គោលការណ៏ជីវិត១២ចំនុចគួរពិចារណា

0345816021នេះជាគោលការណ៏ដែលលោក Jordan Peterson សាស្រ្តាចារ្យ ផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យតូរុងតូ ប្រទេសកាណាដា បានរៀបរាប់ក្នុងសៀវភៅកំរាស់៤៤៨ទំព័របោះពុម្ពឆ្នាំ២០១៨របស់លោក ក្រោមចំនងជើងថា 12 Rules For Life ។ លោកអះអាងថា គោលការណ៏ទាំងនេះ គឺសំរាប់អ្នកអានយកទៅកសាងកែលំអជីវិតរស់នៅឲមានភាពប្រសើរឡើង ។ ខ្ញុំសុំដកស្រង់ខ្លឹមសារសំខាន់ៗរបស់ចំនុចទាំង១២នោះសំរាប់ប្រិយមិត្តពិចារណាទាំងអស់គ្នា ។

  1. បើអ្នកចង់ឲខ្លួនមានប្រៀប លោក Jordan Peterson ណែនាំឲអនុវត្តតាមគោលការណ៏ទីមួយ ។ នោះគឺខិតខំពង្រឹងកាយសម្បាទារ ចិត្តគំនិតឲបានរឹងបុឹង ។ លោកថា បើឈៗឲត្រង់ខ្លួន បើដើរៗឲស្វាហាប់ ដើររបៀបអ្នកឈ្នះ ។ បើនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចូរធ្វើដោយសេចក្តីក្លាហាន និងជំនឿជាក់លើខ្លួនឯង ។
  2. យកចិត្តទុកដាក់លើខ្លួនឯងឲបានច្រើនដូចដែលខ្លួនយកចិត្តទុកដាក់ចំពោះអ្នកជុំវិញដែលខ្លួនស្រលាញ់ ។ លោកផ្តាំផ្ញើរថា កុំដេកចាំឲអ្នកដទៃមកជួយសង្រ្គោះ ។ អ្នកត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯង ចេះរកសុភមង្គល និងជោគជ័យសំរាប់ខ្លួនឯងទើបល្អ ។
  3. រាប់អានតែមនុស្សណាដែលចេះជួយគ្នា ដែលចង់ឃើញអ្នកបានល្អ បានជោគជ័យ ។ ដូច្នេះចូរ រៀនមើលមនុស្សឲបានគ្រប់ជ្រុងជ្រោយ រួចសេពគប់មនុស្សល្អ និងគេចឲឆ្ងាយពីអ្នកដែលព្យាយាមរកតែផលចំណេញសួនតួរបុគ្គលនិយម ។ កុំនៅក្បែរអ្នកដែលទាញយើងទំលាក់ក្នុងគ្រោះថ្នាក់ ។
  4. ប្រៀបធៀបខ្លួនឯងតែជាមួយខ្លួនឯងកាលពីថ្ងៃម្សិលបានហើយ ។ កុំយកខ្លួនទៅ ប្រដូចនឹងអ្នកដទៃ ។ វាគ្មានបានអី្រកៅពីតែភាពអាប់អួរ ភាពខកចិត្ត និងលេសដោះសារប៉ុណ្ណោះឯង ។
  5. ម៉ែឪ ចូរកុំចិព្ចាឹមកូនរបៀបបណ្តោយឲគេធ្វើអ្វីតាមតែអំពើចិត្ត ។ បើចង់ឲពូួកគេធំ ឡើងស្គាល់ច្បាប់ទំលាប់ មានសីលធម៏ មានតំលៃជាមនុស្សល្អ ឪពុកម្តាយត្រូវចេះប្រើវិន័យធម៏ក្តៅខ្លះទៅតាមកាលះទេសះ ។ បើត្រូវទះមួយកំភ្លៀងពីរកំភ្លៀងក្នុងគោលបំនងប្រដែប្រដៅ កុំខ្លាចនឹងធ្វើ (ខ្ញុំដឹងថាអ្នកកំពុងគិតអី្វពីចំនុចនេះដែរ-សើច) ។
  6. អ្នកគួរចេះទទួលខុសត្រុវលើជីវិតខ្លួនឯង មុននឹងចេញមុខរិះគន់ស្តីបន្ទោស ទំលាក់កំហុសសព្វបែបយ៉ាងទៅអ្នកជុំវិញខ្លួន ឬកត្តាអ្វីផ្សេងៗ ។
  7. ធ្វើអ្វីៗឲមានគោលដៅប្រាកដប្រជា ឲមានន័យមានខ្លឹមសារទើបល្អ ។ ពោលកុំប្រញាប់ប្រញាល់ធ្វើអីឆក់កន្តៀត ចង់បានតែផ្លែផ្កាភ្លាមៗ ។ ស៊ូទ្រាំចាំបន្តិចក៏មិនស្អីដែរ ជួនកាល អ្នកគួររៀនធ្វើតាមរបៀបផ្កាឈូកដុះលូតលាស់ក៏ល្អដែរ៖ វាខំដុះពីក្នុងភក់បាតបឹង តែវាគង់ចេញផ្កាស្រស់បំព្រងក្នុងថ្ងៃណាមួយ ។ លោក Jordan Peterson ថាការខិតខំប្រឹងប្រែងធ្វើអី្វៗសំរាប់ខ្លួនឯង សំរាប់ក្រុមគ្រួសារជាការល្អហើយ តែជាមួយគ្នានេះ ក៏ចូរកុំភ្លេចចូលរួមចំនែករិះរកវិធីជួយធ្វើអ្វីមួយសំរាប់សង្គមផង ។ ធ្វើអ្វីតូចតាចក៏បាន តែត្រូវចាំថា បើលះបង់កាន់តែធំ នោះផលតបស្នងមកវិញនៅពេលក្រោយក៏ធំទៅតាមណឹង ។
  8. និយាយតែការពិត ។ បើមិនដូច្នោះទេ ចូរកុំនិយាយកុហក ។
  9. រៀនស្តាប់អ្នកដទៃនិយាយឲបានច្រើន ព្រោះអ្នកអាចរៀនអ្វីមួយដែលអ្នកមិនដឹងឬ មិនេចះពីអ្នកទាំងនោះ ។ កុំបព្ចេាញរឹកថា មានតែអញ ។ ពិភពលោកនេះមិនមែនមានតែអ្នកម្នាក់ទេ ។
  10. និយាយអី និយាយឲច្បាស់ៗ និយាយឲចំចំនុច ។ បើឈឺប្រាប់ថាឈឺ ។ កុំពង្វៀងវែងឆ្ងាយ កុំព្យាយាមវ៉ៃព្រៃបង្អើលពស់។
  11. មនុស្សយើងបារម្មណ៏ច្រើនមិនចេះអស់រឿង ។ ចាស់ហាមក្មេងមិនឲជិះកង់ មិនឲលេងបាល់ មិនឲរត់លឿន មិនឲឡើងដើមឈើរ ព្រោះតែខ្លាចក្មេងដួល ធ្លាក់បែកក្បាល បាក់ដៃបាក់ជើង ។​ ល​ ។ សង្គមហាមក្មេងប្រុសមិនឲធ្វើនេះ ហាមក្មេងស្រីមិនឲធ្វើនោះ ។ ល។ អ្នកនិពន្ធដាស់តឿនថា អ្នកមិនគួរខ្វល់ខ្វាយបារម្មណ៏ហួសហេតុពេកទេ ។ វាមិនជាស្អីទេ ។ ឲក្មេងវាលេងតាមដំណើររបស់វាទៅ ។ អោយអ្វីៗកើតឡើងទៅតាមធម្មជាតិរបស់វាខ្លះទៅ ។ ចេញច្បាប់ដាក់បញត្តិច្រើនពេកវាអាចការពារគ្រោះថ្នាក់បានមែន តែវាក៏រាំងស្កាត់ការវិវត្តរីកចំរើនខួរក្បាលកាយសម្បទាបានដែរ ។
  12. មិនយូរមិនឆាប់ យើងគ្រប់គ្នាគង់តែនឹងស្លាប់ទៅវិញទេ ។ តែខណះដែលកំពុងរស់រៀនមានជីវិត យើងគួរចេះរកភាពរីករាយឲខ្លួនខ្លះផង ។ កុំចាំតែដល់ពេលខ្លួនមានលុយកាក់ទើបងាកទៅរកភាពសប្បាយរីករាយនោះ ។ មានថ្ងៃមានយប់ មានល្អក៏មានអាក្រក់ យើងគេចពីវាមិនបានទេ ចាំតែថ្ងៃល្អទៅមិនរួចទេ ។

សរុបមក ណឹងហើយជីវិត ។ វាទាមទារឲយើងម្នាក់ៗតស៊ូរហូតថ្ងៃស្លាប់ ។ យើងមិនអាចដឹងឬធានាថានឹងមានអ្វីនឹងកើតឡើងពិតប្រាកដនៅថ្ងៃស្អែក ឬថ្ងៃខាងមុខទេ ។ បើដឹងច្បាស់មានតែថា ជីវិតយើងអាចជួបទាំងរឿងល្អនិងរឿងអាក្រក់លាយឡំគ្នា ។ ដូច្នេះអ្វីដែលយើងអាចធ្វើបាន មានតែព្យាយាមសាងអំពើល្អ ខិតខំប្រឹងប្រែងឲអស់ពីសមត្ថភាពដែលខ្លួនមាន រៀនស្រលាញ់ភាពស្មោះត្រង់ និយាយការពិត បោះបង់ចោលភាពសួនតួនិយម និងកុំមានមោតនភាពហួសហេតុ ។ ជាមួយគ្នាេនះដែរ យើងត្រូវចេះទទួលខុសត្រូវលើជោគវាសនាអនាគតខ្លួន កុំបន្ទោសដាក់កំហុសលើអ្នកដទៃ រាល់ចំនុចខ្សោយរបស់ខ្លួន ព្រោះវាមានតែយើងម្នាក់ប៉ុណ្ណោះដែលអាចកែប្រែជីវិតរបស់ខ្លួនឯងបាន ។ 



Categories: គំនិតល្អៗពីសៀវភៅ, Books I read

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: