តើរូបមន្តរបស់កសិករដាំល្ពៅអាចជួយអ្នកជំនួញដូចម្តេច?

photo_2018-05-08_21-20-20នៅក្នុងផុសសំរាប់ថ្ងៃនេះ ខ្ញុំចង់លើកយកគំនិតគោល ដែលលោក Mike Michalowicz អ្នកនិពន្ធសៀវភៅ The Pumpkin Plan: A Simple Strategy to Grow a Remarkable Business in Any Field បានព្យាយាមណែនាំឲអ្នកប្រកបមុខជំនួញ គ្រប់ប្រភេទយកទៅអនុវត្តដើម្បីទទួល​បានជោគជ័យក្នុងមុខរបររបស់គេ ។ លោក Mike Michalowicz ធ្វើការប្រៀបប្រដូចការងារជំនួញទៅនឹងរបៀបដែលកសិករដាំនិងថែទាំដំណាំល្ពៅដូច្នោះដែរ ។ លោកថា ដើម្បីបានផ្លែល្ពៅធំល្អ អាចយកទៅប្រកួតឈ្នះរង្វាន់ កសិកររមែងធ្វើតាមវិធីសាស្រ្តជាក់លាក់ប្រាំពីរដំនាក់កាលដូចខាងក្រោម៖

  1. ជ្រើសរើសនិងដាំតែពូជល្អ​ ។
  2. ស្រោចទឹក ស្រោចទឹក ស្រោចទឹក​ ។
  3. កំចាត់ជំងឺដែលអាចបំផ្លាញ ឬសំលាប់ដើមល្ពៅ​ ។
  4. ដកស្មៅកុំអោយសល់ សូម្បីមួយកូនទង​ ។
  5. ពេលធីវកូនល្ពៅ ជ្រើសទុកតែដើមល្ពៅណាដែលលូតលាស់ល្អ​ ។
  6. យកចិត្តទុកដាក់ថែទាំតែផ្លែល្ពៅណាដែលធំ គឺ​មើលថែវាឲដូចយើងថែកូនង៉ែត​ ។
  7. តាមដានការលូតលាស់របស់វាជាប្រចាំ រហូតដល់ថ្ងៃបេះយកទៅប្រកួត ។

លោក Mike Michalowicz ណែនាំថា អ្នកប្រកបមុខរបរជំនួញក៏គួរធ្វើតាមរូបមន្តដូចគ្នានេះដែរ បើចង់ឲមុខរបររីកចំរើននិងជោគជ័យ ។ លោកថា​ អ្នកជំនួញ​ត្រូវ​​ចេះបែងចែកអតិថិជនល្អ-អតិថិជនសំខាន់ឲដាច់ពីអតិថិជនដទៃទៀត ហើយផ្តោតការយកចិត្តទុកដាក់តែទៅលើអតិថិជនល្អ ពោលគឺ​មើលថែទាំបំរើសេចក្តីត្រូវការរបស់ពួកគេឲបានល្អគ្រប់ពេលវេលា ។ អ្នកជំនួញមិនត្រូវខ្លាចក្នុងការកំចាត់អតិថិជនមិនល្អចេញនោះទេ ។ គេគួរធ្វើឲដូចការដែលកសិករកំចាត់ស្មៅចង្រៃក្នុងចំការល្ពៅដូច្នោះដែរ ។ គេមិនត្រូវស្តាយស្រណោះអ្វីទេ ព្រោះគោលដៅចំបងនៃមុខរបរគ្រប់ប្រភេទគឺស្វែងរកការរីកចំរើន មិនមែនចំណាយពេលវេលានិងលុយកាក់ទៅលើអ្វីដែលបង្អាក់ឬរារាងំដំនើរឆ្ពោះទៅរកជោគជ័យនោះឡើយ ។



Categories: គំនិតល្អៗពីសៀវភៅ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: