្គ ឬម្ចាស់សហគ្រាសដែលចង់ឃើញមុខរបររបស់ខ្លួនបានរីកចំរើនជោគជ័យ ឬសំរាប់អ្នកដែលគិតថាការងារជំនួញមានភាពងាយស្រួល ។ សូមងាកមកចាប់អារមណ្មខ្លឹមសារគោលៗរបស់សៀវភៅ The E-Myth Revisited: Why Most Small Businesses Don’t Work and What to Do About It by Michael E. Gerber ទាំងអស់គ្នា ។

The E-Myth Revisited ពន្យល់ពីមូលហេតុធំៗដែលធ្វើឲមុខជំនួញខ្នាតតូចប្រមាណ៨០ភាគរយបរាជ័យ និងណែនាំបង្ហាញវិធីសាស្រ្តសំខាន់ៗមួយចំនួនដែល អាចជួយធ្វើឲមុខជំនួញបានជោគជ័យ ។

អ្នកនិពន្ធ លោក Michael Gerber លើកឡើងថា មុខជំនួញខ្នាតតូចភាគច្រើនលើសលប់ដែលត្រូវក្ស័យទុនតែក្នុងរយះពេលខ្លី គឺបណ្តាលមកពីជំនឿមិនត្រឹមត្រូវ (Myth)។

photo_2018-04-24_21-32-35លោកបព្ជាក់ថា វាជាជំនឿខុសទាំងស្រុង បើអ្នកណាម្នាក់និយាយថា គេអាចធ្វើជំនួញបានជោគជ័យ បើត្រឹមតែគេមានគំនិតអ្វីមួយល្អ ឬចេះធ្វើអ្វីមួយបានស្ទាត់នោះ ។ លោក Gerber ពន្យល់ថា ចេះធ្វើអ្វីមួយស្ទាត់គឺជាចំនេះដឹងបច្ចេកទេស ។ ហើយមានជំនាញបច្ចេកទេសនោះ មិនបានន័យថា អ្នកនោះមានចំនេះ ឬការយល់ដឹងពីរបៀបនិងដំនើរការធ្វើជំនួញឡើយ ។

ជាឧទាហរណ៏ ជាងកាត់សក់ម្នាក់ អាចចេះកាត់សក់បានល្អឥតខ្ចោះ ។ គេដឹងពីផ្នែកបច្ចេកទេសកាត់ ដូចជាថាតើកាត់យ៉ាងណាបានលឿន ឬកាត់យ៉ាងណាដើម្បីឲអតិថិជនពេញចិត្តជាដើម ។ តែនេះមិនប្រាកដថា ជាងកាត់សក់នោះ អាចបើកហាងកាត់សក់រកសុីខ្លួនឯងបានជោគជ័យនោះទេ បើគាត់មិនដឹងពីរបៀបគ្រប់គ្រងដំនើរការហាងកាត់សក់ទាំងមូលទេ ។ និយាយឲចំទៅ វាទាល់តែជាងកាត់សក់នោះដឹងពីវិធីផ្សេងៗទាក់ទងនឹងមុខរបរកាត់សក់ណឹងទៀត ទើបគាត់អាចដំនើរការហាងនោះបានជោគជ័យទៅរួច ។ អ្នកនិពន្ធលើកឡើងថា ចំនេះទាំងពីរយ៉ាងនេះ វាមិនដូចគ្នាទេ ។ ចេះរបៀបឬដំនើរការធ្វើជំនួញមាន ន័យថា ចេះរៀបចំបង្កើតក្រុមហ៊ុន ឬរបរដែលពឹងលើប្រព័ន្ធត្រឹមត្រូវច្បាស់លាស់ ពោលបើទោះជាខ្លួនឯងមិននៅ ក៏អ្នកដទៃអាចធ្វើបាន តាមប្រព័ន្ធឬឯកសារណែនាំដែលខ្លួនបានរៀបចំចងក្រងទុកដែរ ។

ចំនុចសំខាន់មួយដែលគួរចងចាំគឺថា ពេលចាប់ផ្តើមមុខរបរភ្លាម ម្ចាស់ដើរតួនាទីត្រឹមជាអ្នកបច្ចេកទេសតែមួយមុខប៉ុណ្ណោះ តែកុំភ្លេចឲសោះ តែមួយពព្រិចភ្នែកក្រោយនោះបន្តិចប៉ុណ្ណោះ ម្ចាស់នោះឯង ច្បាស់ជាត្រូវរ៉ាប់រងដើរតួនាទីជាអ្នកចាត់ការទូទៅផង អ្នកគិតលុយផង អ្នកទំនាក់ទំនងជាមួយភ្ញៀវផង អ្នករៀបចំផែនការទិសដៅ អ្នកដោះស្រាយបព្ហាក្នុងក្រៅ និងតួនាទីផ្សេងៗជាច្រើនទៀត ។ អព្ចឹាងលោក Gerber ថាចូរយើងសាកគិតទៅមើល បើម្ចាស់ហាងចេះតែកាត់សក់ សួរថាតើគេមានចំនេះជំនាញឬពេលវេលាឯណាទៅធ្វើរឿងអស់ណឹងបាន? ហាងណឹងមិនយូរមិនឆាប់ ច្បាស់ជាត្រូវបិទទ្វារមិនខាន តែអ្នកនិពន្ធក្រើនរំលឹកថា មនុស្សមិនតិចទេ ដែលហក់ចូលទៅបើកមុខរបររកសុី ដោយផ្អែកតាមជំនឿខុសដូចខាងលើ ហើយដែលនាំឲមុខជំនួញភាគច្រើនត្រូវបិទទ្វារទៅវិញជាបន្តបន្ទាប់ ។

បើអព្ចឹាងតើត្រូវធ្វើដូចម្តេច? លោក Gerber ទូន្មានថា ដំណោះស្រាយគឺត្រូវរៀបចំមុខរបរនោះឲមានប្រព័ន្ធប្រតិបត្តិមួយត្រឹមត្រូវ ។ លោកថា ម្ចាស់ជំនួញម្នាក់ៗគួរគិតបង្កើតប្រព័ន្ធនោះតាមរបៀបដែលក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន McDonalds និងក្រុមហ៊ុនជាច្រើនទៀតធ្វើបានជោគជ័យសព្វថ្ងៃ ។ ក្រុមហ៊ុនទាំងអស់នោះសុទ្ធតែមានប្រព័ន្ធខ្សែចង្វាក់ការងាររបស់គេត្រឹមត្រូវ ។ គេដឹងថាគេត្រូវការបុគ្គលិកប៉ុន្មាននាក់ ត្រូវការបុគ្គលិកមានចំនេះ-ជំនាញឬបទពិសោធន៏អ្វីខ្លះត្រឹមកំរិតណា អ្នកណាត្រូវធ្វើអ្វីខ្លះ ត្រូវទាក់ទាញពង្រឹងទីផ្សារដូចម្តេច ស្គាល់ថានរណាជាអតិថិជន ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ។ល។ និង។ល។

អ្នកនិពន្ធអះអាងថា បើម្ចាស់ជំនួញគិតគូរធ្វើបែបនេះពីថ្ងៃបើករបភ្លាមនោះ ៗគេនឹងមានរបៀបដំនើរការត្រឹមត្រូវ ហើយទីបំផុតគេអាចដកខ្លួនទៅបំពេញតួនាទីណាដែលធ្វើឲមុខរបរកាន់តែកាក់កបរីកចំរើន ។លោកផ្តែរផ្តាំឲម្ចាស់ជំនួញគ្រប់គ្នា ខិតខំរកវិធីពង្រឹងមុខរបររបស់ខ្លួន ដោយកុំចំណាយពេលច្រើនដើរតួនាទីជាអ្នកបច្ចេកទេស​ ជាអ្នកធ្វើអ្វីៗសព្វបែបយ៉ាងតែខ្លួនឯង ។ លោកថា បើមុខរបររបស់អ្នកពឹងផ្អែកតែទៅលើអ្នកតែម្នាក់ឯងនោះ ៗបានន័យថា អ្នកមិនមែនជាម្ចាស់របស់វាទេ ផ្ទុយទៅវិញអ្នកគ្រាន់តែជាខ្ញុំកព្ជាះដាច់ថ្លៃរបស់មុខជំនួញនោះតែប៉ុណ្ណោះ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: