គំនិតល្អពីសៀវភៅ៖ តើគួរសាកល្បងដែរឬទេ?

មនុស្សយើងភាគច្រើន តែងគិតគូរធ្វើអ្វីមួយទៅតាមឆ្នាំ ពោលគឺមួយឆ្នាំម្តងៗ ។ ឧទាហរណ៏ ពេលឆ្នាំថ្មីចូលមកដល់ យើងនាំគ្នាកំនត់និងរៀបរាប់ពីការប្តេជ្ញាចិត្តសំរាប់ឆ្នាំថ្មី ។ មួយឆ្នាំម្តងៗ យើងនាំគ្នាប្រារព្វខួប អនុស្សាវរីយ៏រាប់មិនអស់ ។ ស្ថាប័នរដ្ធ ស្ថាប័នឯកជន តែងតំរូវឲបុគ្គលិកក្រោមបង្គាប់ធ្វើរបាយការណ៏សរុបវាយតំលៃសមិទ្ធផលនានា និងកំន់តផែនការនិងគោលដៅការងារសំរាប់ឆ្នាំថ្មី ។ យើងធ្វើដូច្នេះដដែលៗ ១២ខែម្តងៗ មិនដែលខកខានជារៀងរាល់ឆ្នាំ ។

ទំលាប់ខាងលើនេះមិនសូវមានប្រសិទ្ធិភាពប៉ុន្មានទេ ។ នេះបើតាមការលើកឡើងរបស់លោក Brian Moran និងលោក Michael Lennington អ្នកនិពន្ធសៀវភៅ The 12 Week Year: Get More Done in 12 Weeks than Others Do in 12 Months ។ photo_2018-05-25_10-10-17

លោក Brian Moran និងលោក Michael Lennington អះអាងថា ទំលាប់រៀបផែនការការងារប្រចាំឆ្នាំសំរាប់រយះពេលទាំង១២ខែ ដែលយើងធ្លាប់ធ្វើកន្លងមក វាធ្វើឲប៉ះពាល់ដល់ប្រសិទ្ធិភាពការងារទៅវិញទេ ពីព្រោះ វាជំរុញយើងគ្រប់គ្នាឲចេះតែគិតថា យើងមានពេលច្រើន (រហូតដល់ទៅដល់១២ខែឯណោះ) សំរាប់សំរេចកិច្ចការដែលគ្រោងទុក ។ ដូច្នេះវាគ្មានអ្វីត្រូវព្រួយបារម្មណ៏ពេកនោះឡើយ ។ ជាលទ្ធផល ជួនកាលយើងខ្ជិល ។ យើងធ្វើរំភើយ ទុកការងារចោល មិនខ្វល់អើពើពីពេលវេលា មិនប្រញាប់ប្រញាល់ ឬមិនឃើញភាពបន្ទាន់អ្វីសំរាប់បំពេញការងារ ។ អព្ចាឹងហើយបានជារៀងរាល់ឆ្នាំ បន្ទាប់ពីយើងរៀបគំរោងការងារឬគោលដៅធំៗសំរាប់ឆ្នាំថ្មីហើយ យើងរមែងខកខានមិនបានអនុវត្តផែនការទាំងនោះឲបាន១០០ភាគរយស្ទើរាល់ៗឆ្នាំ ។

ដើម្បីបានលទ្ធផលល្អ ពីការរៀបចំគំរោងការងារនៅថ្ងៃខាងមុខ លោក Brian Moran និងលោក Michael Lennington ណែនាំថា ប្រិយមិត្តគួររៀនរៀបចំគំរោងការងារតាមរបៀបថ្មី ។ នោះគឺឈប់ប្រើកាលវិភាគមួយឆ្នាំ១២ខែ ហើយបែរមកប្រើប្រព័ន្ធមួយឆ្នាំ១២សប្តាហ៏វិញ ។ ប្រិយមិត្តគួរកំនត់ថា ក្នុងមួយឆ្នាំប្រិយមិត្តមានតែរយះពេល១២សប្តាហ៏ឬបីខែប៉ុណ្ណោះ សំរាប់រៀបចំ និងសំរេចទិសដៅការងារសំខាន់ៗ ។ នេះជាប្រព័ន្ធមួយដែលបង្ហាត់បង្ហាញប្រិយមិត្តឲចេះបែងចែកចក្ខុវិស័យធំៗឲទៅជាកិច្ចការតូចៗសំរាប់អនុវត្តក្នុងរយះពេលខ្លីដើម្បីប្រសិទ្ធភាព ។

គំរោងមួយឆ្នាំ១២សប្តាហ៏នេះ អាចជួយប្រិយមិត្តតាមដានការងារបានល្អ និងទទួលបានប្រសិទ្ធការងារខ្ពស់ ។ ព្រោះទីមួយ វាអាចជួយដាស់តឿនប្រាប់ប្រិយមិត្តឲយកចិត្តទុកដាក់ផ្តោតធ្វើកិច្ចការ ដោយមិនត្រូវពន្យាពេលឬខ្ជិលច្រអូស ដោយសារខ្លួនមានពេលតែ១២សប្តាហ៏ប៉ុណ្ណោះ ។ ទីពីរ វាបង្កលក្ខណះងាយស្រួលក្នុងការពិនិត្យតាមដានមើល ថាតើការងារណាខ្លះបានបំពេញចប់សព្វគ្រប់ ឬការងារណាខ្លះនៅមិនទាន់សំរេចតាមការកំនត់ទុក ។ និងទីបី ប្រព័ន្ធមួយឆ្នាំ១២សប្តាហ៏នេះ អនុញាតិ្តឲប្រិយមិត្តប្រើប្រាស់ពេលនៅសេសសល់ សំរាប់បំពេញគោលដៅដែលមិនទាន់សំរេច (តែសុំកុំរំពឹងតែទៅលើចំនុចចុងក្រោយនេះពេក :)) ។

ដូច្នេះ ពេលប្រិយមិត្តធ្វើគំរោងការងារឬផែនការឬគោលដៅថ្មីនាពេលខាងមុខ ចូរសាកល្បងវិធីរបស់លោក Brian Moran និងលោក Michael Lennington ខាងលើលមើលក្រែងបានលទ្ធផលប្រសើរជាងមុន ។ ចំនុចគួរចងចាំគឺថា ការអនុវត្តវិធីនេះបានជោគជ័យឬមិនបានជោគជ័យយ៉ាងណានោះ វាអាស្រ័យទៅលើការតាំងចិត្តមោះមុតរបស់ប្រិយមិត្តម្នាក់ៗ ។     



Categories: គំនិតល្អៗពីសៀវភៅ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: