The ONE Thing

arrow-2886223_1280The ONE Thing និយាយពីគុណសម្បត្តិនៃការកំនត់អាទិភាព និងណែនាំអ្នកអានឲផ្តោតធ្វើកិច្ចការសំខាន់ៗទាំងឡាយ ម្តងមួយៗ ។ អ្នកនិពន្ធបានរៀបរាប់អំពីជំនឿខុសមួយចំនួន ដែលរារាំងដល់ការរីកចំរើនទៅមុខរបស់យើង និងបានផ្តល់ដំបូន្មានជាច្រើន អំពីថាតើ មនុស្សម្នាក់ៗ គួររៀនរស់នៅដូចម្តេច ដើម្បីឲជីវិតមានន័យ ស្គាល់អាទិភាព និងមានគោលដៅច្បាស់លាស់ ។

សៀវភៅនេះអាចជាជំនួយ សំរាប់ប្រិយមិត្តទាំងឡាយណា ដែលកំពុងរកពេលធ្វើអ្វីមួយពុំបាន ឬសំរាប់អ្នកណាដែលចង់ប្រើប្រាស់ពេលវេលាឲមានប្រសិទ្ធភាព ឬអ្នកស្វែងរកតំលាភាពនិងគោលដៅជីវិតច្បាស់លាស់ ។ អ្នកអាននឹងបានរៀនសូត្រនិងយល់ដឹងនូវគំនិតនិងវិធីសាស្រ្តល្អៗ ដែលអាចជួយកាត់បន្ថយភាពច្របូកច្របល់ ភាពរំខាន និង ស្រ្តេសត៏ក្នុងជីវិតរស់នៅនិងការងារប្រចាំថ្ងៃ ។ សៀវភៅនេះក៏នឹងជួយអ្នកអានឲចេះកំនត់គោលដៅជីវិត និងចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ មានប្រសិទ្ធភាពក្នុងការសំរេចគោលដៅសំខាន់ៗផងដែរ ។

ខាងក្រោមនេះជាគោលគំនិតសំខាន់ៗ ដែលខ្ញុំទាញចេញពីសៀវភៅ The ONE Thing ។

១- ជោគជ័យធំៗកើតចេញពីការតាំងចិត្តធ្វើកិច្ចការអ្វីមួយ មួយម្តងៗ តាមលំដាប់លំដោយ មិនមែនធ្វើកិច្ចការច្រើនទន្ទឹមគ្នាក្នុងពេលតែមួយនោះទេ ។ អ្នកនិពន្ធសង្កត់ធ្ងន់ថា ដើម្បីជៀសវាងកត្តាគ្រោះថ្នាក់ ដែលរារាំងមិនអោយយើងសំរេចជោគជ័យ យើងគួរចាប់ផ្តើមរាល់កិច្ចការនីមួយៗដោយចេះចោទសួរថា តើអ្វីជាកិច្ចការតែមួយគត់ ដែលបើយើងធ្វើទៅហើយ អាចជួយធ្វើឲកិច្ចការផ្សេងទៀតងាយស្រួស ឬមិនចាំបាច់ ។ អ្នកនិពន្ធណែនាំឲយើងរៀនសួរសំនួរនេះជាពីរដំនាក់ ។ ឧទាហរណ៏ បើយើងចង់ក្លាយជាអ្នកបើកកប៉ាល់ហោះ សំនួរដំបូងដែលយើងត្រូវសួរគឺ តើយើងត្រូវធ្វើដូចម្តេច ។ ចំលើយគឺប្រហែលជាត្រូវឆ្លើយថា យើងត្រូវការប័ណ្ណបើកបរ ។ សំនួរបន្ទាប់គឺថា តើយើងត្រូវធ្វើអ្វីមួយក្នុងពេលឥឡូវនេះ មុននឹងបានប័ណ្ណបើកបរ ។ ចំលើយគឺ ច្បាស់ជាថា យើងត្រូវចុះឈ្មោះចូលរៀនបើកបរជាមុនសិន ។ សរុបមកដើម្បីឈានទៅសំរេច គោលដៅធំៗអ្វីមួយ យើងគួររៀនចោទសួរសំនួរទាំងពីរកំរិតនេះឲបានល្អ ។

២- យើងគ្រប់គ្នាត្រូវចេះកំនត់ និងចាត់ចែងអាទិភាពការងារឬកិច្ចការដែលយើងត្រូវធ្វើឲបានច្បាស់លាស់ ។ យើងត្រូវស្គាល់ថា តើកិច្ចការអ្វីសំខាន់ កិច្ចការអ្វីត្រូវធ្វើមុន ព្រោះថាកិច្ចការទាំងអស់វាមិនសំខាន់ស្មើរគ្នាទេ ។ ជាទូទៅ យើងរមែងសង្កេតឃើញថា មានកិច្ចការតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានឥទិ្វពលច្រើនលើសលប់ក្នុងការកំនត់ជោគជ័យរបស់យើង ដូច្នោះ កិច្ចការទាំងនោះជាកិច្ចការចំបងដែលទាមទារឲយើងចាប់ផ្តើមធ្វើមុនកិច្ចការផ្សេងៗ ។ តែដើម្បីធ្វើដូច្នេះបាន យើងត្រូវការយុទ្ធសាស្រ្តគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព ហើយក្នុងពេលទន្ទឹមគ្នានេះដែរ ត្រូវចេះត្រៀមខ្លួនទទួលយកភាពច្របូកច្របល់ខ្លះៗដែលនឹងកើតឡើងជៀសមិនផុត ព្រោះក្នុងពេលដែលយើងកំពុងតែរវល់ផ្តោតធ្វើកិច្ចការសំខាន់អ្វីមួយ កិច្ចការតូចៗដទៃរាប់មិនអស់ទៀតច្បាស់ជាគរដូចភ្នំរង់ចាំយើងធ្វើដូចគ្នា ។ ដំណោះស្រាយគឺ កុំទៅខ្វល់ខ្វាយនឹងភាពរញេរញៃឬភាពច្របូកច្របល់ខ្លះៗនឹងខ្លាំងពេក ។ យើងត្រូវជឿជាក់ថា កិច្ចការអាទិភាពដែលយើងកំពុងធ្វីប្រាកដជាលេចចេញផ្លែរផ្ការ និងអាចជួយសំរួលដល់កិច្ចការឬផ្នែកផ្សេងៗទៀតមិនខាន ។ សរុបឲខ្លីមក បើចង់មានពេលគ្រប់គ្រាន់ទៅផ្តោតធ្វើកិច្ចការសំខាន់ យើងមិនត្រូវខ្លាច ទុកការងារមិនសូវសំខាន់មួយដុំសិនឡើយ ។

៣- សម័យឥឡូវ យើងនាំគ្នាជឿថា ធ្វើកិច្ចការច្រើនមុខក្នុងពេលដំណាលគ្នាជាទំលាប់ល្អ ជាយុទ្ធសាស្រ្តដែលចំណាយពេលតិច តែដែលអាចផ្តល់ប្រយោជន៏ច្រើន ។ ប៉ុន្តែការយល់បែបនេះពិតជាប្រការមិនត្រឹមត្រូវទេ ។ វាមិនសូវបានផលល្អអ្វីដូចដែលយើងគិតនោះទេ ។ ពិតមែនតែ យើងអាចដើរបណ្តើរ និយាយបណ្តើរក្នុងពេលតែមួយ តែយើងមិនអាចផ្តោតទៅលើកិច្ចការទាំងពីរនេះបានល្អដូចគ្នាទេ ។ ដូច្នេះយើងគួរជ្រើសរើសផ្តោតលើកិច្ចការអ្វីមួយដែលសំខាន់ ហើយផ្តោតធ្វើតែកិច្ចការមួយនោះបានហើយ មុននឹងបន្តធ្វើកិច្ចការផ្សេងទៀត ។

៤- បើចង់បានពេលវេលានិងកំលាំងពលាំងសំរាប់ផ្តោតទៅលើកិច្ចការសំខាន់ យើងគ្រប់គ្នាគួរចេះបដិេសធន៏រឿងរ៉ាវឬកិច្ចការដែលមិនសំខាន់ ។ ពិតណាស់ ការចេះយកអាសារជួយទុក្ខធុរះអ្នកដទៃជាទំលាប់ល្អប្រពៃបំផុត ប៉ុន្តែក្នុងពេលយើងកំពុងផ្តោតចិត្តគំនិតកំលាំងកាយចិត្តធ្វើកិច្ចការអាទិភាព យើងត្រូវចេះបដិសេធន៏សំណើរទាំងឡាយណា ដែលមិនមែនជាអាទិភាព ព្រោះបើមិនដូច្នេះទេ នោះយើងនឹងមិនអាចមានពេលគ្រប់គ្រាន់ សំរាប់សំរេចគោលដៅធំៗរបស់ខ្លួនឡើយ ។


រូបភាព៖ QuinceMedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: