Category: គន្លឹះជីវិតនិងការងារ

Invest in yourself! Release toxic people around you!

One of the critical things you can do to change your life for the better is to get rid of toxic friends or people around you. Removing them out of your life will enable you to save both time and energy for personal and…

សាកលមើល ៥-៤-៣-២-១!

ភ័យ បារម្មណ៏ ខ្លាច ខ្ជិល… ជាពាក្យយើងគ្រប់គ្នារមែងនឹកឃើញមុននឹងគិតឬចង់ធ្វើអ្វីមួយ ។ ចង់ខលទៅរកអ្នកណាម្នាក់មិនហ៊ាន ខ្លាច ខ្លាចមិនដឹងនិយាយថាម៉េច ខ្លាចដល់ថ្នាក់គិតថាប្រហែលខលមិនចូលទៅទៀតក៏មាន ។ ចង់សុំឲគេជួយ ខ្លាច ។ ខ្លាចក្រែងគេមិនជួយ ខ្លាចគេបដិសេធន៏ ខ្លាចខ្មាស់គេ ។ ចង់ងើបពីដេកអោយរហ័សរហួនដូចគេ អោយទាន់ពេលទាន់វេលា ខ្ជិល ។ ចង់ណាត់ជួបគេក៏ខ្លាច ចង់ចាប់ផ្តើមរកសុីក៏ខ្លាច ចង់មានក៏ខ្លាច សូម្បីតែចង់បិទ Account ហ្វេសប៊ុកដោយដឹងថាខ្លួនមិនសូវប្រើ ឬប្រើមិនចំណេញក៏ខ្លាច ។ តែហេ! រឿងខ្លាច ពេលខ្លះខ្ជិល អ្នកណាៗក៏ខ្លាចដែរ មិនថាគេ មិនថាខ្ញុំ ។ ជារឿងធម្មតា ។ បើដឹងថាខ្លួនឯងខ្លាចច្រើន គួររៀនផ្លាស់ប្តូរនិងកាត់បន្ថយចេញខ្លះទើបបាន ។ មនុស្សយើងខុសៗគ្នា ដូច្នេះយើងពិតជាត្រូវការវិធីសាស្រ្តដោះស្រាយខុសៗគ្នា…

បើសំរេចចិត្តធ្វើហើយ កុំខ្លាច!

តើអ្នកមានគោលដៅចង់សំរេចអ្វីខ្លះក្នុងខែនេះ ឬខែក្រោយ ឆ្នាំនេះឬឆ្នាំក្រោយ? តើមានចង់បានប្រាក់ខែ ប្រាក់ចំណូលច្រើនជាងមុនឬទេ? ឬក៏ចង់ទៅរៀននៅសាលាល្អ ឬចង់បានអាហារូបករណ៏ទៅរៀននៅបរទេស? ការដែលខ្ញុំសួរបែបនេះ ក៏ព្រោះថា បើអ្នកចង់សំរេចបំណងប្រាថ្នាខាងលើនេះ ឬកិច្ចការអ្វីៗគ្រប់បែបយ៉ាងក្រៅពីនេះ វាទាមទានូវការតាំងចិត្តប្រឹងប្រែងអំណត់អត់ធ្មត់ខ្ពស់ ពោលគឺមិនរុញរាមិនចុះញ៉ម និងឧបសគ្គទោះជាឧបសគ្គនោះធំប៉ុណ្ណា ឬពិបាកយ៉ាងណា ព្រោះទាល់ធ្វើបែបនេះជាប្រចាំទើបអាចនាំយើងទៅភាពជោគជ័យបាន ។ ពិតប្រាកដណាស់ ការសំរេចចិត្តធ្វើអ្វីមួយមិនពិបាកទេ ។ ដែលពិបាកគឺពេលធ្វើសកម្មភាជាក់ស្តែង។ ពេលធ្វើសកម្មភាពយើងច្បាស់ជាជួបឧបសគ្គនេះឧបសគ្គនោះជៀសមិនផុតទេ ។ តែឧបសគ្គដែលយើងត្រូវជំនះជាចំបងនោះគឺប្រហែលមានតែពីរធំៗតែប៉ុណ្ណោះ គឺឧបសគ្គដែលកើតចេញពីកត្តាខ្លាចនិងឧបសគ្គដែលបណ្តាលមកពីកត្តារំខានជុំវិញខ្លួន ។ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ឧបសគ្គបែបនេះរាប់មិនអស់ ។ ដូចជាកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំតាំងចិត្តថា ខ្ញុំនឹងដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតឲបាន ហើយ បានខិតខំសរសេរផែនការសកម្មភាពសំរាប់អនុវត្តន៏គោលដៅនោះបានយ៉ាងល្អ ។ ខ្ញុំច្បាស់ក្នុងចិត្តថាខ្ញុំអាចធ្វើបាន តែដល់ថ្ងៃត្រូវធ្វើមែនទែន ស្រាប់តែខ្ញុំចាប់ផ្តើមខ្លាច ចាប់ផ្តើមសង្ស័យលើខ្លួនឯង ថាប្រហែលជាខ្លួនធ្វើមិនបាននិងមិនអាចប្រកួតប្រជែងជាមួយបេក្ខជនរាប់រយនាក់មកពីប្រទេសផ្សេងៗជុំវិញពិភពលោកនោះទេ ។ កត្តាខ្លាចធ្វើឲខ្ញុំរុញរា ដោយសារខ្ញុំខ្លាចធ្លាក់ ខ្លាចគេសើចចំអកថាមិនចេះមើលខ្លួន ។…

បោះបង់ចោលគំនិតអវិជ្ជមាន

ចង់ផ្លាស់ប្តូរជីវិតទៅរកភាពជោគជ័យ យើងទាំងអស់គ្នាត្រូវផ្លាស់ប្តូរទំលាប់គិត ផ្លាស់ប្តូរគំនិតអវិជ្ជមាន ដែលតែងតែរារាំងរំខានដល់ការងារក៏ដូចជាជីវិតប្រចាំថ្ងៃរបស់យើង ។ គំនិតទាំងនេះប្រាប់យើងថាយើងមិនល្អ យើងមិនសាក់សម មានរូបរាងធាត់អាក្រក់ យើងចំឡែកខុសពីអ្នកដទៃ គ្មានអ្នកណាស្រលាញ់ឬចង់រាប់រក ឬធ្វើអី្វក៏មិនជោគជ័យដែរ យកល្អយើងគួរលះបង់ឈប់ធ្វើវាទៅ ។ ល។ និង ។ល។ មនុស្សយើងគ្រប់ៗគ្នាសុទ្ធតែធ្លាប់គិតរបៀបនេះ គ្រាន់តែថាអ្នកខ្លះគិតច្រើនអ្នកខ្លះមិនសូវគិតប៉ុណ្ណោះ ។ ការគិតបែបនេះរៀងរាល់ថ្ងៃ អាចបំផ្លាញសុភមង្គល ធ្វើឲយើងកាន់តែស្រេ្តស កាន់តែធ្លាក់ទឹកចិត្ត នាំមកនូវជំងឺ ប៉ះពាល់ដល់សុខភាពទូទៅ ហើយជាចុងក្រោយគឺទាញយើងឲដើរថយក្រោយ មិនអាចឈានទៅសំរេចគោលដៅជីវិតធំៗសំខាន់ៗអ្វីបានឡើយ ។ បើគិតតែពីអវិជ្ជមាន ពោលគឺគិតតែពីការលំបាកឬបរាជ័យនោះ ៗជីវិតយើងប្រាកដ ជានាំទៅរក ឬឆ្លុះឲឃើញតែពីភាពលំបាកភាពនិងបរាជ័យណឹងឯង ។ ដូច្នេះយើងត្រូវរៀនគ្រប់គ្រងចិត្តកុំឲគិតពីរឿងរ៉ាវអវិជ្ជមាន និងត្រូវផ្លាស់ប្តូរឬបំបាត់គំនិតអវិជ្ជមានទាំងថ្មីទាំងចាស់ចេញឲអស់ ដោយជំនួសមកវិញនូវផ្នត់គំនិតវិជ្ជមានសំខាន់ៗល្អៗ ដែលអាចធ្វើឲយើងអាចក្លាយជាម្ចាស់ក្នុងការសំរេចចិត្តសព្វសារពើ ។ ទីបំផុតក្លាយជាម្ចាស់លើជោគវាសនាខ្លួនបាន ដោយមិនថិតនៅក្រោមឥទ្ធិពលពីខាងក្រៅតទៅទៀត ។

រៀនកាត់បន្ថយភាពធុញថប់ក្នុងចិត្ត

តើអ្នកដែលមានពេលណាមួយដែលអ្នកចង់ធ្វើអ្វីមួយ តែដូចជាគ្មានទឹកចិត្តចង់ធ្វើ ឬទុញទ្រាន់នឹងធ្វើដែរឬទេ? បើធ្លាប់ នោះគឺវាបណ្តាលមកពីអ្នកធុញថប់ ឬមិនមានគោលដៅច្បាស់លាស់ ថាខ្លួនចង់ធ្វើអ្វីឬចង់បានអ្វី ។ បើប្រទះបព្ហានេះ ចូរកុំបណ្តែតបណ្តោយឲស្ថានភាពនេះអូសបន្លាយពេលយូរទៅមុខឲសោះ គឺត្រូវរកវិធីសាស្រ្តផ្សេងៗមកទប់ស្កាត់ឲទាន់ពេលវេលា ពីព្រោះថាករណីនេះវាអាចនាំឲអ្នកកាន់តែមិនសប្បាយចិត្ត ឬមានភាពរឹតរួតតាងតឹងផ្នែកផ្លូវចិត្ត ប៉ះពាល់ដល់សុខភាព សុភមង្គល និងផលិតភាពការងាររបស់អ្នកកាន់តែធ្ងន់ធ្ងរ ។ វិធីទប់ស្កាត់មានច្រើនយ៉ាង ហើយមនុស្សម្នាក់ៗមានវិធីលើកទឹកចិត្តខ្លួនឯងខុសៗគ្នា ។ អ្នកខ្លះចូលចិត្តស្តាប់តន្រ្តី ។ អ្នកខ្លះចូលចិត្តធ្វើម្ហូបឆ្ងាញ់ៗ អ្នកខ្លះហាត់ប្រាណ បរិភោគអាហារដែលខ្លួនចូលចិត្ត អ្នកខ្លះចូលចិត្តធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗ ហើយអ្នកខ្លះទៀតយកសៀវភៅមកធ្វើជាមិត្ត ឬរៀនអ្វីដែលថ្មីៗ មើលកុនមើលទូរទស្សន៏ជាដើម ។ល។ ខ្ញុំចូលចិត្តអានសៀវភៅព្រឹកព្រលឹមក្រោយងើបពីដំណេកភ្លាម ធ្វើបែបនេះជួយឲខ្ញុំកាត់សាញឈប់ស្មុកបានយ៉ាងច្រើន ។ ដូច្នេះធ្វើអ្វីក៏បានដែរឲតែវាជួយដល់អ្នក ។ បើអ្នកចង់កុំឲខ្លួនមានការធុញថប់ អ្នកគួរចៀសវាងកុំអង្គុយរង់ចាំពេលដែលខ្លួនឈប់ធុញមកដល់ ត្រូវចេះរកវិធីមកផ្លាស់ប្តូរវាតាមរយះការធ្វើសកម្មភាពមួយចំនួនដូចដែលរៀបរាប់មកខាងលើ ឬសកម្មភាពផ្សេងៗដទៃទៀតដែលអាចជួយឲអ្នកត្រឡប់ទៅរកភាពជាមនុស្សចង់ធ្វើការងារឡើងវិញ ។

ផ្តោតលើចំនុចខ្លាំង!

មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចខ្សោយរៀងៗខ្លួន ។ អ្នកជោគជ័យប៉ុណ្ណាក៏មិនខ្វះចំនុចខ្សោយដែរ ។ តែអ្នកជោគជ័យភាគច្រើន គេមិនខ្វល់គិតបារម្មណ៏ពីចំនុចខ្សោយទេ ។ ផ្ទុយទៅវិញ គេផ្តោតតែទៅលើចំនុចខ្លាំង ឬចំនុចដែលគេអាចកែកុនធ្វើឲបានកាន់តែប្រសើរប៉ុណ្ណោះ​ ។ ដើម្បីជួយធ្វើឲយើងមានជំនឿជាក់លើខ្លួនឯង កាន់តែមានចំណេះដឹង កាន់តែរីក​ចំរើននិងកាន់តែមានជោគជ័យក្នុងជីវិត យើងគ្រប់គ្នាគប្បីខំបំភ្លេចនិងឈប់គិតពីចំនុចខ្សោយ​ ធ្វើតាមអ្នកជោគជ័យម្តង​ គឺបែទៅផ្តោតលើតែចំនុចខ្លាំងវិញ​ ។ កុំប្រកែកថាខ្លួនគ្មានចំនុចខ្លាំង ។ អ្នកណាក៏មានដែរ​ តិចតួចប៉ុណ្ណាមិនអត់ទេ ។ អ្វីទៅចំនុចខ្លាំង? ចំនុចខ្លាំងសំដៅលើចំណេះ ជំនាញ សមត្ថភាព បុគ្គលិកលក្ខណះ អាកប្បកិរិយា ភាពអំណត់ធ្មត់ អី្វល្អៗដែល​យើងមាន ឬដែលយើងអាចកែលំអឲកាន់តែល្អទៅមុខ ។ ពូកែសរសេរ ពូកែច្រៀង ចេះបង្រៀននេះបង្រៀននោះ ទាំងអស់នេះជាចំនុចខ្លាំង ។ បើពូកែសរសេរ គួរខិតខំសរសេរឲកាន់តែពូកែ​ កាន់តែប្រសើរ ។ បើយើងតាំងចិត្ត បើយើងចំណាយពេលអង្គុយសរសេរឲបានគ្រប់គ្រាន់នោះមិនយូរ​មិនឆាប់យើងនឹងកាន់តែពូកែសរសេរ…

គិតតែកុំឲហួសហេតុ!

ជាញឹកញាប់ មនុស្សយើងមិនព្រមធ្វើអ្វីទៅតាមសុភាវគតិធម្មជាតិខ្លះទេ ។ មុននឹងធ្វើអ្វីមួយ យើងរមែងគិតចុះគិតឡើង ម្តងហើយម្តងទៀត រកហេតុ រកផលគ្មានទីបព្ចាប់ រហូតជួូនកាលដល់ពេលដែលត្រូវធ្វើមែនទែន បែទៅជាខ្លាចមិនហ៊ានធ្វើទៅវិញក៏មាន ។ ព្រោះអី្វ? ព្រោះតែយើងចូលចិត្តគិតច្រើនហួសហេតុ ចូលចិត្តធ្វើឲរឿងសាមញតូចមួយ ទៅជារឿងធំ ទៅជារឿងពិបាកដោះស្រាយ។ ជួនកាលរឿងដែលល្អសោះក៏គិតឃើញទៅជាអាក្រក់ ទៅជារឿងគួរឲខ្លាច ។ សត្រូវក្លាយជាមិត្ត មិត្តក្លាយជាសត្រូវ ។ វក់វីមិនដឹងទឹសមិនដឹងតំបន់ មិនដឹងត្រូវធ្វើយ៉ាងម៉េច ចេញតាមច្រកណា ។ បើនិយាយទៅ វាមានឧទាហរណ៏ទាក់ទិននឹងបព្ហាខាងលើនេះច្រើនរាប់មិនអស់ ។ តែ តើមិត្តអ្នកអានមានធ្លាប់ឮ​ ឬធ្លាប់ជួបប្រទះទេ រឿងដែលពេលយើងមិននូវផ្ទះ ឬមិននៅកន្លែងធ្វើការ ហើយមានមិត្តភ័ក្រ ឬអ្នកណាម្នាក់ទូរស័ព្ឌមករក ហើយផ្តាំផ្ញើរឲយើងទៅជួបឬខលទៅរក? សំរាប់មនុស្សមួយចំនួនធំ ពេលឮគេប្រាប់ដូច្នេះភ្លាម គឺគេមិនប្រញាប់ខលទៅរក ឬចេញទៅជួប​ទេ ផ្ទុយទៅវិញគេបែរទៅជាខ្វល់ខ្វាយនៅមិនស្ងៀម ចំណាយពេលមិនតិចសួរខ្លួនឯងចុះឡើងថា តើវាមានបព្ហាអ្វីបានជាគេចង់ឲទៅជួបឬខលទៅរក…

កុំខ្លាចកំហុសហួសហេតុខ្លាំងពេក!

កំហុសជាចំណែកសំខាន់មួយនៃជីវិតមនុស្សយើង ។ តែមនុស្សគ្រប់គ្នាមិនចង់ឮទេពាក្យកំហុសនេះ ដោយសារតែយើងនាំគ្នាយល់ខុសថា កំហុសឆ្លុះឲឃើញថា យើងជាមនុស្សខ្សោយ ឬមនុស្សល្ងង់​ ឬមនុស្សអន់ ។ ការពិតវាមិនដូចដែលយើងគិតនេះទេ ។ ពិតមែនហើយ អ្នកណាៗក៏ចង់ធ្វើអី្វមួយឲបានត្រឹមត្រូវ ឲបានល្អឥតខ្ចោះនោះដែរ តែដូចដែលយើងបានដឹងបានឮ ឬធ្លាប់បានជួបប្រទះឆ្លងកាត់ផ្ទាល់ខ្លួនកន្លងមក ការធ្វើខុសត្រង់នេះបន្តិចត្រង់នោះបន្តិច ហាក់ដូចជាមិនមែនជាអ្វីធំដុំដល់ថ្នាក់ស្លាប់រស់ឯណាផង ។ មានចាំកាលនៅតូចៗទេ? កាលពីយើងរៀនជិះកង់ ជួនកាលយើងដួលត្រឡប់ត្រឡិន ដាច់ក្បាលជង្គង់ ដាច់ដៃដាច់ជើងម្តងជាពីរដង តែយើងនៅតែចង់ជិះហើយរៀនជិះរហូតទាល់តែចេះ ។ ករណីនេះក៏ដូចជាករណីផ្សេងៗរាប់មិនអស់ដទៃទៀតដែរ គឺថាកំហុសវាជួយយើងឲឈានទៅរកជោគជ័យ ។ មានកំហុសមានន័យថា យើងកំពុងធ្វើអ្វីមួយ ឬកំពុងស្វែងរកដំណោះស្រាយចំពោះបព្ហាដែលយើងកំពុងប្រឈម ។ លទ្វផលគឺវានាំយើងឲវិវត្តន៏រីកចំរើនទៅមុខ ។ ដែលគួរឲបារម្មណ៏គួឲខ្លាចគឺអ្នកដែលមិនធ្លាប់មានកំហុស ឬអ្នកដែលមិនចង់ធ្វើឲមានកំហុសសោះឯណោះទេ ព្រោះបើគ្មានកំហុសមានន័យថាអ្នកនោះឯងគ្មានបានធ្វើអី្វឡើយ ។ ដូច្នេះ កំហុុសជាឪកាសដែលយើងគ្រប់គ្នាមិនគួររត់គេចនោះទេ ព្រោះវាធ្វើឲយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ។ ស្គាល់ថាខ្លួនជាមនុស្សប្រភេទណា…

បួនវិធីដែលជួយយើងឲរស់សប្បាយរីករាយក្នុងថ្ងៃនេះ

ជាញឹកញយ មនុស្សយើងចូលចិត្តគិតខ្វល់ខ្វាយពីរឿងរ៉ាវអតីតកាលឬបើមិនដូច្នោះទេ ក៏វីវល់ជុំវិញតែបព្ហាដែលមិនទាន់កើតឡើងដែរ ។ ម្នាក់ៗចេះតែមិនអស់ចិត្តថាខ្លួនមិនគួរថ្លោះធ្លោយធ្វើកិច្ចការនេះ ឬកិច្ចការនោះមិនបានល្អ ហើយចេះតែរំលឹកប្រាប់ខ្លួនឯងថា នៅពេលខាងមុខនឹងមានហេតុការណ៏ផ្សេងៗកើតឡើង ដែលតំរូវឲខ្លួនដោះស្រាយឬជៀសវាងមិនខាន ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងវក់វីតែរឿងអស់ណឹងដដែលៗ ធ្វើឲយើងបាត់បង់ពេលវេលាយ៉ាងច្រើន ហើយ សឹងតែភ្លេចរស់នៅសំរាប់ថ្ងៃនេះទាំងស្រុង ។ ការជ្រើសរើសជីវិត​បែបខាងលើ ដែលគិតតែពីអតីតកាល​ឬអនាគតកាល វាមិនត្រឹមតែប្លន់យកសេចក្តីសុខផ្លូវចិត្តនិងផ្លូវកាយរបស់យើងតែ ក្នុងថ្ងៃនេះប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲជីវិតរស់នៅរបស់យើងទាំងមូលគ្មានន័យ និងបាត់បងគោលដៅផងដែរ ។ ដូចនេះ យើងតោងនាំគ្នាងាកមករៀនរស់នៅក្នុងពេលបច្ចុប្បន្នឲបានច្រើន ។ តើរស់នៅក្នុងពេលបច្ចុប្បន្នមានន័យដូចម្តេច ។ មានន័យថា យើងផ្តោតអារម្មណ៏ ផ្តោតចិត្តគំនិត អាកប្បកិរិយានិងទង្វើរសព្វបែបយ៉ាងសំរាប់តែនាទីនេះ និងព្រឹត្តិការណ៏ដែលកំពុងកើតឡើងក្នុងពេលនេះ ដោយមិនខ្វល់ មិនព្រួយបារម្មណ៏ពីពេលខាងមុខ ឬពីរឿងដែលកន្លងផុតទៅហើយនោះឡើយ ។ អតីតកាលនិងអនាគតកាល មិនមានរូបរាងឯណាឲពិតប្រាកដ នោះទេ ។ ស្អែកពិតជាពុំដែលមានទេ ។ យើងគ្រប់គ្នាខំទន្ទឹងរង់ចាំថ្ងៃស្អែក…

អានច្រើននាំមកនូវជោគជ័យ

តើការអានផ្តល់ប្រយោជន៏អ្វីខ្លះ? ការអានមិនថាសៀវភៅ កាសែត ទស្សនាវដ្តី ។ល។ និង ។ល។ ផ្តល់ទាំងការអប់រំនិងការកំសាន្ត ។ មនុស្សយើងជាច្រើន រាប់តាំងពីវីរជនរហូតដល់ជនធម្មតា រមែងអះអាងថា ការអានបានរួមចំនែកធ្វើអោយខ្លួនទទួលជោគជ័យ និងសំរេចគោលដៅធំៗក្នុងជីវិត។ អានបានច្រើនធ្វើអោយយើងចេះកាន់តែច្រើន និងយល់ដឹងជ្រួតជ្រៀបពីស្ថានការណ៏ផ្សេងៗកាន់តែសុីជំរៅ ។ ក្នុងថ្នាក់រៀនជោគជ័យមួយភាគធំក៏កើតឡើងតាមរយៈការអាន ហើយបើចាប់ផ្តើមអានតាំងពីវ័យក្មេងកាន់តែប្រពៃ ។ អ្នកស្រាវជ្រាវផ្នែកអប់រំនៅប្រទេសលោកខាងលិចបព្ជាក់លើបព្ហានេះថាក្មេងដែលមិនពូកែអានត្រឹមថ្នាក់ទីបី ប្រឈមនឹងការបោះបង់ចោលការសិក្សារហូតដល់ទៅបួនដងឯណោះ ។ ក្នុងវិស័យជំនួញ កិច្ចការនយោបាយ ការងារទូតក៏ដូចក្នុងជីវភាពរស់នៅប្រចាំថ្ងៃធម្មតា ការអានធ្វើអោយយើងចេះវិភាគ ចេះឆ្លុះបព្ចាំង និងធ្វើការសំរេចចិត្តបានច្បាស់លាស់ ដោយសារតែយើងអាចមើលឃើញ និងយល់ដឹងបព្ហាផ្សេងៗបានគ្រប់ជ្រុងជ្រោយ តាមរយៈគំនិត ទស្សនៈ មេរៀននិងបទពិសោធន៏ដែលបានមកពីការអាន ។ មួយផ្នែកទៀត ការអានច្រើនក៏ជួយបង្កើនចំណេះដឹង ពង្រឹងជំនាញ និងបំនិនទាំងក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រមទាំងក្នុងការសរសេរតែងនិពន្ធសព្វបែបយ៉ាង ។ មិនតែប៉ុណ្ណោះ ការអានក៏នូវជួយពង្រឹងស្មារតីចងចាំរបស់យើងផងដែរ ។…

