Recent Posts - page 2

  • ចង់បំបាត់ស្រេ្តសកុំពន្យារការងារដែលត្រូវធ្វើ

    ទំលាប់ទុកសិនចាំធ្វើពេលក្រោយ ឬភាសាអង់គ្លេសហៅថា Procrastination ជាទំលាប់មិនល្អ ព្រោះវាមិនត្រឹមតែធើ្វឲរាំងស្ទះការងារ ធ្វើឲបាត់បង់ពេលវេលា និងបាត់បង់ឪកាស​ប៉ុណ្ណោះទេ តែវាធ្វើឲប៉ះពាល់ដល់សុខភាពដោយសារស្រេ្តសផងដែរ ។ ខាងក្រោមនេះជាវីធីងាយៗបីយ៉ាងសំរាប់ដោះស្រាយទំលាប់ពន្យាការងារមិនល្អនោះ ។ ទីមួយ គឺរៀនកំណ់តអាទិភាពការងារឲច្បាស់លាស់ ថាតើការងារ​ណាសំខាន់ចាំបាច់ត្រូវធ្វើបន្ទាន់ និងការងារណា​មិនសូវសំខាន់ហើយអាចរង់ចាំបាន ។ ទីពីរ ត្រូវឈប់គិតពីភាពឥតខ្ចោះ ។ មានន័យថាកុំរង់ចាំដល់ពេលរកបានពេលឬរកឃើញវិធីឬរបៀបធ្វើបានល្អឥតខ្ចោះទើបចាប់ផ្តើមធ្វើ ។ ផ្ទុយទៅវិញ គួរតែចាប់ផ្តើមធ្វើសិនហើយចាំលៃលកកែតំរូវតាមក្រោយ ។ អ្វីៗក្នុងលោកនេះមិនមែនធ្វើភ្លាមល្អឥតខ្ចោះភ្លែតនោះទេ ។ មើលតែលោក ថូម៉ាស់ អេឌីសិន (Thomas Edison) ធ្វើអំពូលភ្លើងទៅឃើញហើយ គាត់ធ្វើចុះធ្វើឡើងៗ​រហូតមូួយពាន់ដងឯណោះទើបបានសំរេច ។ ទីបី ធ្វើបន្តិចម្តងៗ ។ ពេលខ្លះយើងទុកការងារចោលដោយ​សារតែ​យើងមិនដឹងត្រូវចាប់ផ្តើមពីណាទៅណា ។ អព្ចាឹងហើយទើបយើងគួរធ្វើអ្វីមួយពីតូចទៅធំបន្តិចម្តងៗ… Read More ›

  • គំនិតល្អៗពីសៀវភៅ-Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done

    តើប្រិយមិត្តមើលអុីមែលប៉ុន្មានដងក្នុងមួយថ្ងៃ? បើប្រិយមិត្តឆែកអុីមែលលើសពី ២-៣ដងក្នុងមួយថ្ងៃ នោះប្រិយមិត្តនិងខ្ញុំមានចំនុចមួយដូចគ្នា គឺយើងថិតនៅក្នុងក្រុមអ្នកញៀនមើលអុីមែលតែមូួយ ។ យើងជាខ្ញុមបំរើរបស់អុីមែល មួយថ្ងៃៗធ្វើតែតាមការបព្ជារបស់អុីមែល ។ ការញៀននេះ ធ្វើឲយើងខាតពេលវេលាសំរាប់ធ្វើកិច្ចការសំខាន់ផ្សេងៗដទៃទៀត ។ តែមិនថ្វីទេ កុំបារម្មណ៏ ព្រោះយើងមានវីធីកែតំរូវលើចំនុចខ្សោយនេះបាន ។ យើងអាចឈប់ធ្វើជាខ្ញុមអុីមែល ហើយត្រឡប់មកធ្វើជាម្ចាស់វាវិញម្តង ។ វិធីសាស្រ្តនិងគន្លឹះល្អៗគឺមាននៅក្នុងសៀវភៅរបស់អ្នកនិពន្ធ Jocelyn K. Glei កំរាស់២៤០ទំព័រ បោះពុម្ពឆ្នាំ ២០១៦ ក្រោមចំណងជើងថា Unsubscribe: How to Kill Email Anxiety, Avoid Distractions, and Get Real Work Done… Read More ›

  • បួនវិធីដែលជួយយើងឲរស់សប្បាយរីករាយក្នុងថ្ងៃនេះ

    ជាញឹកញយ មនុស្សយើងចូលចិត្តគិតខ្វល់ខ្វាយពីរឿងរ៉ាវអតីតកាលឬបើមិនដូច្នោះទេ ក៏វីវល់ជុំវិញតែបព្ហាដែលមិនទាន់កើតឡើងដែរ ។ ម្នាក់ៗចេះតែមិនអស់ចិត្តថាខ្លួនមិនគួរថ្លោះធ្លោយធ្វើកិច្ចការនេះ ឬកិច្ចការនោះមិនបានល្អ ហើយចេះតែរំលឹកប្រាប់ខ្លួនឯងថា នៅពេលខាងមុខនឹងមានហេតុការណ៏ផ្សេងៗកើតឡើង ដែលតំរូវឲខ្លួនដោះស្រាយឬជៀសវាងមិនខាន ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងវក់វីតែរឿងអស់ណឹងដដែលៗ ធ្វើឲយើងបាត់បង់ពេលវេលាយ៉ាងច្រើន ហើយ សឹងតែភ្លេចរស់នៅសំរាប់ថ្ងៃនេះទាំងស្រុង ។ ការជ្រើសរើសជីវិត​បែបខាងលើ ដែលគិតតែពីអតីតកាល​ឬអនាគតកាល វាមិនត្រឹមតែប្លន់យកសេចក្តីសុខផ្លូវចិត្តនិងផ្លូវកាយរបស់យើងតែ ក្នុងថ្ងៃនេះប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲជីវិតរស់នៅរបស់យើងទាំងមូលគ្មានន័យ និងបាត់បងគោលដៅផងដែរ ។ ដូចនេះ យើងតោងនាំគ្នាងាកមករៀនរស់នៅក្នុងពេលបច្ចុប្បន្នឲបានច្រើន ។ តើរស់នៅក្នុងពេលបច្ចុប្បន្នមានន័យដូចម្តេច ។ មានន័យថា យើងផ្តោតអារម្មណ៏ ផ្តោតចិត្តគំនិត អាកប្បកិរិយានិងទង្វើរសព្វបែបយ៉ាងសំរាប់តែនាទីនេះ និងព្រឹត្តិការណ៏ដែលកំពុងកើតឡើងក្នុងពេលនេះ ដោយមិនខ្វល់ មិនព្រួយបារម្មណ៏ពីពេលខាងមុខ ឬពីរឿងដែលកន្លងផុតទៅហើយនោះឡើយ ។ អតីតកាលនិងអនាគតកាល មិនមានរូបរាងឯណាឲពិតប្រាកដ នោះទេ… Read More ›

