អ្នកណាខ្លះគួរទទួលខុសត្រូវរឿងនេះ?

school-295210_1280ជាហូរហែរយើងបានឮទស្សនះជាច្រើនលើកឡើងប្រឆាំងនឹងកម្មវិធីសិក្សារបស់សាលា។ ទស្សនះទាំងនោះហាក់បង្ហាញការមិនពេញចិត្តដែលសាលារៀនទាំងថ្នាក់បថមនិងថ្នាក់មហាវិទ្យាល័យខកខានមិនបានផ្តោតការយកចិត្តទុកដាក់ផ្តល់ចំនេះជំនាញ ដែលសង្គមត្រូវការឬដែលអ្នកបព្ចាប់ការសិក្សា អាចយកទៅប្រើប្រាស់មានប្រសិទ្ធិភាពក្នុងការងារនិងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងផុសនេះខ្ញុំនឹងលើកយកមតិរបស់បុគ្គលពីរបីនាក់ក្នុងចំនោមឥស្សរជន អ្នកកវីនិពន្ធ អ្នកនយោបាយ និងពលរដ្ធធម្មតារាប់មិនអស់ដទៃទៀត ដែលបានប្រតិកម្មលើបព្ហានេះនិងចង់សួរថា តើមិត្តអ្នកអានគិតដូចម្តេចដែរ?

ក្នុងសៀវភៅប្រលោមលោកបែបរូបភាព “Sandman” អ្នកនិពន្ធលោក Neil Gaiman បានលើកឡើងចំនុចជាច្រើន ដែលសាលាមិនបានដាក់បព្ចាូលក្នុងកម្មវិធីអប់រំរបស់ខ្លួន។ លោកថាសាលាមិនបានបង្រៀនសិស្សឲចេះស្រលាញ់អ្នកដទៃ ឬឲចេះស្វែងរកភាពល្បីល្បាញអ្វីឡើយ។ បើចង់ដឹងចង់ចេះពីរបៀបធ្វើយ៉ាងណាឲខ្លួនមានទ្រព្យធន ឬធ្វើយ៉ាងណាបើចង់ក្រតោកយ៉ាក ក៏កុំទៅរំពឹងសាលាដែ រព្រោះសាលាគ្មានកម្មវិធីបែបណឹងទេមិនតែប៉ុណ្ណោះ សាលាក៏មិនបានបង្ហាត់បង្រៀនសិស្សឲចេះរកដំណោះស្រាយសមស្របណាមួយដែរ បើគេឈប់ស្រលាញ់ ឬលែងចូលចិត្តអ្នកណាម្នាក់។ សិស្សតែងមិនចេះថ្លឹងថ្លែងស្ទាបស្ទង់អារមណ្មអ្នកដទៃបានត្រឹមត្រូវ ព្រោះពួកគេមិនបានទទួលការណែនាំបង្ហាត់បង្ហាញលើវិញាសារនេះនៅសាលា។ លោក Neil Gaiman បន្ថែមថា នៅចំពោះមុខមនុស្សកំពុងដេកលើគ្រែចាំថ្ងៃស្លាប់ សិស្សក៏មិនដឹងត្រូវនិយាយថាម៉េចឡើយ ព្រោះពួកគេមិនបានរៀន។ សុរបទៅ លោក Neil Gaiman អះអាងថា សាលាមិនបង្រៀនសិស្សឲចេះអ្វីដែលពួកគេត្រូវចេះ សំរាប់ជីវិតនិងសង្គមឡើយ

អ្នកនិពន្ធសៀវភៅឪពុកអ្នកមានឪពុកអ្នកក្រលោក Robert T. Kiyosaki ក៏បានស្តីបន្ទោសសាលារៀនថាគិតគូរយកចិត្តទុកដាក់ផ្តោតតែទៅលើពិន្ទុ។ សាលាមិនបានបង្រៀនសិស្សអោយហ៊ានធ្វើកំហុស អោយចេះបត់បែនតាមកាលៈទេសៈ និងឲចេះផ្នែកហិរញវត្ថុអ្វីទាល់តែសោះ

ក្នុងពេលថ្មីៗនេះ អ្នកទាំងអស់គ្នាក៏ប្រហែលបានឮ ពីការដែលមហាសេដ្ធីមានប្រាក់រាប់កោដ៏និងជាសហស្ថាបនិកក្រុមហ៊ុនបង់ប្រាក់អនឡាញ PayPal លោក Peter Thiel បានចេញមុខលើកទឹកចិត្ត តាមរយះការផ្តល់ប្រាក់ឧបត្ថម្ភ ឲយុវជនយុវនារីបោះបង់ចោលបំណងប្រាថ្នាឬផែនការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ ដោយលោកគិតថាកម្មវិធីសិក្សានៅទីនោះ បានត្រឹមធ្វើឲនិស្សិតជំពាក់បំណុលថ្លៃសាលាវាន់កហើយពេលចេញធ្វើការ បានទទួលប្រាក់ខែល្មមៗ សំរាប់រស់មួយគែៗប៉ុណ្ណោះ។

គិតម៉េចដែររឿងណឹង? តើអ្នកគិតថាជោគវាសនាអនាគតរបស់សិស្សនិស្សិតគួរតែជាកាតព្វកិច្ចរបស់សាលាឬរបស់គ្រូបង្រៀនតែម្នាក់ឯងឬយ៉ាងណា


Picture: Pixabay



Categories: អប់រំឧត្តមសិក្សា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: