គំនិតល្អៗពីសៀវភៅ

តើរៀនជំនាញថ្មីមួយក្នុងរយះពេលតែ១៥នាទីដូចមេ្តច?

លោក ដានីញែល ខោលល៏ (Daniel Coyle) អ្នកនិពន្ធសៀវភៅ The Talent Code បព្ជាក់ថា វិធីល្អបំផុតសំរាប់រៀនជំនាញអ្វីមួយថ្មី គឺមើលគេធ្វើបង្ហាញដោយយកចិត្តទុកដាក់ម្តងហើយម្តងទៀត រហូតទាល់តែខួរក្បាលចងចាំ ។ លោកដានីញែលបានលើកយកឧទាហរណ៏របស់គ្រូបង្ហាត់វាយកូនបាល់ និងជាអ្នកនិពន្ធសៀវភៅកីឡារបស់អាមេរិក លោក ធីម៉ូស្សុី ហ្គាល់វេ (Timothy Gallwey) មកបង្ហាញ ។ លោកថា ថ្ងៃមួយលោក ហ្គាល់វេ បានបង្កើតក្រុមអ្នកវាយកូនបាល់មួយក្រុម ដោយជ្រើសរើសមនុស្សវ័យកណ្តាលដែលមិនធ្លាប់លេងកីឡានេះសោះពីមុន ឲធ្វើការហ្វឹកហាត់ជាមួយគ្នា ។ លោកហ្គាល់វេចាប់ផ្តើមដោយការសាកល្បងសមត្ថភាពសមាជិកក្រុមម្នាក់ម្តងៗ ។ បន្ទាប់មក លោកក៏រើសកីឡាការនីក្នុងក្រុមម្នាក់ ដែលលេងខ្សោយជាងគេមកបង្ហាត់របៀបលេង ។ ដោយមិននិយាយណែនាំអ្វីទាំងអស់ លោកហ្គាល់វេ ចាប់ផ្តើមវាយកូនបាល់ឲកីឡាការនីនោះមើល ។… Read More ›

គំនិតល្អៗពីសៀវភៅ-Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done

តើប្រិយមិត្តមើលអុីមែលប៉ុន្មានដងក្នុងមួយថ្ងៃ? បើប្រិយមិត្តឆែកអុីមែលលើសពី ២-៣ដងក្នុងមួយថ្ងៃ នោះប្រិយមិត្តនិងខ្ញុំមានចំនុចមួយដូចគ្នា គឺយើងថិតនៅក្នុងក្រុមអ្នកញៀនមើលអុីមែលតែមូួយ ។ យើងជាខ្ញុមបំរើរបស់អុីមែល មួយថ្ងៃៗធ្វើតែតាមការបព្ជារបស់អុីមែល ។ ការញៀននេះ ធ្វើឲយើងខាតពេលវេលាសំរាប់ធ្វើកិច្ចការសំខាន់ផ្សេងៗដទៃទៀត ។ តែមិនថ្វីទេ កុំបារម្មណ៏ ព្រោះយើងមានវីធីកែតំរូវលើចំនុចខ្សោយនេះបាន ។ យើងអាចឈប់ធ្វើជាខ្ញុមអុីមែល ហើយត្រឡប់មកធ្វើជាម្ចាស់វាវិញម្តង ។ វិធីសាស្រ្តនិងគន្លឹះល្អៗគឺមាននៅក្នុងសៀវភៅរបស់អ្នកនិពន្ធ Jocelyn K. Glei កំរាស់២៤០ទំព័រ បោះពុម្ពឆ្នាំ ២០១៦ ក្រោមចំណងជើងថា Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done… Read More ›

គំនិតល្អៗពីសៀវភៅ

ក្នុងឆ្នាំថ្មីនេះ ខ្ញុំនឹងអានសៀវភៅអោយបានច្រើនជាងឆ្នាំមុនៗ ហើយខ្ញុំនឹងផុសគោលគំនិតសំខាន់ៗរបស់សៀវភៅទាំងនោះនៅទីនេះ (ក្នុងទំព័រគំនិតល្អៗពីសៀវភៅ) ។ ខ្ញុំសង្ឈឹមថាយ៉ាងហោចក៏ប្រិយមិត្តអាចទាញយកចំនុចឬគំនិតណាមួយដែលមានប្រយោជន៏ទៅប្រើប្រាស់ក្នុងជីវិតរស់នៅនិងកិច្ចការងារប្រចាំថ្ងៃ ។ ជាងពាក់កណ្តាលជីវិតមកនេះ ខ្ញុំច្រើនតែអានសៀវភៅដែលកម្មវិធីសិក្សាសាលាតំរូវ ពោលគឺសៀវភៅផ្នែកអប់រំទូទៅ ផ្នែកឧត្តមសិក្សា ផ្នែកស្រាវជ្រាវ និងផ្នែកសរសេរផ្នែកផ្សព្វផ្សាយ ។ សំរាប់ឆ្នាំនេះនិងឆ្នាំតទៅមុខ ខ្ញុំចង់អានសៀវភៅដែលផ្តោតលើប្រធានបទផ្សេងៗវិញម្តងរួមមាន សៀវភៅនិយាយពីវិធីបង្កើនប្រសិទ្ធភាពក្នុងការងារ ក្នុងការរស់នៅប្រចាំថ្ងៃ សៀវភៅមុខជំនួញ សៀវភៅសំរាប់អប់រំចិត្ត កែលំអរនិងអភិវឌ្ឍន៍ខ្លួន ព្រមទាំងសៀវភៅដទៃមួយចំនួនទៀត ដែលផ្តោតលើការប្រាស្រ័យទំនាក់ទំនងនិងជំនាញសង្គម ។ Image credit: Gerd Altmann .