ដំបូន្មាន៤ចំនុច របស់លោក Mark Cuban

photo_2018-06-05_11-02-03តើចង់ដឹងថា លោក Mark Cuban ធ្វើអ្វីខ្លះ តាមរបៀបណា ទើបអាចក្លាយជាកំពូលអ្នកមានទាំងវ័យក្មេង? សូមអានចំនុចសង្ខេបសំខាន់ៗក្នុងសៀវភៅរបស់គាត់ How to Win at the Sport of Business (2011) ជាមួយខ្ញុំ ។ អ្នកចូលចិត្តបាល់បោះ ប្រហែលជាធ្លាប់ឮឈ្មោះលោក Mark Cuban ។ លោកគឺជាម្ចាស់ក្លឹប The Dallas Mavericks ក្របខ័ណ្ឌ NBA ក្នុងក្រុងដាឡាស រដ្ធតិចសាស ។ លោកបានបង្កើតក្រុមហ៊ុនដំបូងរបស់គាត់ ក្នុងគ្រាកំពុងរស់នៅក្នុងផ្ទះអាផាតមិនបីបន្ទប់ជាមួយមនុស្ស ៦នាក់ផ្សេងទៀត (ក្រែងបងប្អូនឆ្ងល់ អ្នកនៅសែរផ្ទះបីបន្ទប់ ជាមួយមនុស្សពេញវ័យ៦នាក់ ហើយអាចបើកក្រុមហ៊ុនបាន ជារឿងមិនធម្មតា) ។ លោកបានតស៊ូជំនះគ្រប់ឧបសគ្គ រហូតក្លាយជាពាណិជ្ជករមានទ្រព្យរាប់ពាន់លានដុល្លារក្នុងពេលសព្វថ្ងៃ ។

នៅក្នុងសៀវភៅ How to win at the sport of business លោក Mark Cuban បានផ្តល់នូវដំបូន្មានល្អៗ និងបានពន្យល់ពីរបៀបដែលអ្នកជំនួញគួរធ្វើ ដើម្បីឲមុខរបររបស់ខ្លួនលូតលាស់ទៅមុខ ។ ជាមួយគ្នានោះ លោកក៏បានរៀបរាប់ពីដំនើរជីវិតរបស់លោកគួរឲចាប់អារម្មណ៏ផងដែរ ។ ដូចជាថាតើ លោកប្រែក្លាយចិត្តស្រលាញ់កីឡាបាល់បោះរបស់លោក ឲទៅជាមុខរបរមួយដ៏ជោគជ័យដូម្តេច និងនិយាយពីការតាំងចិត្តមុះមុត ក្នុងការប្រែខ្លួន ពីយុវជន​ដាច់យ៉ៃម្នាក់ឲក្លាយទៅជាមហាសេដ្ធីល្បីល្បាញដូចមេ្តចជាដើម ។

ខាងក្រោមនេះជាចំនុចសំខាន់ៗមួយចំនួន ដែលលោក Mark Cuban បានចែករំលែកក្នុងសៀវភៅរបស់គាត់ ។ ទីមួយ លោកណែនាំថាអ្នកអានដែលដាក់ចិត្តដាក់កាយចង់ប្រឡូកក្នុងមុខរបរជំនួួញទាំងអស់ គួរចេះប្រើប្រាស់ប្រាក់កាសដែលរកបានទៅវិនិយោគឡើងវិញលើមុខជំនួញណាដែលខ្លួនស្រលាញ់ ។ ប៉ុន្តែលោកក្រើនរំលឹកថា ចូរកុំប្រញាប់ព្យាយាមប្រែក្លាយអ្វីដេលខ្លួនស្រលាញ់នោះ ទៅជាឧបករណ៏សំរាប់រកប្រាក់លឿនពេក ។  គេគួរចេះរកនិងសន្សែសន្សំប្រាក់កាស តាមរយះការជួយដោះស្រាយបព្ហា ឬឆ្លើយតបតាមទីផ្សារ និងតំរូវការរបស់អតិថិជន ទោះជាកិច្ចការនោះមិនមែនជាចំណង់ចំនូលចិត្តរបស់ខ្លួនក្តី ។ អ្នកគង់តែអាចត្រឡប់ទៅធ្វើអ្វី ដែលខ្លួនចង់ធ្វើពិតប្រាកដនៅពេលក្រោយមិនខាន ។

ចំនុចទីពីរគឺ អ្នកត្រូវចេះរកវិធីកែលំអរ អភិវឌ្ឌន៏ខ្លួន និងក្រុមហ៊ុនជាដរាប ។ លោកអះអាងថា ជោគជ័យរបស់លោកមួយផ្នែក គឺកើតឡើងពីការដែលលោកខិតខំរៀនសូត្រឥតស្រាកស្រាន មិនដែលខ្ជិលច្រអូស និងមិនចេះនឿយហត់ ។ លោកថា ពេលអ្នកដទៃយកពេលទៅមើលទូរទស្សន៏ លោកយកពេលទៅរៀនសូត្រ ទៅអានសៀវភៅ មិនចំណាយឥតប្រយោជន៏ឡើយ ។ លោកអានពីរបៀបសរសេរកម្មវីធីកុំព្យូទ័រ សៀវភៅអំពីសហគ្រិនពីអ្នកជំនូញល្បីៗជាដើម ដើម្បីបន្ថែមការយល់ដឹង ។ លោកធ្វើអ្វីគ្រប់យ៉ាងដើម្បីដើរឲបានមុនអ្នកដទៃ ។ លោក Mark Cuban ដាស់តឿនថា អ្នកត្រូវចេះស្វែងរកឧកាសសំរាប់បង្កើនចំណេះដឹងផ្ទាល់ខ្លួនឲបានទៀតទាត់ ។

ចំនុចទីបី នៅក្នុងកិច្ចការជំនួញ អ្នកត្រូវការមានប្រៀប ។ លោក Mark Cuban ផ្តាំថា ជំនួញជាល្បែងដែលលេងមិនចេះចប់ ។ បើចាប់ផ្តើមរកសុី ត្រូវតែមានការប្រកួតប្រជែងជាដរាប ។ ចូរកុំនៅស្ងៀម កុំគិតថាខ្លួនបានជោគជ័យហើយ ខ្លួនឈប់ប្រឹងប្រែង ពីព្រោះបើរវល់តែគិតដូច្នោះ អ្នកជំនូួញឬក្រុមហ៊ុនដទៃ គេនឹងកំចាត់អ្នកឲខ្ទាតចេញពីសៃវៀន ឲក្ស័យធនមិនខាន ។ ដូច្នេះ អ្នកត្រូវការទឹកចិត្តប្តូរផ្តាច់ ចង់ឈ្នះ ចង់ក្លាយជាមនុស្សឆ្លាតជាងគេ មនុស្សត្រៀមខ្លួនបានល្អជាងគេ ។  អ្នកត្រូវហ៊ានបូជាពេលម៉ោងធ្វើការ ។ មិនគួរគិតថា យប់ថ្ងៃព្រឹកល្ងាចអ្វីឡើយ ។ មួយទៀតគឺ ត្រូវរក្សាឥរិយាបថវិជ្ជមានឲខ្ជាប់ខ្ជួន និងត្រូវយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ឲបានល្អបំផុតគ្រប់ពេល ។

ចំនុចទីបួន ទោះជាមុខរបររបស់អ្នកកាក់កប ឬជោគជ័យប៉ុណ្ណា ចូរកុំភ្លេចអតិថិជនឲសោះ ។ ទោះជាកាលះទេសះណាក៏ដោយ អ្នកត្រូវថែរក្សា យកចិត្តទុកដាក់ចំពោះអតិថិជន ធ្វើយ៉ាងណាឲពួកគេពេញចិត្តនិង សេវារបស់អ្នកជានិច្ច ។

លោក Mark Cuban ផ្តែរផ្តាំថា របររកសុីមិនមែនជារបរងាយទេ ។ តែបើអ្នកមានការព្យាយាម មានឆន្ទះមុះមុតគ្រប់ពេល អ្នកនឹងអាចធ្វើបានជោគជ័យ ។



Categories: Books I read

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: