ជំងឺ៦មុខដែលមនុស្សខ្លាចបំផុត!

photo_2017-10-22_06-29-34ខាងក្រោមនេះជាជំងឺខ្លាច ឬភាពខ្លាច ឬសេចក្តីខ្លាច៦យ៉ាង ដែលខ្ញុំដកចេញពីសៀវភៅក្លាសិក Think and Grow Rich បោះពុម្ភឆ្នាំ1937 របស់លោក Napoleon Hill ។ ប៉ុន្តែ​ ភ្ជាប់ជាមួយសេចក្តីខ្លាចនិមួយៗ គឺជាទស្សនះបន្ថែមរបស់ខ្ញុំ ។

  1. ខ្លាចក្រ (Fear of poverty):  ចេះខ្លាចអព្ចាឹងល្អហើយ ព្រោះវាបង្ហាញថាយើង​នៅមានចិត្តចង់មានចង់បាន ។ តែបើចង់កុំឲក្ររហូត គួរតែខិតខំ ។ ខំរៀន ខំធ្វើការ ខំរកសុី ។ កុំទំនរ ! កុំខំតែដើរសុីផឹក ព្រោះគិតថា ទាល់តែចេះសុីផឹក​ ទើបចេះ​រក​ ទើប​ចេះចាយ​ ។ សុីផឹកខ្លាំងពេកប្រយ័ត្ន…។ 
  2. ខ្លាចគេរិះគន់ (Fear of criticism): ខ្លាចគេថា ។ ខ្លាចខ្លួនអន់ ។ កុំគិតដូច្នោះ​ ។ កុំប្រកាន់ទស្សនះបែបណឹង ។ អ្នកផ្សេងគេមានរឿងរ៉ាវរបស់គេរាប់មិនអស់​ សំរាប់គិតគូរដែរ គេគ្មានពេលឯណាមកគិតពីយើងទេ ។ ពិតហើយ វាច្បាស់ជាមានអ្នក​ ដែលចាំតែរិះគន់ ចាំតែថា ចាំតែមើលយើងលើ្រកោម ។ តែកុំទៅខ្វល់ចំពោះអាកប្បកិរិយាឬទង្វើររបស់មនុស្សប្រភេទណឹង ។ វាគ្មានបានជាសាច់ការអ្វីទេ ។
  3. ខ្លាចជំងឺ (Fear of ill health): បើខ្លាចឈឺ សូមកុំហូបកុំផឹក​ឲ​ហួសកំរិតដែលរាងកាយត្រូវការ ។ កុំយកលេសថា មិត្តភ័ក្របង្ខំ បើមិនផឹកមិនកើត វាមិនល្អមើល! បើមិត្តភ័ក្រមិនចេះស្តាប់ហេតុផល មិនចង់ឲយើងរស់បានយូរ គេមិនមែនជាមិត្តភ័ក្រពិតប្រាក​ដ​ទេ ។ ចាំ​ទុក​អោយ​ច្បាស់​ ។ យើងមានជំរើសរវាងរស់នៅ មានសុខភាពល្អ សំរាប់ខ្លួនឯងនិងក្រុមគ្រួសារ ឬបន្តផឹកសុីជាមួយ​មិត្តភ័ក្រដើម្បីនាំជំងឹដល់ខ្លួន និងនាំទុក្ខដល់អ្នកជុំវិញខ្លួន ។ បើដឹងថា ត្រូវជ្រើសរើសផ្លូវដើរណាហើយ ចូរកុំភ្លេចហាត់ប្រាណ​ឲបានទៀតទាត់រាល់ថ្ងៃផង ។
  4. ខ្លាចបាត់បង់ក្តីស្រលាញ់ពីអ្នកណាម្នាក់ (Fear of loss of love of someone): សាងតែអំពើល្អរហូតទៅ ផលល្អនឹងតបស្នង មិនខានឡើយ ព្រោះអ្នកណាក៏ដឹងដែរថា អំពើល្អ វាមិនចេះសាបសូន្យទេ ។ យកចិត្តទុកដាក់ដល់គូរស្នេហ៏ កុំរើសពេលអោយ​សោះ​ ។ កុំពេលស្គាល់គ្នាដំបូង​ ឬមុនរៀបការ ស្រលាញ់ណាស់ គ្មានលក្ខខណ្ឌអីទេ ប្រាប់មក! ធ្វើអ្វីក៏ធ្វើដែរ តែដល់ការរួច គិតថារួចខ្លួន ។ បើគិតអព្ចាឹង ដដែល តើមានប្រយោជន៏អី ទៅខ្លាចបាត់បង់ ។ វាគង់នឹងបាត់បង់ទេ ។
  5. ខ្លាចចាស់ (Fear of old age): កុំខ្លាចចាស់ ។ ព្រះពុទ្ធនៃយើងលោកថា កើតចាស់ឈឺស្លាប់ ។ គេចទៅណាក៏មិនផុតដែរ ។  ដូច្នេះ​ ក្នុងគ្រាកំពុងរស់រៀនមានជីវិត​ ​ចូរ​រៀន​រស់ឲមានន័យ មានសេចក្តីថ្លៃថ្នូរ រៀនស្រលាញ់ខ្លួន ស្រលាញ់ក្រុមគ្រួសារ ប្រទេសជាតិ ។ ភាពចាស់ វ័យជរាទុកឲវាដំនើរទៅតាមធម្មជាតិ កុំបារម្ភហួសហេតុពេក ។
  6. ខ្លាចស្លាប់ (Fear of death):កុំខ្លាចស្លាប់ ។ វាគ្មានប្រយោជន៏ទេ ព្រោះដូចខ្ញុំនិយាយ​ខាង​លើ​អព្ចាឹង​ វាគង់នឹងមកដល់ ។ មិនបាច់គេចទៅណាទេ ហើយបើចង់គេចវៀស​ ក៏គេចមិនរួចដែរ ។ បង្រៀនចិត្តឲចេះគិតថា វាជារឿងធម្មជាតិ ជារឿងធម្មតាទៅ វាគ្រប់គ្រាន់ទៅហើយ យូរៗគង់នឹងធ្លាប់ គង់នឹងឈប់គិតច្រើនពីវា គង់នឹងចេះទទួលស្គាល់ថាជីវិតវាមិនអមតះអ្វីទេ ។ តែអ្នកខ្លះគិតថា ខ្លួនមិនទាន់ចង់ស្លាប់ ព្រោះខ្លួន នៅមិនទាន់បានធ្វើអ្វី ឬសំរេចគោលដៅអ្វីមួយ មិនទាន់រកប្រាក់បានច្រើនគ្រប់គ្រាន់ទុកឲកូនចៅ  មនុស្សជុំវិញដែលខ្លួនស្រលាញ់នៅឡើយ ។ ខ្លួនមិនទាន់ចង់ទៅណាទេ ព្រោះខ្លួនមិនចង់ឃើញពួកគេក្រ លំបាក ។ល។ និង ។ល។ បើបារម្ភដូច្នេះមែន វិធីតែមួួយគឺមានតែខិតខំប្រឹងប្រែងទេ ពោលគឺមានតែយកពេលដែល​នៅសេសសល់ទាំងប៉ុន្មាន ទៅប្រើឲមានប្រយោជន៏ កុំរវល់តែគិតពីរឿងស្លាប់ ។ ដូចជា​ គួរចំណាយពេលជាមួយកូនចៅ  ជាមួយស្វាមីភរិយា ជាមួយឪពុកម្តាយ ឬមនុស្សជុំវិញខ្លួនឲបានច្រើន ។ ធ្វើអ្វីល្អៗជាមួយពួកគេកុំឲរលំងថ្ងៃ ដូចជាមុនចូលដំណេក ។ ចំណាយពេលពីរបីនាទីសាសងគ្នា ប្រើពាក្យពេជ្រផ្អែមល្ហែមដាក់គ្នាក៏បាន ។ អ្នកខ្លះមិនហ៊ាន សូម្បីតែនិយាយថា Good night ឬប៉ាស្រលាញ់កូន ឬបងស្រលាញ់អូន ឬកូនស្រលាញ់ប៉ា ឬកូនស្រលាញ់ម៉ែ ។ល។ បើពិបាកណាស់ ចូរកុំភ្លេចឲសោះ (ខ្ញុំមិនដាក់បណ្តាស់សាអីទេ ។ ខ្ញុំគិតចឹងតែរាល់ថ្ងៃ) ជួនកាលយើងចូលទៅគេង ស្អែកឡើង អត់ភ្ញាក់រហូតក៏គ្មានអ្នកណាមើលឃើញមុនទេ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: