សំរាប់ធ្វើថ្ងៃនេះ

អំពើបាបក្នុង​សង្គម​​​៧យ៉ាង​?

ខាងក្រោម​នេះ​ជាអំពើបាបក្នុង​សង្គម​​​៧យ៉ាង​ ដែល​លោក​ Frederick Lewis Donaldson​ ​បានលើក​ឡើង​​កាល​ពី​ឆ្នាំ​១៩២៦​ ក្នុង​ក្រុង​ឡុង​ប្រទេស​អង់គ្លេស ។ មានទ្រព្យ​​ពុំធ្វើការ សប្បាយ​គ្មាន​​មនសិការ មានចំណេះ​តែ​ខ្វះ​​មាយាទ ធ្វើជំនួញ​គ្មាន​សីលធម៌ វិទ្យាសាស្ត្រ​អមនុស្សធម៌ គោរព​​បូជា​តែមិន​បរិច្ចាគ ធ្វើ​នយោបាយ​មិន​គោរព​គោល​ការណ៍ “The Seven Social Sins are: Wealth without work. Pleasure without conscience. Knowledge without character. Commerce without morality. Science without humanity. Worship without sacrifice. Politics without… Read More ›

អំពីជីវិត!

  ជីវិតជាឧកាស ចូរប្រើវាឲមានប្រយោជន៏ ជីវិតជាសម្ភស្ស ត្រូវចេះស្រលាញ់វា ជីវិតជាក្តីស្រមៃ ចូរខំធ្វើអោយវាក្លាយជាការពិត ជីវិតជាឧបសគ្គ ត្រូវប្រឈម កុំរត់គេចពីវា ជីវិតជាកាតព្វកិច្ច ចូរធ្វើវាឲចប់ចុងចប់ដើម ជីវិតជាល្បែង ចូរកុំខ្លាចនឹងលេង ជីវិតជាការសន្យា ចូររក្សាវា ជីវិតជាទុក្ខព្រួយ ចូរជំនះវាឲបាន ជីវិតជាចំរៀង កុំខ្លាចនឹងច្រៀង ជីវិតជាការតស៊ូ កុំតវ៉ាជាមួយវា ជីវិតជាសោកនាដកម្ម កុំខ្លាចនឹងប្រឈម ជីវិតជាការផ្សងព្រេង កុំខ្លាចនឹងចាប់ផ្តើម ជីវិតជាសំណាង ចូរធ្វើវាឲឃើញផ្លែផ្កាពិតៗ ជីវិតមានតំលៃកាត់ថ្លៃមិនបាន ចូរកុំបំផ្លាញវា ជីវិតជាជីវិត ត្រូវតែតស៊ូ (អនាមិក) “Life is an opportunity, benefit from it…. Read More ›

កត្តាងាយៗទាំងបីដែលអ្នកជំនួញគួរចងចាំ!

លោក Dave Thomas ស្ថាបនិកក្រុមហ៊ុនភោជនីដ្ធាន Wendy’s របស់អាមេរិក បានផ្តែរផ្តាំ អ្នកចង់ប្រឡូកក្នុងកិច្ជការជំនួញថា ពេលចាប់ផ្តើមមុខជំនួញអ្វីមួយ គេត្រូវផ្តោតលើកត្តាងាយៗបីយ៉ាង ។ កត្តាទីមួយគឺ ត្រូវស្គាល់ផលិតផលឬសេវារបស់ខ្លួនឲបានច្បាស់ជាងអ្នកណាៗទាំងអស់ ។ កត្តាទីពីរគឺ ត្រូវស្គាល់ថាអ្នកណាខ្លះជាអតិថិជនរបស់ខ្លួន និងកត្តាទីបីគឺ ត្រូវមានឆន្ទះមុះមុតបំផុតក្នុងការសំរេចគោលដៅដែលខ្លួនកំនត់ចង់បាន ។

អំពីមិត្តភ័ក្រ្តអវិជ្ជមាន

ចង់បានជីវិតប្រសើរជាងមុន? ចូរសាកលះបង់មិត្តភ័ក្រ្តឬមនុស្សអវិជ្ជមានជុំវិញខ្លួនឲអស់ កុំនៅស្តាយអាឡោះអាល័យ ព្រោះបើទុកឲអ្នកទាំងនោះនៅរុំព័ទ្ធជីវិតយើង ស្មើរនឹងយើងអនុព្ញាត្តឲគេបំផ្លាញពេលវេលានិងរារាំងដល់ការងារនិងជីវិតរស់នៅរបស់យើងរាល់ថ្ងៃ ។ ខ្ញុំធ្លាប់ដើរចេញពីមិត្តភ័ក្រ្តបែបនេះមួយចំនួនដែរ ។ ខ្ញុំមិនដែលស្តាយក្រោយម្តងណា សូម្បីបន្តិច ។ មែនទែនទៅ ខ្ញុំមានតែធូទ្រូងទៅវិញទេ ហើយចាត់ទុកថានេះជាការសំរេចចិត្តដ៏ល្អបំផុតមួយដែលខ្ញុំបានធ្វើមកទល់ពេលនេះ ។ តើធ្វើម៉េចទើបដឹងថាមិត្តភ័ក្រ្តឬមនុស្សណាម្នាក់ជាប្រភេទមនុស្សអវិជ្ជមាន ដែលគួរត្រូវដកឬលះបង់ចេញឲផុតពីជីវិតរបស់យើង? ចំនុចសំខាន់ៗរបស់មនុស្សប្រភេទនេះគឺមានត្រួសៗដូចតទៅ ។ មនុស្សដែលចូលចិត្តរំខាន ដែលនាំតែរឿងទោមនស្សមកឲយើង មនុស្សដែលពិបាកផ្គាប់ ចិត្តអាក្រក់ រាប់អានមិនស្មោះត្រង់ហុតទឹកសំឡឹងកាក ។ មិនតែប៉ុណ្ណឹង មនុស្សប្រភេទនោះចូលចិត្តត្រួតត្រា មិនចង់នៅក្រោមអ្នកណាឬសូម្បីស្មើអ្នកណាឡើយ ។ គេមិនខ្វល់ពីសិទ្ធរបស់អ្នកដទៃ ។ សំរាប់គេ យើងគ្រាន់តែជាឧបករណ៏សំរាប់គេប្រើប្រាស់បំរើប្រយោជន៏សួនតួប៉ុណ្ណោះ ។ តើបងប្អូនធ្លាប់ចាប់អារម្មណ៏ថាមិត្តភ័ក្រ្តឬអ្នកនៅជុំវិញខ្លួនគិតតែពីអញៗ អាេនះជារបស់អញ អានោះក៏របស់អញ យកៗ មិនដែលអោយ មិនដែលបរិច្ចាកដាក់ទាន… Read More ›

កុំភ្លេចធ្វើអោយបានរាល់ថ្ងៃ!

អស់សង្ឈឹម? ធុញធប់? រសាប់រសល់តប់ប្រមល់ក្នុងចិត្ត? ខ្លាច? អារមណ្មមិននឹងន? ស្តាយក្រោយរឿងអ្វីមួយ? ខឹងខ្លួនឯងឬខឹងអ្នកដទៃជុំវិញខ្លួន? ចូរសាកអនុវត្តចំនុចខាងក្រោមលមើល ក្រែងវាអាចធ្វើអោយអ្នករសាយចិត្ត សប្បាយរីករាយ មានជីវិតជីវាឡើងវិញ ។ ធ្វើបានរាល់ថ្ងៃ វាអាចជួយតំរែតំរង់ផ្លូវទៅរកជោគជ័យបាន ព្រោះបើអ្នកចង់បានជោគជ័យ ចង់ផ្លាស់ប្តូរធ្វើខ្លួនឲប្រសើរ វាត្រូវតែចាប់ផ្តើមពីយើងម្នាក់ៗធ្វើអ្វីជាមុនសិន ។ បានឡើងបុណ្យឡើងស័ក្ត បានឡើងប្រាក់ខែ បានការងារថ្មី មានទំនាក់ទំនងស្នេហាផ្អែមល្ហែមល្អូកល្អឺន វាជាលទ្ធផលដែលកើតចេញពីយើងម្នាក់ៗយ៉ាងពិតប្រាកដ ។ ញញឹមអោយបានច្រើន (ញញឹមច្រើនកើនអាយុ បង្កើនកំលាំង ធ្វើអោយចិត្តក្លាហាន ពង្រឹងទំនុកចិត្តលើខ្លួនឯង) គេងអោយគ្រប់គ្រាន់ (៨ម៉ោង ជាការណែនាំដែលយើងដឹងឮទូទៅ តែអ្នកខ្លះមិនត្រូវការ៨ម៉ោងទេ បួនប្រាំម៉ោងក៏គ្រប់គ្រាន់ដែរ) កុំមើលទូរទស្សន៏ច្រើនពេក (ព្រោះវាមានតែធ្វើអោយកាន់តែឯកោ កាន់តែេវទនាផ្លូវចិត្តណឹងឯង) កុំហូបអាហារដែលប៉ះពាល់សុខភាព (ព្រោះវាជាដើមចមនាំមកនូវជំងឺបេះដូង ទឹកនោមផ្អែម… Read More ›