  • គំនិតល្អៗពីសៀវភៅ

    ក្នុងឆ្នាំថ្មីនេះ ខ្ញុំនឹងអានសៀវភៅអោយបានច្រើនជាងឆ្នាំមុនៗ ហើយខ្ញុំនឹងផុសគោលគំនិតសំខាន់ៗរបស់សៀវភៅទាំងនោះនៅទីនេះ (ក្នុងទំព័រគំនិតល្អៗពីសៀវភៅ) ។ ខ្ញុំសង្ឈឹមថាយ៉ាងហោចក៏ប្រិយមិត្តអាចទាញយកចំនុចឬគំនិតណាមួយដែលមានប្រយោជន៏ទៅប្រើប្រាស់ក្នុងជីវិតរស់នៅនិងកិច្ចការងារប្រចាំថ្ងៃ ។ ជាងពាក់កណ្តាលជីវិតមកនេះ ខ្ញុំច្រើនតែអានសៀវភៅដែលកម្មវិធីសិក្សាសាលាតំរូវ ពោលគឺសៀវភៅផ្នែកអប់រំទូទៅ ផ្នែកឧត្តមសិក្សា ផ្នែកស្រាវជ្រាវ និងផ្នែកសរសេរផ្នែកផ្សព្វផ្សាយ ។ សំរាប់ឆ្នាំនេះនិងឆ្នាំតទៅមុខ ខ្ញុំចង់អានសៀវភៅដែលផ្តោតលើប្រធានបទផ្សេងៗវិញម្តងរួមមាន សៀវភៅនិយាយពីវិធីបង្កើនប្រសិទ្ធភាពក្នុងការងារ ក្នុងការរស់នៅប្រចាំថ្ងៃ សៀវភៅមុខជំនួញ សៀវភៅសំរាប់អប់រំចិត្ត កែលំអរនិងអភិវឌ្ឍន៍ខ្លួន ព្រមទាំងសៀវភៅដទៃមួយចំនួនទៀត ដែលផ្តោតលើការប្រាស្រ័យទំនាក់ទំនងនិងជំនាញសង្គម ។ Image credit: Gerd Altmann .

  • Cambodia in the spotlight!

    The movie “First They Killed My Father” has been nominated in the Golden Globes’ Best Foreign Language Film category this year. This is exciting news! This will help the world to learn more and/or continue to remember the genocide Cambodians… Read More ›

  • A personal goal for 2018

    It’s 2018! That means we have come up with new priorities for our lives. I have created a few areas of my life I plan to focus on, and I can’t help but share one with you all here to… Read More ›

  • អានច្រើននាំមកនូវជោគជ័យ

    តើការអានផ្តល់ប្រយោជន៏អ្វីខ្លះ? ការអានមិនថាសៀវភៅ កាសែត ទស្សនាវដ្តី ។ល។ និង ។ល។ ផ្តល់ទាំងការអប់រំនិងការកំសាន្ត ។ មនុស្សយើងជាច្រើន រាប់តាំងពីវីរជនរហូតដល់ជនធម្មតា រមែងអះអាងថា ការអានបានរួមចំនែកធ្វើអោយខ្លួនទទួលជោគជ័យ និងសំរេចគោលដៅធំៗក្នុងជីវិត។ អានបានច្រើនធ្វើអោយយើងចេះកាន់តែច្រើន និងយល់ដឹងជ្រួតជ្រៀបពីស្ថានការណ៏ផ្សេងៗកាន់តែសុីជំរៅ ។ ក្នុងថ្នាក់រៀនជោគជ័យមួយភាគធំក៏កើតឡើងតាមរយៈការអាន ហើយបើចាប់ផ្តើមអានតាំងពីវ័យក្មេងកាន់តែប្រពៃ ។ អ្នកស្រាវជ្រាវផ្នែកអប់រំនៅប្រទេសលោកខាងលិចបព្ជាក់លើបព្ហានេះថាក្មេងដែលមិនពូកែអានត្រឹមថ្នាក់ទីបី ប្រឈមនឹងការបោះបង់ចោលការសិក្សារហូតដល់ទៅបួនដងឯណោះ ។ ក្នុងវិស័យជំនួញ កិច្ចការនយោបាយ ការងារទូតក៏ដូចក្នុងជីវភាពរស់នៅប្រចាំថ្ងៃធម្មតា ការអានធ្វើអោយយើងចេះវិភាគ ចេះឆ្លុះបព្ចាំង និងធ្វើការសំរេចចិត្តបានច្បាស់លាស់ ដោយសារតែយើងអាចមើលឃើញ និងយល់ដឹងបព្ហាផ្សេងៗបានគ្រប់ជ្រុងជ្រោយ តាមរយៈគំនិត ទស្សនៈ មេរៀននិងបទពិសោធន៏ដែលបានមកពីការអាន ។ មួយផ្នែកទៀត ការអានច្រើនក៏ជួយបង្កើនចំណេះដឹង ពង្រឹងជំនាញ និងបំនិនទាំងក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រមទាំងក្នុងការសរសេរតែងនិពន្ធសព្វបែបយ៉ាង… Read More ›