ចង់សន្សំពេលវេលាសំរាប់ខ្លួនឯងគួររៀនបដិសេធន៏ខ្លះ

ជឿមិនជឿ? កំពូលអ្នកនិពន្ធនិងជាសាស្រ្តាចារ្យ ដ៏ល្បីល្បាញរបស់អាមេរិក លោក ចសហ៏ ប៊ីលីង (Josh Billings) បានអះអាងថា ពាក់កណ្តាល នៃបព្ហារបស់មនុស្សយើង កើតឡើងដោយសារតែយើងមិនប្រញាប់បដិសេធន៏ មិនចេះឆ្លើយទេឲបានលឿនបន្តិច? សំដីរបស់លោកសបព្ចាក់ថា ចេះថាទេ ជាមេរៀនជីវិតដ៏សំខាន់។ យើងគួររៀនប្រើវាឲបានច្រើន ជាពិេសសនៅក្នុងសម័យឌីជីថលបច្ចុបន្ប ដែលកំពុងតែវាយលុក ទាញយកការចាប់អារម្មណ៏របស់យើងតាមគ្រប់រូបភាព ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកបង្ហាញពីផលប៉ះពាល់មួយចំនួន ព្រមទាំងដំណោះស្រាយផ្សេងៗដែលទាក់ទិននឹងបព្ហាេនះ ។ ពាក្យ “ទេ” ជាពាក្យខ្លីតែមួយម៉ាត់គត់ ហើយជាពាក្យងាយមិនពិបាកនឹងនិយាយអ្វីឡើយ។ ប៉ុន្តែជារៀងរាល់ថ្ងៃ មិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅទីណាៗ យើងសង្កេតឃើញថា មនុស្សយើងភាគច្រើនមិនសូវហ៊ានថាទេ ចំពោះសំនេីរអ្នកនៅជុំវិញខ្លួនយើងឡើយ (បើមិត្តអ្នកអានពុំមែនជាមនុស្សបែបនោះទេ វាពិតជាប្រសើរណាស់ ខ្ញុំសូមចូលរួមអបអរសាទដោយស្មោះ)។ តែក្នុងសង្គមបច្ចុប្បន្ន មានមនុស្សមិនតិចទេ ដែលសុខចិត្តលេបគ្រួសលេបថ្ម លូនក្រាប ក្រាញ…

ចង់រស់នៅសប្បាយចិត្ត កុំប្រៀបធៀបជាមួយអ្នកដទៃ

មនុស្សយើងចូលចិត្តប្រៀបធៀបខ្លួនជាមួយអ្នកដទៃឥតឈប់ឈរ ។ ហើយសព្វថ្ងៃ បណ្តាញទំនាក់ទំនងសង្គមដ៏ទូលំទូលាយ កាន់តែជួយសំរួល និងបានផ្តល់ឲយើងនូវអ្វីៗគ្រប់បែបយ៉ាង សំរាប់ធ្វើការប្រៀបធៀបកាន់តែខ្លាំងក្លា ។ តែបើចង់រស់នៅឲបានសប្បាយ បានស្ងប់ទាំងផ្លូវចិត្តផ្លូវកាយ និងមានជោគជ័យទាំងក្នុងជីវិតក៏ដូចជាក្នុងការងារ យើងគប្បីជៀសវាង កុំព្យាយាមប្រៀបធៀប ពីព្រោះការប្រៀបធៀប ទោះជាតាមទ្រង់ទ្រាយណាឬកំរិតណា វាមិនបានចំណេញអ្វី ក្រៅពីនាំយើងឲកាន់តែច្រណែនឈ្នានីស កាន់តែបាត់ទំនុកចិត្តលើខ្លួនឯង កាន់តែធ្លាក់ទឹកចិត្ត ព្រមទាំងធ្វើឲយើងបាត់ជំនឿទុកចិត្តលើអ្នកដទៃនោះទេ ។ ខាងក្រោមនេះគឺហេតុផលបីយ៉ាង ដែលយើងគួរឈប់យកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកដទៃ ។ ហេតុផលទីមួយ ចូរកុំប្រៀបធៀប ព្រោះអី្វដែលយើងកំពុងប្រៀបធៀបអាចមិនមែនជាការពិតទេ ព្រោះមនុស្សសម័យឥឡូវចូលចិត្តបង្ហាញឲអ្នកដទៃឃើញតែអ្វីដែលជាតថភាពក្រឡៃ តថភាពស្រមើស្រមៃបែបកុនល្ខោនប៉ុណ្ណោះ ។ ដូច្នេះយើងគ្មានពត៌មានគ្រប់គ្រាន់សំរាប់ប្រៀបធៀបឡើយ ។ ទីពីរ ការប្រៀបធៀបមិនជួយឲយើងសំរេចគោលដៅអ្វីពិតប្រាកដនោះទេ​ ។ ផ្ទុយទៅវិញ វាធ្វើអោយតែយើង​ធ្លាក់ទឹកចិត្ត បាត់បង់ការតាំងចិត្ត និងធ្វើអ្វីក៏មិនបានសំរេចតែប៉ុណ្ណោះ ។ ដូច្នេះយើងគួរបង្វែរពេលវេលា និងកំលាំងពលំដែលយើងមាន ទៅធ្វើអី្វដែលជាគោលដៅដែលយើងឲតំលៃវិញ…

%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this:
%d bloggers like this: